ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ភាគី​ជម្លោះ​នៅ​ភាគ​ខាង​កើត​​អ៊ុយក្រែន​អះអាង​​រៀងខ្លួន​ថា​ពួក​គេ​​គ្រប់គ្រង់​ចំណត​យន្ត​ហោះ​Donetsk


ស្រ្តី​ម្នាក់​ប្រតិកម្ម​នៅ​ខណៈពេល​នាង​ឈរ​នៅ​ឯ​ទី​ផ្សារ​មួយ​ដែល​អ្នក​ស្រុុក​បាន​អះអាង​ថា​ ត្រូវ​បាន​កម្ទេច​ដោយ​ការ​បាញ់​ផ្លោង​កាល​ពី​ថ្មី​ៗនេះ​នៅទី​ក្រុង​ Donetsk ភាគ​ខាង​កើត​នៃ​អ៊ុយក្រែន កាល​ពី​ថ្ងៃ​ទី​១៩ ខែ​កមករា ឆ្នាំ២០១៥។
ស្រ្តី​ម្នាក់​ប្រតិកម្ម​នៅ​ខណៈពេល​នាង​ឈរ​នៅ​ឯ​ទី​ផ្សារ​មួយ​ដែល​អ្នក​ស្រុុក​បាន​អះអាង​ថា​ ត្រូវ​បាន​កម្ទេច​ដោយ​ការ​បាញ់​ផ្លោង​កាល​ពី​ថ្មី​ៗនេះ​នៅទី​ក្រុង​ Donetsk ភាគ​ខាង​កើត​នៃ​អ៊ុយក្រែន កាល​ពី​ថ្ងៃ​ទី​១៩ ខែ​កមករា ឆ្នាំ២០១៥។

កាល​ពីថ្ងៃ​ច័ន្ទ ការ​ប្រយុទ្ធ​គ្នា​យ៉ាង​ខ្លាំង​រវាង​កងកម្លាំង​រដ្ឋាភិបាល​អ៊ុយ​ក្រែន​និង​ពួក​ទាមទារ​បំបែក​រដ្ឋ​លម្អៀង​ទៅ​ខាង​រុស្ស៊ី​បាន​បន្ត​កើត​មាន​នៅ​ក្នុង​ប៉ែក​ខាង​កើត​នៃ​ប្រទេស​អ៊ុយក្រែន​ នៅ​ពេល​ដែល​ក្រុម​យោធា​អ៊ុយក្រែន​បាន​អះអាង​ថា​ ពួក​ទាហាន​រុស្ស៊ី​រាប់រយ​នាក់​បាន​ឆ្លង​កាត់​ព្រំដែន​ទៅ​ជួយ​ពួក​ឧទ្ទាម។​

អគ្គសេនាធិការដ្ឋាន​នៃ​កង​យោធពល​អ៊ុយក្រែន​បាន​អះអាង​ថា​ ពួក​គេ​បាន​ត្រួតត្រា​លើ​ចំណត​យន្តហោះ​នៃ​ទីក្រុង​ Donetsk ​ក្រោយ​ពី​បាន​វាយ​បណ្តេញ​កង​កម្លាំង​ឧទ្ទាម​ឲ្យ​ចេញពី​ទី​នោះ​ ហើយបាន​ដក​ថយ​ទៅ​កាន់​សង្កាត់ដែល​មាន​អ្នក​ស្រុក​រស់​នៅក្នុង​ក្រុង​ Donetsk។​

កាល​ពី​យប់​ថ្ងៃអាទិត្យ​ គេ​បាន​ដក​ស្រង់​ពាក្យ​សម្តី​លោក​ Denis Pushilin មេដឹកនាំ​ពួក​ឧទ្ទាម​ដែល​បាន​និយាយ​ថា​ កង​កម្លាំង​ឧទ្ទាម​នៅ​ក្នុង​ចំណត​យន្តហោះ​នោះ​បាន​វាយរុញ​ច្រានប្រឆាំង​នឹងការ​វាយ​ប្រហារ​ដោយ​ក្រុម​ទាហាន​រដ្ឋាភិបាល​ហើយ​ថា ​ពួក​គេ​នៅ​តែ​ត្រួតត្រា​ទី​នោះ​នៅ​ទ្បើយ។

នៅ​ពេល​ជាមួយ​គ្នា​នេះ​ លោក​ Andriy Lysenko ​អ្នកនាំ​ពាក្យ​ក្រុម​យោធា​អ៊ុយក្រែន​បាន​និយាយ​ថា​ ពួក​ទាហាន​រុស្ស៊ី​ប្រមាណ​៧០០​នាក់ បាន​ឆ្លង​កាត់​ព្រំដែន​កាលពី​ថ្ងៃ​ច័ន្ទ​ដើម្បី​ទៅ​គាំទ្រ​កងកម្លាំង​ឧទ្ទាម៕

អត្ថបទ​ទាក់ទង

វីដេអូថ្មីៗបំផុត

XS
SM
MD
LG