ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

រុស្ស៊ី​​ចង់​ឲ្យ​តំបន់​កាន់កាប់​ដោយ​ពួក​ឧទ្ទាម​នៅ​តែជា​ផ្នែក​មួយ​របស់​អ៊ុយក្រែន


រដ្ឋមន្ត្រី​ការបរទេស​រុស្ស៊ី​ Sergei Lavrov ធ្វើ​សេចក្តីថ្លែងការ​ក្នុងសន្និសីទ​សារព័ត៌មាន​ក្រោយ​ពេល​ជួបប្រជុំ​ជាមួយ​សមភាគី​ ព្រះ​អង្គ​ម្ចាស់ ​Saud al-Faisal នៃប្រទេសអារ៉ាប់​ប៊ីសាអ៊ូឌីត នៅ​ទីក្រុង​ម៉ូស្គូ​ កាលពី​ថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០១៤៕
រដ្ឋមន្ត្រី​ការបរទេស​រុស្ស៊ី​ Sergei Lavrov ធ្វើ​សេចក្តីថ្លែងការ​ក្នុងសន្និសីទ​សារព័ត៌មាន​ក្រោយ​ពេល​ជួបប្រជុំ​ជាមួយ​សមភាគី​ ព្រះ​អង្គ​ម្ចាស់ ​Saud al-Faisal នៃប្រទេសអារ៉ាប់​ប៊ីសាអ៊ូឌីត នៅ​ទីក្រុង​ម៉ូស្គូ​ កាលពី​ថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០១៤៕

លោក Sergei Lavrov រដ្ឋ​មន្រ្តី​ការ​បរទេស​រុស្ស៊ីបាន​និយាយ​ថា​ រដ្ឋាភិបាល​ទីក្រុង​ម៉ូស្គូ ​(Moscow )​ ចង់ឲ្យ​ផ្នែក​នានា​នៃ​ភាគ​ខាង​កើតប្រទេសអ៊ុយក្រែន​ដែល​ត្រួតត្រា​ដោយ​ពួក​ឧទ្ទាម​ទាម​ទារ​បំ​បែករដ្ឋ​នៅ​តែ​ជា​ផ្នែក​មួយ​នៃ​ប្រទេស​អ៊ុយក្រែន។

ក្នុង​កិច្ចសម្ភាសន៍​ជាមួយ​ទីភ្នាក់​ងារ​ព័ត៌មាន​ Interfax​ លោករដ្ឋ​មន្រ្តី​ការ​ពារ​ប្រទេស​ Lavrov ​បាន​និយាយ​យ៉ាងទទូច​ថា ​រុស្ស៊ី​តែ​ម្នាក់​ឯងកំពុង​ព្យាយាម​ដោះ​ស្រាយជម្លោះ​រវាង​រដ្ឋាភិបាល​ទីក្រុង​គា​វ (Kiev) និង​ពួក​ទាម​ទារ​បំបែក​រដ្ឋ​លម្អៀងទៅរក​ប្រទេស​រុស្ស៊ី​ក្នុង​តំបន់​ខាង​កើត​នៃ​ប្រទេស​អ៊ុយក្រែន​ ដោយ​លោក​និយាយថាតំបន់​នោះ​ នៅ​តែជា​ផ្នែក​មួយ​នៃ​ប្រទេស​អ៊ុយក្រែន។

​នៅ​ក្នុង​កិច្ច​សម្ភាសន៍​ដដែល​នោះ ​លោករដ្ឋ​មន្រ្តី​ការ​បរទេស​រុស្ស៊ី​បាន​ស្នើថា ​តាម​ច្បាប់​អន្តរជាតិ ប្រទេស​របស់​លោក​មាន​សិទ្ធិ​ដាក់​ពង្រាយកងកម្លាំង​នុយក្លែអ៊ែ​នៅ​ក្នុង​តំបន់​ Crimea ​ឧបទ្វីប​សមុទ្រ​ខ្មៅ​ដែល​ខ្លួន​បាន​ដណ្តើម​យក​ពី​ប្រទេស​អ៊ុយក្រែន​នៅដើម​ឆ្នាំ​នេះ។

​ពួក​ទាម​ទារ​បំបែក​រដ្ឋ​ ​បាន​ប្រកាស​តំបន់​នេះ​ជា​សាធារណរដ្ឋ​ប្រជា​មានិត ​ហើយ​បាន​ធ្វើ​ការ​បោះឆ្នោតក្នុង​តំបន់​ Donetsk ​និង Luhansk ​នៅ​ផ្នែក​ខាង​កើត​នៃ​ប្រទេស​អ៊ុយក្រែន​។

លោក Lavrov ​បាន​និយាយ​ថា ​តំបន់​ខាង​កើត​នៃ​ប្រទេស​អ៊ុយក្រែន ​គួរតែ​ត្រូវ​គេ​អនុញ្ញាត​ឲ្យ​បំពេញ​តម្រូវ​ការខាង​ហិរញ្ញ​វត្ថុ​របស់​ខ្លួន​តាម​រយៈ​កិច្ច​ព្រម​ព្រៀង​ជាមួយ​រដ្ឋាភិបាល​ទីក្រុង​គាវលើ​បញ្ហា​ពន្ធ​ដារ៕

XS
SM
MD
LG