ភ្នំពេញ —
សាលក្រមក្នុងសំណុំរឿង០០២ វគ្គទី១ប្រឆាំងនឹងជនជាប់ចោទនួន ជា និងខៀវ សំផន នឹងត្រូវប្រកាសនៅថ្ងៃព្រហស្បតិ៍ ទី៧ ខែសីហា។ នេះបើតាមសេចក្តីប្រកាសព័ត៌មានរបស់អង្គជំនុំជម្រះសាលាដំបូងដែលបានចេញផ្សាយជាសាធារណៈនៅថ្ងៃព្រហស្បតិ៍នេះ។
ការកំណត់ថ្ងៃប្រកាសសាលក្រមនេះត្រូវបានធ្វើឡើងបន្ទាប់ពីសវនាការដំបូងប្រឆាំងនឹងជនជាប់ចោទនេះបានចាប់ផ្តើមដំបូងតាំងពីខែមិថុនាឆ្នាំ២០១១និងបិទបញ្ចប់នៅខែតុលាឆ្នាំ២០១៣។
លោក នេត ភក្ត្រា មន្ត្រីនាំពាក្យសាលាក្តីខ្មែរក្រហម ថ្លែងថា ថ្ងៃប្រកាសសាលក្រមខាងមុខនេះនឹងផ្តល់យុត្តិធម៌ដល់គ្រប់ភាគីទាំងអស់។
«ហើយការប្រកាសសាលក្រមនេះគឺជាថ្ងៃមួយដែលបញ្ជាក់អំពីការផ្តល់យុត្តិធម៌ចំពោះគ្រប់ភាគីទាំងអស់ ទំាងជនរងគ្រោះដែលពួកគាត់ទន្ទឹងរងចាំយុត្តិធម៌ជាយូរមកហើយជនជាប់ចោទក៏ចង់ឱ្យមានការប្រកាសសាលក្រមនេះឱ្យបានឆាប់ឱ្យដឹងថា ការចោទប្រកាន់នេះមានពិរុទ្ធភាពឬមិនមានពិរុទ្ធភាព»។
សំណុំរឿង០០២វគ្គទី១ ដើមឡើយមានជនជាប់ចោទចំនួនបួននាក់ ប៉ុន្តែជនជាប់ចោទដែលនៅរស់រានមានជីវិតមានតែនួន ជា អតីត អាយុ៨៧ឆ្នាំដែលជាប្រធានសភាខ្មែរក្រហម និងដែលត្រូវបានស្គាល់ថា ជាមេមនោគមវិជ្ជានៃរបបនោះ និង ខៀវ សំផន អាយុ៨២ឆ្នាំអតីតប្រមុខរដ្ឋ។ ដោយឡែក អៀង សារី បានស្លាប់កាលពីឆ្នាំមុនដោយសារជំងឺនិង វ័យចាស់ជរា និងប្រពន្ធរបស់គាត់ អៀង ធីរិទ្ធ ត្រូវបានដោះលែងឲ្យនៅក្រៅឃុំដោយសារជំងឺវង្វេង។
បើតាមសេចក្តីប្រកាសព័ត៌មានដដែល ប្រសិនបើរកឃើញថា មានពិរុទ្ធភាពនោះសេចក្តីសម្រេចអំពីការផ្តន្ទាទោសនិងអំពីការទាមទារសំណងរបស់ដើមបណ្តឹងរដ្ឋប្បវេណីក៏នឹងត្រូវប្រកាសនៅក្នុងពេលនោះដែរ។
លោក ស៊ុម ឬទ្ធី ដើមបណ្តឹងរដ្ឋប្បវេណីម្នាក់ក្នុងសំណុំរឿងនេះសង្ឃឹមថា តុលាការនឹងផ្តល់យុត្តិធម៌ដល់ពួកខ្លួន។
«វាមានសារៈសំខាន់ណាស់ចំពោះជនរងគ្រោះ ពីព្រោះជនជាប់ចោទទាំងពីរអាចត្រូវបានជាប់ទោសតាមច្បាប់ជាតិនិងអន្តរជាតិ។ ហើយជនរងគ្រោះក៏ទទួលបានយុត្តិធម៌ដែរ ដោយសារវាមានរយៈពេលជាង៣០ឆ្នាំហើយដែលជនរងគ្រោះរងចាំយុត្តិធម៌»។
ក្នុងសំណុំរឿង០០២វគ្គទី១នេះផ្តោតសំខាន់លើការចោទប្រកាន់ទាក់ទងនឹងឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាតិ រួមទាំងបទចោទទាក់ទងហ្នឹងការជម្លៀសមនុស្សដោយបង្ខំនិងការសម្លាប់ទាហានក្នុងរបបរដ្ឋកម្ពុជាជាដើម។
លោក ឡាត់ គី អ្នកឃ្លាំមើលសាលាក្តីខ្មែរក្រហមនៃអង្គការអាដហុកអះអាងការប្រកាសសាលក្រមនេះនឹងស្ថិតក្រោមក្រសែភ្នែកជនរងគ្រោះទាំងឡាយនៃរបបខ្មែរក្រហមនេះ។
«ជាការរង់ចាំរបស់ដើមបណ្តឹងរដ្ឋប្បវេណីជាច្រើន ដែលគាត់ចង់ដឹងថា តុលាការនឹងសម្រេចយ៉ាងម៉េចចំពោះជនជាប់ចោទទាំងពីររូប។ តើគាត់ត្រូវរួចផុតពីការផ្តន្ទាទោសឬក៏គាត់ត្រូវបានផ្តន្ទាទោសក្នុងកម្រិតណា»?
លោក គង់ សំអុន ដែលជាសហមេធាវីការពារជនជាប់ចោទ ខៀវ សំផន សង្ឍឹមថាតុលាការនឹងផ្តល់ភាពស្អាតស្អំដល់កូនក្តីរបស់លោក។
«ការអះអាងរបស់លោកខៀវ សំផន កន្លងមក ក៏ដូចជាមេធាវីលោក ខៀវ សំផន បានបញ្ជាក់ហើយថា លោកខៀវ សំផន គ្មានទោសទៅតាមការចោទប្រកាន់របស់សហព្រះរាជអាជ្ញាកន្លងមកនេះ អំពីការទទួលខុសត្រូវរបស់លោកខៀវ សំផន ក្នុងអំពើល្មើសណាមួយ ទោះបីជាក្នុងក្របខណ្ឌនៃសហឧក្រិដ្ឋកម្មរួមក៏ដោយ។ អញ្ចឹងបានថា លោកខៀវ សំផន គួរឱ្យរួចផុតពីការចោទប្រកាន់»។
បន្ទាប់ពីការប្រកាសសាលដីកានៃសំណុំរឿង០០២វគ្គទី១នេះ សំណុំរឿង០០២វគ្គទី២ដែលជាសំណុំរឿងវគ្គចុងក្រោយប្រឆាំងហ្នឹងជនជាប់ចោទទាំងពីរនឹងចាប់ផ្តើមនៅឆ្នាំ២០១៤ដដែលនេះ៕