ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ព្រះរាជអាជ្ញា​ឱ្យ​ស៊ើប​អង្កេត​លើ​ហិង្សា​ផ្លូវ​ភេទ​និង​រៀបការ​ដោយ​បង្ខំ​នៅ​របប​ខ្មែរ​ក្រហម


សហ​ព្រះរាជ​អាជ្ញា​​អាមេរិកាំង​នៃ​សាលាក្តី​ខ្មែរក្រហម​លោក​នីកូឡាស គុមជាន ​(Nicolas Koumjian) ​​នៅ​ថ្ងៃ​ព្រហស្បតិ៍​នេះ​បាន​​ស្នើ​ឲ្យ​សហ​ចៅ​ក្រម​ស៊ើប​អង្កេត​ធ្វើ​ការ​ស៊ើប​អង្កេត​លើ​អំពើ​ហិង្សា​ផ្លូវ​ភេទ​និង​ការ​រៀប​អាពាហ៍​ពិពាហ៍​ដោយ​បង្ខំ​សម្រាប់​សំណុំ​រឿង​០០៤។
សហ​ព្រះរាជ​អាជ្ញា​​អាមេរិកាំង​នៃ​សាលាក្តី​ខ្មែរក្រហម​លោក​នីកូឡាស គុមជាន ​(Nicolas Koumjian) ​​នៅ​ថ្ងៃ​ព្រហស្បតិ៍​នេះ​បាន​​ស្នើ​ឲ្យ​សហ​ចៅ​ក្រម​ស៊ើប​អង្កេត​ធ្វើ​ការ​ស៊ើប​អង្កេត​លើ​អំពើ​ហិង្សា​ផ្លូវ​ភេទ​និង​ការ​រៀប​អាពាហ៍​ពិពាហ៍​ដោយ​បង្ខំ​សម្រាប់​សំណុំ​រឿង​០០៤។
សហ​ព្រះរាជ​អាជ្ញាអាមេរិកាំង​នៃ​សាលាក្តី​ខ្មែរក្រហម​លោក​នីកូឡាស គុមជាន ​(Nicolas Koumjian) នៅ​ថ្ងៃ​ព្រហស្បតិ៍​នេះ​បានស្នើ​ឲ្យ​សហ​ចៅ​ក្រម​ស៊ើប​អង្កេត​ធ្វើ​ការ​ស៊ើប​អង្កេត​លើ​អំពើ​ហិង្សា​ផ្លូវ​ភេទ​និង​ការ​រៀប​អាពាហ៍​ពិពាហ៍​ដោយ​បង្ខំ​សម្រាប់​សំណុំ​រឿង​០០៤។

​ក្រុម​អង្គការ​សង្គម​ស៊ីវិល​បាន​ទទូច​ឲ្យ​ដាក់​បញ្ចូល​អំពើ​ហិង្សា​ទាំង​នេះ​ក្នុង​ការ​កាត់​ទោសអតីត​មេដឹក​នាំ​និង​អ្នក​ទទួល​ខុស​ត្រូវ​ខ្មែរ​ក្រហម​ជា​យូរ​មក​ហើយ។

យោង​តាម​សេចក្តីថ្លែងការណ៍​របស់​សហ​ព្រះរាជអាជ្ញា​អន្តរជាតិ​នៅ​ល្ងាច​ថ្ងៃ​នេះ​អំពើ​ហិង្សា​ទាំង​នេះរួម​មានការ​បង្ខំ​ឲ្យ​រៀបការ​ ​ការ​រំលោភ​សេពសន្ធវៈ​ជាក្រុម​ដែល​មាន​រហូត​ដល់​៨០​គូ​ ​តាមរយៈ​ការរៀប​ការ​ក្នុង​ពេល​តែមួយ ​ការរំលោភ​មុន​នឹង​សម្លាប់។ ​ម្យ៉ាង​វិញ​ទៀត​អំពើ​ទាំង​នេះត្រូវ​បាន​ប្រព្រឹត្ត​ដោយ​កម្មាភិបាល​ខ្មែរក្រហម​ហើយ​លោក ​Koumjian ​ស្នើ​ឲ្យ​មាន​ការ​ស៊ើបអង្កេតនៅ​តាម​ស្រុក​សំខាន់ៗ​មួយ​ចំនួន។

​លោក​ នេត្រ ភក្ត្រា ​អ្នក​នាំពាក្យ​សាលាក្តី​ខ្មែរក្រហម​ពន្យល់​ថា​ការ​ស្នើ​សុំ​ឲ្យ​ធ្វើ​ការស៊ើប​អង្កេត​បន្ថែម​ដោយសារ​លោក​សហ​ព្រះរាជអាជ្ញា​នីកូឡាស គុមជាន ​បាន​រក​ឃើញ​ភស្តុតាង​ថ្មីៗ​បន្ថែម​ទៀត។

«សហ​ព្រះ​រាជអាជ្ញា​អន្តរជាតិ​បាន​បញ្ជូន​ដីកា​ឲ្យ​ស៊ើប​អង្កេត​បន្ថែម​នៅ​ក្នុ​ង​សំណុំរឿង​០០៤ ​នេះ​គឺ​ដោយ​សារ​តែ​សហ​ព្រះរាជអាជ្ញា​អន្តរជាតិ​បាន​រក​ឃើញ​ថាមាន​បទ​ចោទ​ថ្មីៗ​ដែល​អាច​បន្ថែម​ទៅ​លើ​ការ​ស៊ើប​សួរ​លើ​ជន​សង្ស័យ​ក្នុង​សំណុំរឿង​០០៤​នេះ»។

​សំណុំរឿង​០០៤​ ត្រូវ​គេ​ដឹង​ថា​ មាន​ជន​ជាប់ចោទ​អតីត​មេបញ្ជាការ​កងទ័ព​ខ្មែរក្រហម​ថ្នាក់​កណ្តាល​ចំនួន​បី​នាក់​គឺ​ អ្នកស្រី​អ៊ឹម​ ចែ​ម​ ដែល​ត្រូវ​សង្ស័យ​ថា​ ជា​អ្នក​គ្រប់គ្រង​ការដ្ឋាន​លើក​ទំនប់​ស្រុក​ព្រះនេត្រព្រះ​ ដែល​មនុស្ស​ជា​ច្រើន​បាន​ស្លាប់​និង​ត្រូវ​បាន​សម្លាប់​នៅ​ទី​នោះ។​ តា​ អាន​ និង​ តា​ទិ​ត​ អតីត​អ្នក​ទទួល​ខុសត្រូវ​បន្ទាប់​ក្នុង​ការដ្ឋាន​នោះ​និង​ជា​អ្នក​ទទួលខុស​ត្រូវ​ការ​សម្លាប់​រង្គាល​នៅ​ទីនោះ​ដែរ។​

នៅ​ក្នុង​សេចក្តី​ថ្លែង​ការណ៍​របស់​ខ្លួន​ទៅ​កាន់​សហចៅ​ក្រម​ស៊ើបអង្កេត ​សហ​ព្រះរាជអាជ្ញា​អន្តរជាតិ​លើក​ឡើងថា​ភស្តុតាង​ថ្មីៗ​របស់​ខ្លួន​បង្ហាញ​អំពី ​ការ​សម្លាប់​រង្គាល ​ការ​ធ្វើមនុស្សឃាត ​ការ​ធ្វើជា​ទាសករ ​ការ​ដាក់​ក្នុង​មន្ទីរឃុំឃាំង​និង​ការ​ធ្វើទារុណកម្ម ​និង​ការរំលោភ​សេព​សន្ធវៈ ​ជាដើម។ ហើយ​អំពើ​ទាំង​នេះ​បាន​ស្ថិត​នៅ​ក្នុង​តំបន់​នៃ​ការទទួល​ខុសត្រូវ​របស់​ជនជាប់​សង្ស័យ។

​លោកឌួង សាវន​ អ្នកសម្រប​សម្រួល​កម្មវិធី​ហិង្សា​ផ្លូវភេទ​ក្នុង​សម័យ​ខ្មែរ​ក្រហម​របស់​អង្គការ​ក្រុម​អ្នក​ច្បាប់​ការពារ​សិទ្ធិ​កម្ពុជា​និង​ជា​អ្នកចងក្រង​ឯកសារ​ខ្លីមួយអំពី​ហិង្សា​ផ្លូវភេទ​ក្នុង​របប​នេះ។ លោកសាវន ​បាន​ស្វាគមន៍​សំណើ​ឲ្យ​មាន​ការស៊ើបអង្កេត​បន្ថែម​លើ​ការ​រំលោភ​ផ្លូវ​ភេទ​ក្នុង​របប​កម្ពុជា​ប្រជាធិបតេយ្យ​ដោយ​លោក​សំអាង​ថា​ការ​រំលោភ​ផ្លូវ​ភេទ​បាន​កើត​ឡើង​យ៉ាង​ទូលំ​ទូលាយក្នុង​របប​ខ្មែរ​ក្រហម​ ប៉ុន្តែជនរងគ្រោះ​បាន​ទុក​វាជា​រឿង​អាថ៌កំបាំង។​

«វាជារឿង​ល្អមួយ​ដែល​ព្រះរាជអាជ្ញា​សុំឲ្យ​មាន​ការ​ស៊ើបអង្កេត​បន្ថែម​ពី​ព្រោះ​ប្រធាន​បទ​ហ្នឹង​គួរ​តែ​ត្រូវ​បាន​ដាក់​ចូល​ក្នុង​កម្មវិធី​ឬ​របៀប​វារៈ​របស់​តុលាការ​តាំង​ពី​យូរយា​ណាស់​មក​ហើយ។​ថ្វីត្បិតតែ​វា​យឺត​បន្តិច​ប៉ុន្តែ​វាជា​រឿង​ល្អ​និង​សំខាន់»។

សំណុំរឿង​០០៤​គឺជា​សំណុំរឿង​ដ៏​ចម្រូង​ចម្រាស់​មួយ​ដែល​រដ្ឋា​ភិបាល​កម្ពុជា​ជំទាស់ការ​បើក​សំណុំរឿង​នេះនិង​សំណុំរឿង​០០៣​ដែល​ជាប់​ពាក់​ព័ន្ធ​នឹង​អតីត​កម្មាភិបាល​ខ្មែរ​ក្រហម​ជាន់​ខ្ពស់​បំផុត​សរុប​ចំនួន​ប្រាំនាក់​សម្រាប់​សំណុំរឿង​ទាំង​ពីរ៕
XS
SM
MD
LG