ភ្នំពេញ —
ចាប់តាំងពីថ្ងៃសុក្រសប្តាហ៍មុនមកអតីតប្រមុខរដ្ឋនៃសម័យកម្ពុជាប្រជាធិបតេយ្យ ខៀវ សំផន បានចូលសម្រាកក្នុងមន្ទីរពេទ្យមិត្តភាពកម្ពុជាសូវៀតក្នុងទីក្រុងភ្នំពេញ។
លោក គង់ សំអុន សហមេធាវីកម្ពុជារបស់ជនជាប់ចោទ អាយុ៨២ឆ្នាំរូបនេះឲ្យដឹងនៅថ្ងៃពុធនេះថា កូនក្តីរបស់លោកមានជំងឺគ្រុនផ្តាសាយធំនិងក្តៅខ្លួនតែប៉ុណ្ណោះ ប៉ុន្តែក្រុមគ្រូពេទ្យធ្វើការប្រុងប្រយ័ត្នជាមុន។
លោកថ្លែងថា៖ «ដោយសារគាត់ជាមនុស្សចាស់ ដូច្នេះពេទ្យត្រូវប្រុងប្រយ័ត្នហើយបញ្ជូនគាត់ទៅមន្ទីរពេទ្យ។ ព្រោះកាលណាគាត់ឈឺធ្ងន់គេជួយលែងរួច ដោយមានការលំបាកផ្នែកសុខភាព។»
លោកសហមេធាវី គង់ សំអុន បញ្ជាក់ថា សុខភាពជនជាប់ចោទខៀវ សំផន មានសភាពធម្មតាទេ បើទោះជាគាត់មានវ័យចំណាស់ក្តី។
លោក នេត្រ ភក្ត្រា អ្នកនាំពាក្យសាលាក្តីខ្មែរក្រហមបញ្ជាក់ថា ជនជាប់ចោទខៀវ សំផន មានសុខភាពល្អប្រសើរឡើងវិញហើយមកទល់នឹងថ្ងៃពុធនេះ។
«សុខភាពរបស់គាត់កាន់តែប្រសើរហើយ។ ឥឡូវគាត់បន្តស្ថិតនៅមន្ទីរពេទ្យតទៅទៀតដើម្បីអនុញ្ញាតឲ្យក្រុមគ្រូពេទ្យតាមដានសុខភាពនិងជំងឺរបស់គាត់មុននឹងត្រូវបញ្ជូនមកកាន់មន្ទីរឃុំឃាំងនៃសាលាក្តីខ្មែរក្រហម។ ប៉ុន្តែយើងមិនទាន់ដឹងថានៅពេលណាពិតប្រាកដទេ។»
ខៀវ សំផន និង នួន ជា អតីតប្រធានសភាខ្មែរក្រហមអាយុ៨៧ឆ្នាំត្រូវចោទប្រកាន់ពីបទប្រល័យពូជសាសន៍ ពីឧក្រិដ្ឋកម្មសង្គ្រាមនិងឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាតិក្នុងសំណុំរឿង០០២។ បទចោទដែលទាក់ទងនឹងការស្លាប់និងការសម្លាប់ប្រជាពលរដ្ឋកម្ពុជាអស់ជិត២លាននាក់ក្នុងអំឡុងដែលពួកគេកាន់អំណាចចន្លោះពីឆ្នាំ១៩៧៥ដល់ឆ្នាំ១៩៧៩។
ជនជាប់ចោទទាំងពីរត្រូវកាត់ទោសរួចរាល់នៅដំណាក់កាលទី១កាលពីឆ្នាំមុនហើយសាលក្រមអាចនឹងត្រូវប្រកាសនៅពាក់កណ្តាលឆ្នាំ២០១៤នេះ។
កាលពីខែមិនាក្រុមវេជ្ជបណ្ឌិតជំនាញផ្នែកជំងឺមនុស្សចាស់បានរកឃើញថា ជនជាប់ចោទនួន ជា និងខៀវ សំផន មានកាយសម្បទាគ្រប់គ្រាន់ក្នុងការចូលរួមការកាត់ទោសវគ្គទី២នៅពេលខាងមុខទៀតបាន។
ខៀវ សំផនធ្លាប់មានជំងឺដាច់សរសៃឈាមកាលពីឆ្នាំ២០០៨ដោយសារសម្ពាធឈាមឡើងខ្ពស់។ ហើយក្រោយមកបានធ្វើឲ្យគាត់និយាយមិនសូវច្បាស់ដូចមុន៕