ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

វិមា​នវ៉ាទីកង់​ផ្តល់​ទីជម្រក​ដល់​គ្រួសារ​ជន​ភៀស​ខ្លួន​មួយ​មក​ពី​ស៊ីរី


សម្តេចប៉ាប​ Francis ស្វាគមន៍​អ្នក​គាំ​ទ្រ​របស់​ព្រះ​អង្គ​ក្នុង​កិច្ច​ជួបជុំ​ប្រចាំ​សប្តាហ៍​នៅ​ឯ​ទីលាន​ St. Peter's Square នៃ​បុរីវ៉ាទីកង់​ កាលពីថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០១៥។
សម្តេចប៉ាប​ Francis ស្វាគមន៍​អ្នក​គាំ​ទ្រ​របស់​ព្រះ​អង្គ​ក្នុង​កិច្ច​ជួបជុំ​ប្រចាំ​សប្តាហ៍​នៅ​ឯ​ទីលាន​ St. Peter's Square នៃ​បុរីវ៉ាទីកង់​ កាលពីថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០១៥។

អាជ្ញាធរ​វិមាន​វ៉ាទីកង់​បាន​ប្រកាស​កាល​ពី​ថ្ងៃសុក្រ​ថា ​ខ្លួន​បាន​ទទួល​គ្រួសារ​ស៊ីរី​មួយ​មាន​សមាជិក​បួន​នាក់ឱ្យ​ស្នាក់​អាស្រ័យ​តាម​ការ​សន្យា​របស់​សម្តេចប៉ាប Francis។​

គ្រួសារ​ដែល​មាន​ឳពុក​ ម្តាយ​និង​កូន​ពីរនាក់​ជា​សមាជិក​នៃ​ព្រះវិហារ​គ្រិស្តសាសនា​កាតូលិក​ Melkite​ របស់​ប្រទេសក្រិក ដែល​ជា​និកាយ​គ្រិស្តសាសនា​មួយ​នៅ​ក្នុង​ភូមិភាគ​មជ្ឈឹមបូព៌ា។ ​ពួក​គេ​បាន​ដាក់​ពាក្យ​សុំ​សិទ្ធិ​ជ្រកកោន​ក្នុង​ប្រទេស​អ៊ីតាលី​និងជា​ភ្ញៀវ​របស់​វិមាន​វ៉ាទីកង់​ក្នុង​រយៈពេល​នៃ​ដំណើរការ​ចុះ​បញ្ជីតាម​ផ្លូវច្បាប់។​

អាជ្ញាធរ​វិមាន​វ៉ាទីកង់​បានសន្យា​ថា​ នឹង​ផ្តល់​កន្លែង​ជ្រកកោន​ឱ្យ​គ្រួសារ​ជនភៀសខ្លួន​ចំនួន​ពីរ​គ្រួសារ។​ គ្មាន​សេចក្តី​រាយការណ៍​លម្អិត​អំពី​គ្រួសារ​ទី​ពីរទេ​នៅ​ពេល​នេះ។

វិមាន​វ៉ាទីកង់​បាន​និយាយថា​ គ្រួសារ​ជន​ស៊ីរី​នេះ​បាន​មក​ដល់​ប្រទេស​អ៊ីតាលី​កាល​ពី​ថ្ងៃទី​៦​ ខែកញ្ញា​ ​ជា​ថ្ងៃ​ដែល​សម្តេចប៉ាប​ Francis ​បាន​សុំ​ដល់​ពួក​ជើង​ព្រះវិហារ​គ្រិស្តសាសនា​កាតុលិក ​អាវាស ​ដូនជី​ និង​វត្តគ្រិស្តសាសនា

ប្រមាណ​១២០.០០០នាក់​ឱ្យ​ទទួល​យក​គ្រួសារ​យ៉ាង​ហោចណាស់​មួយ​ពី​ភូមិភាគ​មជ្ឈឹម​បូព៌ា​ដែល​រត់​គេច​ខ្លួន​ពី​សង្គ្រាម​និង​ភាព​ទីទាល់ក្រ។ ការ​អំពាវ​នាវ​របស់​ព្រះអង្គ​បាន​ទទួល​ការឆ្លើយតប​ចម្រុះ​គ្នា។​

សហភាព​អឺរ៉ុប​ដែលមាន​ប្រទេស​២៨​ជា​សមាជិក​ បាន​តស៊ូ​ក្នុង​ឆ្នាំនេះ​ដើម្បី​ទទួល​យក​ជន​ចំណាក​ស្រុក​និង​ជនភៀសខ្លួន​ច្រើន​បំផុត​ចូល​ក្នុង​ទ្វីប​នេះ​ចាប់​តាំង​ពី​សង្គ្រាម​លោក​លើកទី​ពីរមក៕

XS
SM
MD
LG