មន្រ្តីកម្ពុជាថា ចិនផ្តល់ជំនួយដោះមីន ក៏ប៉ុន្តែមិនមែនជំនួសជំនួយអាមេរិកឡើយ
មន្រ្តីទទួលបន្ទុកការដោះមីននៅកម្ពុជា លោក ហេង រតនា អះអាងថា ចិនបានផ្តល់ជំនួយជាង៤លានដុល្លារអាមេរិកសម្រាប់ការដោះមីននៅកម្ពុជា។ ក៏ប៉ុន្តែលោកថា ជំនួយចិននោះមិនមែនជំនួសជំនួយអាមេរិកដែលត្រូវបានបង្កកនោះទេ ហើយការបាត់បង់ប្រភពជំនួយពីអាមេរិកនេះនៅបន្តប៉ះពាល់ដល់កិច្ចប្រឹងប្រែងក្នុងការដោះមីននៅកម្ពុជា។ លោក លាស់ លីបលីប រាយការណ៍ឱ្យវីអូអេពីរាជធានីភ្នំពេញ៕