វ៉ាស៊ីនតោន —
សេចក្តីរាយការណ៍ពីប្រទេសកម្ពុជានិយាយថា មានមនុស្សយ៉ាងតិច៣នាក់ស្លាប់និងជាច្រើននាក់ទៀតត្រូវរបួស បន្ទាប់ពីភ្នាក់ងារប៉ូលិសបានបាញ់ទៅលើបាតុកម្មមួយនៅក្នុងទីក្រុងភ្នំពេញ នៅកន្លែងដែលក្រុមបាតុករបានទាមទារសុំឲ្យមានការដំឡើងប្រាក់ឈ្នួល។
សាក្សីនិយាយថា ភ្នាក់ងារប៉ូលិសបានប្រើអាវុធវាយប្រហារទៅលើក្រុមបាតុករ បន្ទាប់ពីអ្នកទាំងនេះបានបិទរាំងផ្លូវ ហើយចោលដុំថ្មទៅលើភ្នាក់ងារប៉ូលិស។
នេះជាគ្រោះថ្នាក់ចុងក្រោយ នៅក្នុងការប៉ះទង្គិចគ្នាជាច្រើនលើករវាងក្រុមបាតុករនិងកងកម្លាំងសន្តិសុខ។
របាយការណ៍និយាយថា មានមនុស្សយ៉ាងតិច២០នាក់ រួមមានព្រះសង្ឃ១៥អង្គផង ត្រូវរងរបួស នៅក្នុងការបង្ក្រាបរបស់អាជ្ញាធរកាលពីថ្ងៃព្រហស្បតិ៍ ទៅលើក្រុមកម្មកររោងចក្រសម្លៀកបំពាក់ បន្ទាប់ពីរដ្ឋាភិបាលបានហៅឲ្យកងឯកភាពយោធាពិសេសមួយចូលទៅបំបែកក្រុមបាតុករ។
អង្គការសិទ្ធិមនុស្សក្នុងស្រុកដែលបានរាយការណ៍ថា មានមនុស្សយ៉ាងតិច១០នាក់ត្រូវចាប់ខ្លួននៅខាងក្រៅ រោងចក្រ Yak Jin នៅជិតក្រុងភ្នំពេញ បានផ្តន្ទាទោសអំពើហិង្សា និងការដាក់រាយកងទ័ពឯកភាពនៃទីបញ្ជាការពិសេស (ឆ័ត្រយោង) លេខ ៩១១ ហៅ Special Command Unit 911។
លោក នុត រំដួល (Nuth Romduol) នៃគណបក្សសង្គ្រោះជាតិនិងជាសមាជិករដ្ឋសភាដែលបានជាប់ឆ្នោតកាលពីពេលថ្មីៗនេះ បានប្រាប់វីអូអេខេមរភាសាថា កងទ័ពជាអ្នកបំពារបំពានលើក្រុមបាតុករ។
«ពេលខ្ញុំមកដល់ គេគឃ្លើនដាក់យើង។ ពួកទាហានទាំងអស់ហ្នឹង គេគឃ្លើនដាក់យើង ហើយទៅចាប់យុវជនម្នាក់ដែលឥតមានបញ្ហាអីសោះនេះនែ៎។ ទៅចាប់គ្នាដែលគ្នាឈរមើលនេះនែ៎ ចាប់អូសវ៉ៃគ្នាបួនប្រាំដំបង ហើយធាក់ផងទាត់ផង។ តើវាសមទេ? ហើយសួរថាគ្នាមានចោលដុំថ្មឬអត់។ អានេះគឺធ្វើនៅចំពោះមុខខ្ញុំផង»។
តែលោក ចាប សោភ័ណ្ឌ (Chap Sophorn) មេបញ្ជាការនៃកងឯកភាពពិសេស (ឆ័ត្រយោង) Special Command Unit 911 បានថ្លែងថា កងទ័ពរបស់លោកបានឆ្លើយតបទៅវិញបន្ទាប់ពីពួកបាតុករចោលដុំថ្មទៅលើពួកគេ។
«ឲ្យពួកខ្ញុំរងគ្រោះឬយ៉ាងម៉េច? អើ ទាហានខ្ញុំស្តាប់បទបញ្ជាណាស់! ស្រួលផង ខ្ញុំថាឲ្យប្រុងៗ សម្រាកៗ។ ពួកហ្នឹងវាមានស្តាប់អ្នកណាគេ។ អ្នកណាជាអ្នកទទួលខុសត្រូវថាកុំគប់ តែបើសិនមានមួយគប់។ កុំថាបងឯង បង(ខ្ញុំក៏ទប់អត់ជាប់ដែរ»។
កម្មកររោងចក្រសម្លៀកបំពាក់ភាគច្រើនកំពុងនាំគ្នាធ្វើកូដកម្មដើម្បីទាមទារឲ្យមានការដំឡើងបៀវត្សរ៍៕
ប្រែសម្រួលដោយ កែរ យ៉ាន