ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

សហរដ្ឋ​អាមេរិ​និង​​ចិន​បង្កើន​សង្គ្រាម​វោហារសាស្ត្រ​ខាង​ពាណិជ្ជកម្ម


មនុស្ស​ដើរ​ទិញ​ទំនិញ​ដែល​នាំចូល​ពី​សហរដ្ឋ​អាមេរិក​ នៅ​ហាង​ទំនិញ​មួយ​​ក្នុង​ទីក្រុង​ប៉េកាំង​ ប្រទេស​ចិន កាល​ពី​ថ្ងៃ​ទី​២ មេសា ២០១៨។
មនុស្ស​ដើរ​ទិញ​ទំនិញ​ដែល​នាំចូល​ពី​សហរដ្ឋ​អាមេរិក​ នៅ​ហាង​ទំនិញ​មួយ​​ក្នុង​ទីក្រុង​ប៉េកាំង​ ប្រទេស​ចិន កាល​ពី​ថ្ងៃ​ទី​២ មេសា ២០១៨។

សង្គ្រាម​វោហារសាស្ត្រ​ខាង​ពាណិជ្ជកម្ម​រវាង​ស.រ.អា.​និង​ប្រទេស​ចិន​បាន​កើន​ខ្លាំង​ឡើងៗ​នៅ​ថ្ងៃ​សុក្រ​នេះ ដោយ​លោក​ប្រធានាធិបតី​ ដូណាល់ ត្រាំ​ បាន​គំរាម​កំហែង​ថា​នឹង​យកពន្ធ​គយ​បន្ថែម​លើ​ទំនិញ​ចិន​មាន​ទឹក​ប្រាក់​១០០​ពាន់​លាន​ដុល្លារ​ ហើយ​រដ្ឋាភិបាល​ក្រុង​ប៉េកាំង​បាន​ព្រមាន​ថា ​ខ្លួន​នឹង​ប្រយុទ្ធ​ប្រឆាំង​នឹង​វិធានការ​នេះ​របស់​ប្រទេស​អាមេរិក​ ទោះ​«ក្នុង​តម្លៃ​ណា​ក៏​ដោយ»។

កាល​ពី​ថ្ងៃ​ព្រហស្បតិ៍ លោក​ ត្រាំ ​បាន​និយាយ​ថា​ លោក​បាន​បញ្ជា​ដល់​អ្នក​តំណាង​ពាណិជ្ជកម្ម​ស.រ.អា.​ឱ្យ​ពិចារណា​អំពី​ការ​យក​ពន្ធគយ​បន្ថែម​នៅ​ក្រោយ​ប្រទេស​ចិន​បាន​ចេញ​ផ្សាយ​បញ្ជី​នៃ​ទំនិញ​ស.រ.អា.​ដោយ​មាន​រួម​បញ្ចូល​ទាំង​សណ្តែក​សៀង​ និង​យន្តហោះ​តូចៗ​ផង​ មាន​ទឹក​ប្រាក់​៥០​ពាន់​លាន​ដុល្លារ​សម្រាប់​ការ​ដំឡើង​ពន្ធដារ។​ ស.រ.អា.​បាន​ស្នើ​ឱ្យ​មាន​ការ​ដក​ពន្ធដារ​លើ​ទំនិញ​ចិន​មាន​ទឹក​ប្រាក់​៥០​ពាន់​លាន​ដុល្លារ​កាលពី​ដើម​សប្តាហ៍​នេះ។

ក្រសួង​ពាណិជ្ជកម្ម​ចិន​បាន​និយាយ​នៅ​ក្នុង​សេចក្តី​ថ្លែង​ការណ៍​របស់​ខ្លួននៅ​ថ្ងៃ​សុក្រ​នេះ​ថា ​ប្រសិន​បើ​រដ្ឋាភិបាល​ក្រុង​វ៉ាស៊ីនតោន​ នៅ​តែ​ទទូច​នៅ​ក្នុង​អ្វី​ដែល​រដ្ឋាភិបាល​ក្រុង​ប៉េកាំង​ពណ៌នា​ថា​ជា​ការ​ការពារ​ផលិតផល​ក្នុង​ប្រទេស​

នោះ​ ប្រទេស​ចិន​នឹង«វាយ​ប្រហារ​តបត​ជា​ដាច់​ខាត​រហូត​ដល់ទី​បញ្ចប់​ហើយ​ទោះ​ជា​ក្នុង​តម្លៃ​ណា​ក៏​ដោយ»។

លោក​ ត្រាំ​ បាន​និយាយ​ថា​ «ដោយ​មិន​បាន​កែ​តម្រូវ​ការ​ប្រព្រឹត្ត​ឆ្គាំ​ឆ្គង​របស់​ខ្លួន​ ប្រទេស​ចិន​បាន​ជ្រើស​រើស​ការ​ធ្វើ​ឱ្យ​មាន​ផល​ប៉ះ​ពាល់​មិន​ល្អ​ដល់​ក្រុម​កសិករ​និង​ពួក​អ្នក​ផលិត​ប្រដាប់ប្រដា​ប្រើ​ប្រាស់​របស់​យើង»៕

វីដេអូថ្មីៗបំផុត

XS
SM
MD
LG