វ៉ាស៊ីនតោន —
ប៉ុន្មានឆ្នាំថ្មីៗនេះ មានកិច្ចប្រឹងប្រែងមួយដើម្បីពង្រីកការទទួលបានជាសកលនូវការអប់រំថ្នាក់បឋមសិក្សានិងផ្តល់ឲ្យក្មេងៗនូវមូលដ្ឋានគ្រឹះសម្រាប់បន្តទៅថ្នាក់អនុវិទ្យាល័យ។ ប៉ុន្តែរបាយការណ៍អង្កេតប្រចាំឆ្នាំរបស់កម្មវិធីអប់រំសម្រាប់ទាំងអស់គ្នារបស់អង្គការយូណេស្កូបានបង្ហាញថា រដ្ឋាភិបាលបានបាត់បង់ប្រហែល ១២៩ពាន់លានដុល្លារក្នុងមួយឆ្នាំលើការអប់រំដែលមានគុណភាពអន់។ ជាលទ្ធផល សិស្សម្នាក់ក្នុងចំណោមសិស្សបួននាក់នៅក្នុងប្រទេសក្រីក្រ ដែលមានចំនួនសរុបប្រហែល ១៧៥លាននាក់ មិនចេះអក្សរ។
អង្គការយូណេស្កូឲ្យដឹងថា មានកត្តាមួយចំនួនដែលក្នុងនោះរួមមានការបណ្តុះបណ្តាលគរុកោសល្យដែលមានគុណភាពអន់ និងការកាត់មូលនិធិ បង្កឲ្យប្រព័ន្ធអប់រំមានដំណើរការទាបជាងបទដ្ឋាន។
លោកស្រី ផោលីន រ៉ូស (Pauline Rose) គឺជាអ្នកដឹកនាំធ្វើរបាយការណ៍អង្កេតសកលឆ្នាំ ២០១៣របស់កម្មវិធីអប់រំសម្រាប់ទាំងអស់គ្នានៃអង្គការយូណេស្កូ។ លោកស្រីមានប្រសាសន៍ថា អនុតំបន់សាហារ៉ានៃទ្វីបអាហ្រ្វិកត្រូវការគ្រូប្រហែល២សែន២ម៉ឺន៥ពាន់នាក់ក្នុងមួយឆ្នាំ ដើម្បីទទួលបានការអប់រំថ្នាក់បឋមសិក្សាសកលត្រឹមឆ្នាំ ២០១៥ ឬជិត៦០ភាគរយនៃចំនួនគ្រូសកលសរុប ។
រដ្ឋាភិបាលជាច្រើនព្យាយាមបំពេញសេចក្តីត្រូវការរបស់គ្រូជាប់កិច្ចសន្យាដែលមានចំនួនជាងពាក់កណ្តាលនៃកម្លាំងពលកម្មក្នុងប្រទេសជាច្រើនក្នុងទ្វីបអាហ្រ្វិកខាងលិច ដែលរួមមានប្រទេសបេនីន កាមេរូន ឆាដ ម៉ាលី និងនីហ្ស៊េរ។
«មានការទាក់អារម្មណ៍ខ្លាំងពីទស្សនៈនៃរដ្ឋាភិបាលនិងកម្មវិធីមួយចំនួនដែលជារឿយៗគាំទ្រដោយម្ចាស់ជំនួយមួយចំនួននោះគឺថា វាជួយកាត់បន្ថយការចំណាយរដ្ឋាភិបាលលើប្រាក់បៀវត្សរ៍។ គ្រួជាប់កិច្ចសន្យាទាំងនោះត្រូវបានផ្តល់ប្រាក់បៀវត្សរ៍មួយចំណែកតូចពីប្រាក់របស់គ្រូដែលជាមន្ត្រីរដ្ឋការធម្មតា។ ដូច្នេះ អ្នកអាចជួលបានគ្រូច្រើនដោយប្រើលុយចំនួនប្រហែលគ្នា។ ក្នុងពេលជាមួយគ្នានេះ គ្រូអត់មានកិច្ចសន្យាស្ថិតស្ថេរទេ។ ដូច្នេះ វាហាក់ដូចជាមានប្រយោជន៍ដែលមានគ្រូដែលគេអាចដេញចោលបាន ប្រសិនបើពេលក្រោយមកគេមិនត្រូវការគ្រូច្រើន ឬគ្រូៗបំពេញការងារមិនបានល្អ។ ប៉ុន្តែ ក៏មានបញ្ហាមួយចំនួនអំពីថាតើការធ្វើរបៀបនេះអាចលើកទឹកចិត្តគ្រូដែរឬទេ»។ គ្រូគឺជាវិជ្ជាជីវៈដ៏សំខាន់ ដែលគេត្រូវការមានការលើកទឹកចិត្តក្នុងការបង្រៀនក្មេងៗបានល្អ ពោលគឺធ្វើការនៅក្នុងថ្នាក់រៀនជាជាងធ្វើការក្រៅ ហើយនេះគឺជាបញ្ហាក្នុងការជ្រើសរើសគ្រូដោយប្រើកិច្ចសន្យាបែបនេះ»។
របាយការណ៍ការនេះឲ្យដឹងថា គ្រូគួរចេញពីប្រវត្តិការងារ និងទីតាំងភូមិសាស្ត្រផ្សេងៗគ្នា។ បេក្ខជនគួរទទួលបានការបណ្តុះបណ្តាលប្រសើរដែលរួមមានធ្លាប់ជាគរុគណ និងបទពិសោធបង្រៀននៅក្នុងថ្នាក់។ របាយការណ៍នោះក៏បង្ហាញដែរថា ប្រាក់បៀវត្សរ៍ក៏គួរតែត្រូវបានដំឡើងដែរដើម្បីបំពេញសេចក្តីត្រូវការជាមូលដ្ឋាន ដែលជាជំហានឆ្ពោះទៅរកការផ្តល់ការងារជាមន្ត្រីរដ្ឋការដល់ពួកគេ។ រដ្ឋាភិបាលក៏គួរតែផ្តល់គ្រឿងលើកទឹកចិត្តដូចជាកន្លែងស្នាក់នៅល្អ ឬប្រាក់បន្ថែមដើម្បីធានាថាគ្រូអាចត្រូវបានបញ្ជូនទៅដំបន់ខ្សត់ខ្សោយ។
ប្រទេស ម៉ាឡាវី ធ្វើការជាមួយនឹងអង្គការក្រៅរដ្ឋាភិបាលអន្តរជាតិមួយដើម្បីបង្កើតសាកលវិទ្យាល័យបណ្តុះបណ្តាលគរុកោសល្យដែលបណ្តុះបណ្តាលបេក្ខជនថ្មីនូវជំនាញសម្រាប់តំបន់ជនបទ។ ប្រទេសអេត្យូពីលើកទឹកចិត្តគរុគណនិងអ្នកត្រូតពិនិត្យឲ្យជួយគាំទ្របេក្ខជនថ្មី។ គម្រោងមួយនៅក្នុងប្រទេសស៊ូដង់ខាងត្បូងកំពុងត្រូវបានដំណើរការដើម្បីបង្កើនចំនួនគ្រូបង្រៀនដែលជាស្ត្រីដោយផ្តល់ការគាំទ្រផ្នែកហិរញ្ញវត្ថុដល់បេក្ខជនស្រ្តី។ គម្រោងនេះក៏ផ្តល់គ្រឿងលើកទឹកចិត្តផងដែរក្នុងការជួយឲ្យសិស្សានុសិស្សជាស្ត្រីដើម្បីបញ្ចប់ការសិក្សានៅវិទ្យាល័យនិងមានសក្តានុពលនឹងក្លាយជាគ្រូបង្រៀន។
របាយការណ៍នេះក៏បានផ្តល់មធ្យោបាយផ្សេងៗដើម្បីកែលម្អការអប់រំ។
រដ្ឋាភិបាលមួយចំនួនអាចផ្លាស់ប្តូររបៀបចំណាយមូលនិធិលើវិស័យអប់រំ។ ឧទាហរណ៍ របាយការណ៍បានរកឃើញថា ធនធានអប់រំភាគច្រើននៅប្រទេសម៉ាឡាវី ទ្រទ្រង់អ្នកមានចំណេះដឹងដែលមានចំនួន១០ភាគរយប៉ុណ្ណោះ។
ផ្ទុយទៅវិញ ប្រទេសអាហ្វ្រិកខាងត្បូង មានខ្ទង់ថវិកាប្រាំមួយដងច្រើនជាងនេះទៅឲ្យសិស្សានុសិស្សក្នុងតំបន់ដែលមានចំណូលនិងការអប់រំទាបនិងមានអត្រាអត់ការងារធ្វើខ្ពស់។
របាយការណ៍ការអប់រំសម្រាប់ទាំងអស់គ្នាបង្ហាញថា រដ្ឋាភិបាលនឹងត្រូវបង្កើនការចំណាយ។ នៅក្នុងប្រទេសជាច្រើន ការផ្គង់ផ្គង់ផ្នែកហិរញ្ញវត្ថុសម្រាប់ការអប់រំថយចុះឬនៅទ្រឹង។
របាយការណ៍នេះឲ្យដឹងថា អនុតំបន់សាហារ៉ានៃទ្វីបអាហ្រ្វិកនឹងត្រូវការលុយចំនួន៤ពាន់លានដុល្លារក្នុងមួយឆ្នាំដើម្បីចំណាយលើប្រាក់បៀវត្សរ៍នៃគ្រូបឋមសិក្សាបន្ថែមដែលត្រូវបានស្នើសុំមិនឲ្យហួសពីឆ្នាំ ២០២០។ របាយការណ៍នេះ ក៏បង្ហាញដែរថា តំបន់ទាំងមូលនឹងត្រូវការ២៦ពាន់លានដុល្លារក្នុងមួយឆ្នាំ ដើម្បីទទួលបានការអប់រំបឋមសិក្សាសកល។
អង្គការយូណេស្កូ លើកទឹកចិត្តរដ្ឋាភិបាលឲ្យផ្តល់២០ភាគរយនៃថវិកាជាតិរបស់ខ្លួន និង៦ភាគរយនៃផលិតផលក្នុងស្រុកសរុបដល់វិស័យអប់រំ។
របាយការណ៍នោះបង្ហាញថា ប្រទេសអង់ហ្គោឡាទទួលបានចំណូលយ៉ាងច្រើនពីធនធានធម្មជាតិដែលបញ្ចូលក្នុងថវិកាជាតិ ប៉ុន្តែចំណាយតែ៩ភាគរយនៃថវិកាជាតិលើវិស័យអប់រំ ដែលនេះជាចំនួនតិចជាងគេបង្អ់សមួយក្នុងពិភពលោក។
របាយការណ៍នេះក៏រកឃើញដែរថា ប្រទេសមួយចំនួនដែលរួមមានប្រទេសបង់ហ្គ្លាដែស សាធារណរដ្ឋប្រជាធិបតេយ្យកុងហ្គោ និងប៉ាគិស្ថានចំណាយតិចជាង៦ភាគរយនៃផលិតផលសរុបក្នុងស្រុក GDP របស់គេលើវិស័យអប់រំ។ របាយការណ៍នេះសរសេរថា នៅប្រទេសប៉ាគិស្ថាន វិស័យកសិកម្មផ្តល់វិភាគទាន២០ភាគរយដល់សេដ្ឋកិច្ចទាំងមូល ប៉ុន្តែចំណាយតែជាង១ភាគរយនៃចំណូលពន្ធដារប៉ុណ្ណោះលើវិស័យអប់រំ។
របាយការណ៍ផ្តល់អនុសាសន៍ឲ្យបង្កើនមូលនិធិបន្ថែមដល់ការអប់រំ។
«បញ្ហាជាមួយនឹងរដ្ឋាភិបាលនោះគឺគេមិនបានចំណាយលុយឲ្យបានគ្រប់គ្រាន់។ រដ្ឋាភិបាលខ្លះចំណាយរហូតដល់២០ភាគរយនៃថវិកាជាតិរបស់គេលើវិស័យអប់រំ ប៉ុន្តែបញ្ហានោះគឺ គេមិនដំឡើងពន្ធដារឲ្យបានគ្រប់គ្រាន់។ យើងផ្តល់អនុសាសន៍ថា មានមធ្យោបាយក្នុងការដំឡើងមូលដ្ឋានពន្ធដារពីព្រោះតែមធ្យោបាយនៃការប្រមូលពន្ធដារដែលមានស្រាប់នោះនៅខ្យោយនៅឡើយ។ ប្រព័ន្ធនោះធ្វើឲ្យមានភាពងាយស្រួលដល់ឥស្សរជនគេចពន្ធដារ។ រដ្ឋាភិបាលត្រូវរឹតបន្តឹងចន្លោះប្រហោង»។
យោងតាមរបាយការណ៍នេះ ភាពចន្លោះប្រហោងនៃប្រព័ន្ធពន្ធដារនិងអំពើពុករលួយនាំឲ្យរដ្ឋាភិបាលនៃទ្វីបអាហ្រ្វិកបាត់បង់ប្រាក់៦០ពាន់លានដុល្លារក្នុងមួយឆ្នាំ។ អង្គការយូណេស្កូបានសិក្សាប្រទេសចំនួន៦៧ដែលបានផ្តល់ទិន្នន័យដែលគេមាន ហើយបានរកឃើញថា គេអាចដំឡើងមូលនិធិសម្រាប់វិស័យអប់រំដល់១៥៣ពាន់លានដុល្លារដោយមធ្យោបាយចម្រុះសម្រាប់ប្រមូលពន្ធដារ។ របាយការណ៍នោះក៏បានកត់សម្គាល់ផងដែរថា ប្រទេសសាធារណរដ្ឋប្រជាធិបតេយ្យកុងហ្គោបាត់បង់លុយចំនួនជា១ពាន់លានដុល្លារក្នុងរបររ៉ែក្នុងរយៈពេលបីឆ្នាំ។ លុយនោះអាចប្រើប្រាស់សម្រាប់វិស័យអប់រំបានរយៈពេលពីរឆ្នាំ។
អង្គការយូណេស្កូ ឲ្យដឹងថា ប្រយោជន៍នៃវិស័យអប់រំមានច្រើនណាស់។ ការបង្កើនចំណាយលើវិស័យអប់រំរយៈពេលមួយឆ្នាំ អាចបង្កើនសេដ្ឋកិច្ចនៃប្រទេសមួយបានរហូតដល់២ភាគរយ ហើយជួយឲ្យមនុស្សគេចចេញពីភាពក្រីក្រ។
នៅប្រទេសតានហ្សានី ជាង៨០ភាគរយនៃកម្មករមានការអប់រំទាបជាងថ្នាក់បឋមសិក្សា ហើយអ្នកទាំងនោះរស់ក្រោមបន្ទាត់ភាពក្រីក្រ។ អង្គការយូណេស្កូឲ្យដឹងថា ផ្ទុយពីនេះ កម្មករដែលមានការអប់រំកម្រិតបឋមសិក្សាដែលមានចំនួន២០ភាគរយនោះនឹងមិនក្រទេ ហើយអ្នកដែលមានការអប់រំកម្រិតមធ្យមសិក្សា បន្ថយឱកាសនៃការធ្លាក់ក្នុងភាពក្រីក្រដល់ទៅ៣ដង។ នៅប្រទេសប៉ាគិស្ថានឯណោះវិញអ្នកដែលចេះអាននិងសរសេរអាចរកចំណូលបាន២០ភាគរយលើសអ្នកដែលមិនចេះអក្សរ។ អង្គការយូណេស្កូក៏បានឲ្យដឹងដែរថា កសិករដែលចេះអក្សរអាចប្រើបច្ចេកទេសនិងបច្ចេកវិទ្យាថ្មី ហើយម្តាយដែលចេះអក្សរធ្វើការសម្រេចចិត្តបានល្អជាងម្តាយអត់ចេះអក្សរទាក់ទងនឹងសុខភាពគ្រួសារ។
ឆ្នាំក្រោយ កិច្ចប្រឹងប្រែងសកលប្រកបដោយមហិច្ឆិតាក្នុងការបង្កើនបទដ្ឋានជីវភាពរស់នៅ ដែលជាទិសដៅអភិវឌ្ឍរបស់អង្គការសហប្រជាជាតិនឹងឈានដល់ទីបញ្ចប់។
អង្គការយូណេស្កូឲ្យដឹងថា ក្របខណ្ឌដែលជំនួសទិសដៅនោះគួរតែរួមបញ្ចូលក្នុងចំណោមទិសដៅកំពូលរបស់ខ្លួន គឺសិទ្ធិក្នុងការទទួលបានការអប់រំប្រកបដោយគុណភាព ដែលមានលក្ខណៈឥតគិតថ្លៃនិងត្រូវតែធ្វើសម្រាប់មនុស្សទាំងអស់គ្នា៕
ប្រែសម្រួលដោយអ៊ឹម សុធារិទ្ធ