ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី
ទិដ្ឋភាព​អគារ​ចងចាំ​សង្គ្រាម​លោក​លើក​ទីពីរ ដែល​រង​ការ​បំផ្លិចបំផ្លាញ​ដោយសារ​ការ​ប្រយុទ្ធគ្នា​រវាង​អ៊ុយក្រែន​និង​រុស្ស៊ី​នៅ​ភូមិ Dolyna ក្នុង​តំបន់ Donetsk ប្រទេស​អ៊ុយក្រែន ថ្ងៃទី ៣ ខែវិច្ឆិកា ឆ្នាំ២០២២។
ទិដ្ឋភាព​អគារ​ចងចាំ​សង្គ្រាម​លោក​លើក​ទីពីរ ដែល​រង​ការ​បំផ្លិចបំផ្លាញ​ដោយសារ​ការ​ប្រយុទ្ធគ្នា​រវាង​អ៊ុយក្រែន​និង​រុស្ស៊ី​នៅ​ភូមិ Dolyna ក្នុង​តំបន់ Donetsk ប្រទេស​អ៊ុយក្រែន ថ្ងៃទី ៣ ខែវិច្ឆិកា ឆ្នាំ២០២២។

LIVE BLOG: ព្រឹត្តិការណ៍ថ្មីៗអំពីការ​ឈ្លានពាន​របស់​រុស្ស៊ី​លើ​អ៊ុយក្រែន ៣ វិច្ឆិកា ២០២២

រុស្ស៊ីបានចូលឈ្លានពានអ៊ុយក្រែន តាំងពីថ្ងៃទី២៤ ខែកម្ភៈ មក។ សូមតាមដានព្រឹត្តិការណ៍ថ្មីៗប្រចាំថ្ងៃទាក់ទងនឹងវិបត្តិអ៊ុយក្រែន នៅ​លើ​ទំព័រ Live Blog ដែលផ្សាយផ្ទាល់នេះ។

០០:១៧ ១៣.៣.២០២២

អនុប្រធានាធិបតី​អាមេរិក​បញ្ជាក់​ពី​ការគាំទ្រ​របស់​អាមេរិក​ចំពោះ​ប្រទេសនៅ​អឺរ៉ុប​ខាងកើត​នៅ​ក្នុង​អូតង់

អនុប្រធានាធិបតី​អាមេរិក​លោកស្រី Kamala Harris ស្ថិតនៅ​ក្នុង​ទីក្រុង​ប៊ុយការ៉េស ប្រទេស​រូម៉ានី​ក្រោយ​ទស្សនកិច្ច​ទៅកាន់​រដ្ឋធានីវ៉ាសូរី ប្រទេស​ប៉ូឡូញ​កាលពី​ថ្ងៃ​ព្រហស្បតិ៍​ជា​ទីដែល​អ្នកស្រី​គូសបញ្ជាក់​ពី​ការប្តេជ្ញា​របស់​អាមេរិក​ចំពោះ​បណ្តា​ប្រ ទេស​អឺរ៉ុប​ខាង​កើត​នៃ​អង្គការ​អូតង់​ និង​គាំទ្រ​ការអំពាវនាវ​ឲ្យ​មាន​ការ​ស៊ើបអង្កេត​អន្តរ ជាតិ​មួយ​លើ​រុស្ស៊ី​ពាក់ព័ន្ធ​នឹង​ការ​ចោទប្រកាន់​ថា បាន​បំផ្ទុះ​គ្រាប់បែក​នៅ​ឯ​មន្ទីរពេទ្យ​មួយ​របស់​អ៊ុយក្រែន។ អ្នកស្រី Patsy Widakuswara ប្រធាន​ការិយាល័យ​ឆ្លើយឆ្លង​ព័ត៌មាន​របស់ VOA ប្រចាំ​សេតវិមាន​រាយការណ៍​អំពី​រឿងនេះ។ លោក​ជឹង ប៉ូជីន​ជូនសេចក្តី​ប្រែសម្រួល។

២៣:៤៣ ១២.៣.២០២២

លោក Putin ប្រាប់​មេដឹកនាំ​បារាំង​និង​អាល្លឺម៉ង់​អំពី​ការចរចា​រវាង​រុស្ស៊ី​និង​អ៊ុយក្រែន

រដ្ឋាភិបាល​វិមាន​ក្រឹមឡាំង​បាន​និយាយ​ថា ប្រធានាធិបតីរុស្ស៊ី​លោកVladimir Putinបាន​ប្រាប់​ប្រធានាធិបតីបារាំងលោក Emmanuel Macron និង​អធិបការបតី​អាល្លឺម៉ង់​លោកOlaf Scholz អំពី​កិច្ចចរចា​រវាង​រដ្ឋាភិបាល​ក្រុង​ម៉ូស្គូ​និងរដ្ឋាភិបាល​ក្រុង​កៀវ​អំពី​ស្ថានភាព​មនុស្សធម៌​នៅ​អ៊ុយក្រែន​នៅ​ក្នុង​ការ​និយាយទូរស័ព្ទរួមគ្នាបី​នាក់​នៅ​ថ្ងៃ​សៅរ៍។ នេះ​បើ​តាម​សេចក្តី​រាយការណ៍​របស់​ទីភ្នាក់ងារ​ព័ត៌មាន Reuters។

រដ្ឋាភិបាល​វិមានក្រឹមឡាំង​មិន​បាននិយាយក្បោះក្បាយ​អំពី​អត្ថាធិប្បាយ​របស់​លោកPutin អំពីកិច្ចចរចា​នោះ​ទេ គឺ​១៧ថ្ងៃ​នៃ​ការ​ធ្វើ​សង្គ្រាម​ដែលបាន​ចាប់ផ្តើមនៅ​ពេលកងកម្លាំងរុស្ស៊ី​បាន​លុកលុយអ៊ុយក្រែន​កាល​ពី​ថ្ងៃទី២៤កុម្ភៈ​មក។

កាលពី​ថ្ងៃ​សុក្រ លោកPutin បាន​និយាយ​ថា មាន«សញ្ញា​វិជ្ជមាន​ខ្លះ»ក្នុង​កិច្ចចរចា​នោះ ដែល​មានធ្វើក្នុង​ប្រទេសបេឡារុស តែ​លោក​មិនបាន​ផ្តល់​សេចក្តី​លម្អិត​ទេ។

អាន​ព័ត៌មាន​លម្អិត​តាមរយៈ​តំណភ្ជាប់​ខាង​ក្រោម​នេះ​៖

២២:៤១ ១២.៣.២០២២

លោក Roscosmos ថា ការដាក់ទណ្ឌកម្ម​អាច​បណ្តាល​ឲ្យ​ស្ថានីយ៍​អវកាស​ធ្លាក់​មក​លើ​ផែនដី

ប្រធាន​ទីភ្នាក់ងារអវកាស​រុស្ស៊ីលោក Roscosmos បានព្រមាន​កាល​ពីថ្ងៃ​សៅរ៍​ថាការ​ដាក់ទណ្ឌកម្ម​របស់ពួកបស្ចឹម​ប្រទេស​ប្រឆាំង​នឹង​រុស្ស៊ី​អាច​បណ្តាល​ឱ្យស្ថានីយ៍​អវកាសអន្តរជាតិធ្លាក់​ ហើយលោក​បាន​អំពាវ​នាវ​ឱ្យលុប​ចោល​ការដាក់ទណ្ឌកម្ម​ទាំង​នេះ។ នេះ​បើ​តាម​សេចក្តីរាយការណ៍​របស់​ទីភ្នាក់ងារ​ព័ត៌មាន AFP។

បើតាមលោក Dmitry Rogozin ថា ការ​ដាក់​ទណ្ឌកម្មទាំង​នេះដែល​ខ្លះមាន​នៅ​មុនការ ឈ្លានពាន​របស់រដ្ឋាភិបាលក្រុង​ម៉ូស្គូលើ​ប្រទេសអ៊ុយក្រែន អាច​បង្អាក់​កិច្ចប្រតិបត្តិការរបស់​យានអវកាស​រុស្ស៊ី​បម្រើការឱ្យ​ស្ថានីយ៍​អវកាសអន្តរជាតិ។

ប្រធានទីភ្នាក់ងារ​អវកាស Roscosmos បានសរសេរ​តាម​បណ្តាញTelegram ថា ជាលទ្ធផលផ្នែក​រុស្ស៊ីនៃ​ស្ថានីយ៍​នេះដែលជួយតម្រែ​តម្រង់​តារាវិថី​របស់​វា​អាចរងផល ប៉ះពាល់ បណ្តាល​ឱ្យស្ថានីយ៍មានទម្ងន់៥០០តោន​នេះ​«ធ្លាក់ចូល​ក្នុង​សមុទ្រឬលើ​ដី»។

អាន​ព័ត៌មាន​លម្អិត​តាមរយៈ​តំណភ្ជាប់​ខាង​ក្រោម​នេះ​៖

២២:២២ ១២.៣.២០២២

ប្រទេស​អ៊ីតាលី​រឹបអូស​យក​នាវា​កំសាន្ត​ទំនើប​បំផុត​របស់​មហាសេដ្ឋី​រុស្ស៊ី​លោកMelnichenko

ប៉ូលិស​អ៊ីតាលី​បាន​រឹបអូស​យក​មហា​នាវា​កំសាន្ត​ពី​មហា​សេដ្ឋី​រុស្ស៊ី​លោក Andrey Igorevich Melnichenko។ នេះ​បើ​តាម​ការិយាល័យ​របស់​អ៊ីតាលី​ប្រាប់​ឲ្យ​ដឹង​នៅ​ថ្ងៃ​សៅរ៍​នេះ ប៉ុន្មាន​ថ្ងៃ​បន្ទាប់ពី​ពាណិជ្ជករ​រូប​នេះ ត្រូវ​បាន​ដាក់​នៅ​ក្នុង​បញ្ជី​ទណ្ឌកម្ម​របស់​សហរដ្ឋ​អាមេរិក​បន្ទាប់ពី​ការឈ្លានពាន​របស់​រុស្ស៊ី​ទៅ​លើ​ប្រទេស​អ៊ុយក្រែន។ នេះ​បើ​តាម​សេចក្តីរាយការណ៍​របស់​ទីភ្នាក់​ងារ​ព័ត៌មាន Reuters។

នាវា​កំសាន្ត​ទំនើប​បំផុត​ដែល​មាន​ប្រវែង១៤៣ម៉ែត្រ​មាន​តម្លៃ៥៧៨លាន​ដុល្លារ​បាន​ត្រូវ​រឹប អូស​យក​នៅឯ​កំពង់ផែ​ Trieste នៅភាគ​ខាង​ជើង។ នេះ​តាម​ការបញ្ជាក់​របស់​រដ្ឋាភិបាល​អ៊ីតាលី។

រដ្ឋាភិបាល​អ៊ីតាលី​បាន​ប្រាប់​ឲ្យ​ដឹង​ថា នាវា​កំសាន្តដែល​រចនា​ដោយលោក Philipe Starck និង​ស្ថាបនា​ដោយលោក Nobiskrug នៅ​ក្នុង​ប្រទេស​អាល្លឺម៉ង់ នាវា​កំសាន្តនេះជា​ទូកក្តោង​ធំ​បំផុត​មួយក្នុង​ពិភពលោក។

អាន​ព័ត៌មាន​លម្អិត​តាមរយៈ​តំណភ្ជាប់​ខាង​ក្រោម​នេះ​៖

ព័ត៌មាន​​​​​​ផ្សេង​​​ទៀត

XS
SM
MD
LG