ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

លោក Putin ប្រាប់​មេដឹកនាំ​បារាំង​និង​អាល្លឺម៉ង់​អំពី​ការចរចា​រវាង​រុស្ស៊ី​និង​អ៊ុយក្រែន 


ប្រធានាធិបតី​​រុស្ស៊ី​លោកVladimir Putin ធ្វើ​ជាប្រធាន​កិច្ចប្រជុំ​ជាមួយ​សមាជិក​រដ្ឋាភិបាល តាមរយៈ​សន្និសីទ​តាមទូរស័ព្ទ​នៅទីក្រុងមូស្គូ កាលពី​ថ្ងៃព្រហស្បតិ៍ ទី១០ ខែមីនា ឆ្នាំ២០២២។ (AP)
ប្រធានាធិបតី​​រុស្ស៊ី​លោកVladimir Putin ធ្វើ​ជាប្រធាន​កិច្ចប្រជុំ​ជាមួយ​សមាជិក​រដ្ឋាភិបាល តាមរយៈ​សន្និសីទ​តាមទូរស័ព្ទ​នៅទីក្រុងមូស្គូ កាលពី​ថ្ងៃព្រហស្បតិ៍ ទី១០ ខែមីនា ឆ្នាំ២០២២។ (AP)

រដ្ឋាភិបាល​វិមាន​ក្រឹមឡាំង​បាន​និយាយថា ប្រធានាធិបតីរុស្ស៊ី​លោកVladimir Putinបាន​ប្រាប់​ប្រធានាធិបតីបារាំងលោក Emmanuel Macron និង​អធិបការបតី​អាល្លឺម៉ង់​លោកOlaf Scholz អំពី​កិច្ចចរចា​រវាង​រដ្ឋាភិបាល​ក្រុង​ម៉ូស្គូ​និងរដ្ឋាភិបាល​ក្រុង​កៀវ​អំពី​ស្ថានភាព​មនុស្សធម៌​នៅ​អ៊ុយក្រែន​នៅ​ក្នុង​ការ​និយាយទូរស័ព្ទរួមគ្នាបី​នាក់​នៅ​ថ្ងៃ​សៅរ៍។ នេះ​បើ​តាម​សេចក្តី​រាយការណ៍​របស់​ទីភ្នាក់ងារ​ព័ត៌មាន Reuters។

រដ្ឋាភិបាល​វិមានក្រឹមឡាំង​មិន​បាននិយាយក្បោះក្បាយ​អំពី​អត្ថាធិប្បាយ​របស់​លោកPutin អំពីកិច្ចចរចា​នោះ​ទេ គឺ​១៧ថ្ងៃ​នៃ​ការ​ធ្វើ​សង្គ្រាម​ដែលបាន​ចាប់ផ្តើមនៅ​ពេលកងកម្លាំងរុស្ស៊ី​បាន​លុកលុយអ៊ុយក្រែន​កាល​ពី​ថ្ងៃទី២៤កុម្ភៈ​មក។

កាលពី​ថ្ងៃ​សុក្រ លោកPutin បាន​និយាយ​ថា មាន«សញ្ញា​វិជ្ជមាន​ខ្លះ»ក្នុង​កិច្ចចរចា​នោះ ដែល​មានធ្វើក្នុង​ប្រទេសបេឡារុស តែ​លោក​មិនបាន​ផ្តល់​សេចក្តី​លម្អិត​ទេ។​

សេចក្តីថ្លែងការណ៍​របស់​រដ្ឋាភិបាល​វិមាន​ក្រឹមឡាំង បាន​បញ្ចាក់​ថា លោកMacron និង​លោក Scholz បានលើក​សំណួរ​អំពី​ស្ថានភាព​មនុស្សធម៌​កើត​ឡើង​ដោយសារអ្វី​ដែល​រុស្ស៊ីហៅ ថា ជាកិច្ចប្រតិបត្តិការ​យោធា​ពិសេស​របស់​ខ្លួន​ក្នុងប្រទេស​អ៊ុយក្រែន ហើយ​ថា លោកPutin បានឆ្លើយ​តប​ជាមួយ​ការ​ចោទប្រកាន់​អំពី​ការរំលោភ​លើ​សិទ្ធិមនុស្ស​មនុស្សដោយ​កង​កម្លាំង​អ៊ុយក្រែន។ សេចក្តី​ថ្លែងការណ៍​នេះមិនបាននិយាយយោង​ដល់ភ័ស្តុតាង​គាំទ្រ​ការចោទប្រ កាន់​ទាំង​នោះ​ទេ។

រដ្ឋាភិបាល​វិមានក្រឹមឡាំង​បានថ្លែង​ថា មេដឹកនាំ​ទាំងបី​នាក់​នេះ​បានយល់​ព្រម​ទាក់ទង​គ្នាត​ទៅ​ទៀត៕

XS
SM
MD
LG