- ដោយ VOA
មានការប្រយុទ្ធគ្នាខ្លាំងនៅជិតទីក្រុងកៀវនិងទីក្រុងឯទៀតៗនៃប្រទេសអ៊ុយក្រែន
នៅថ្ងៃសៅរ៍ មានការប្រយុទ្ធគ្នាដ៏ខ្លាំងនៅប៉ែកនិរតីនៃរដ្ឋធានីកៀវនៃប្រទេសអ៊ុយក្រែននិងនៅក្នុងក្រុងមួយចំនួនទៀតនៅពេលដែលក្រុមទាហានរុស្សីបានប្រមូលគ្នានៅចម្ងាយ២៥គ.ម.ពីរដ្ឋធានី។
គេបានឮស្នូរស៊ីរ៉ែនក្នុងក្រុងមួយចំនួនកាលពីពេលយប់ដែលព្រមានអ្នកក្រុងអំពីការ វាយប្រហារតាមអាកាស។
ក្រសួងការពារប្រទេសរុស្សីបានបញ្ជាក់ដែរថា ពួកគេបានបំផ្លាញមូលដ្ឋានកងទ័ពអាកាសមួយនៅជិតក្រុង Vasylkiv។ គេក៏បាននិយាយដែរថា ឃ្លាំងគ្រាប់រំសេវមួយនៅជិតទីនោះក៏ត្រូវបានបំផ្លាញដែរ។
ក្រសួងការបរទេសអ៊ុយក្រែន បានបញ្ជាក់ថា កាលពីថ្ងៃសៅរ៍កងកម្លាំងរុស្សីបានបាញ់ផ្តក់លើព្រះវិហារអ៊ីស្លាមមួយក្នុងក្រុង Mariupolដែលមានមនុស្ស៨០នាក់ទៅជ្រកនៅទីនោះ។ គេបាននិយាយថា មនុស្សខ្លះក្នុងវិហារអ៊ីស្លាមនេះជាអ្នកមកពីប្រទេសតួកគី។
អានព័ត៌មានលម្អិតតាមរយៈតំណភ្ជាប់ខាងក្រោមនេះ៖
- ដោយ AP
ព្រឹទ្ធសភាអាមេរិកអនុម័តសេចក្តីព្រាងច្បាប់ ផ្តល់ជំនួយនិងថវិកាដ៏ធំដល់អ៊ុយក្រែន
កញ្ចប់ជំនួយយោធានិងមនុស្សធម៌បន្ទាន់មួយដែលមានទឹកប្រាក់១៣.៦ពាន់លានដុល្លារសម្រាប់ប្រទេសអ៊ុយក្រែនដែលស្ថិតក្រោមការឈ្លានពាននិងសម្ពន្ធមិត្តអឺរ៉ុបខាងកើតរបស់អាមេរិក បានទទួលការអនុម័តយ៉ាងស្រួលនៅទីបំផុត ពីសភាសហរដ្ឋអាមេរិកកាលពីថ្ងៃព្រហស្បតិ៍។
ដោយការឈ្លានពានរបស់ប្រធានាធិបតីរុស្ស៊ីលោក Vladimir Putin បានសម្លាប់មនុស្សរាប់ពាន់នាក់និងបង្ខំមនុស្សជាង២លាននាក់ទៀតរត់គេចខ្លួននោះ ព្រឹទ្ធសភា បានអនុម័តសេចក្តីព្រាងច្បាប់ដ៏ធំមួយដែលមានទឹកប្រាក់១,៥លានលានដុល្លារដោយមានសំឡេងគាំទ្រ ៦៨សំឡេងទល់នឹង៣១សំឡេង។
ពួកគណបក្សប្រជាធិបតេយ្យនិងពួកគណបក្សសាធារណរដ្ឋ បានប្រកួតប្រជែងការបោះឆ្នោតនៅឆ្នាំនេះអំពីការកើនឡើងនូវអតិផរណា គោលនយោបាយថាមពលនិងការរឹតត្បិតការរាលដាលនៃជំងឺកូវីដ១៩ ក៏ប៉ុន្តែ ពួកគេ បានប្រមូលផ្តុំគ្នាគាំទ្រការបញ្ជូនជំនួយទៅឲ្យប្រទេសអ៊ុយក្រែនដែលកំពុងប្រយុទ្ធឥតងាករេប្រឆាំងនឹងកងកម្លាំងព្រៃផ្សៃ បានក្លាយជាការលើកទឹកចិត្តសម្រាប់ពួកអ្នកបោះឆ្នោតជាច្រើន។
រដ្ឋសភាបានអនុម័តសេចក្តីព្រាងច្បាប់នោះយ៉ាងស្រួលកាលពីថ្ងៃពុធ។ លោកប្រធានាធិបតី ប្រាកដជាចុះហត្ថលេខាលើសេចក្តីព្រាងច្បាប់នោះ។
អានព័ត៌មានលម្អិតតាមរយៈតំណភ្ជាប់ខាងក្រោមនេះ៖
- ដោយ AP
នាយករដ្ឋមន្ត្រីចិន ប្រកាសជួយអ៊ុយក្រែន ដែលធ្លាក់ចូលស្ថានភាព«ធ្ងន់ធ្ងរ»
នាយករដ្ឋមន្ត្រីចិនលោក Li Keqiang កាលពីថ្ងៃសុក្រម្សិលមិញ បានហៅស្ថានភាពនៅប្រទេសអ៊ុយក្រែនថា «មានសភាពធ្ងន់ធ្ងរ» ហើយបានប្រកាសជួយដើរ«តួនាទីជាវិជ្ជមាន»មួយដើម្បីសន្តិភាពខណៈដែលចិនបន្តបដិសេធពុំព្រមរិះគន់ប្រទេសរុស្ស៊ី។ នេះបើតាមសេចក្តីរាយការណ៍របស់ទីភ្នាក់ងារព័ត៌មាន AP។
ប្រទេសចិន ភាគច្រើនបានគាំទ្រប្រទេសរុស្ស៊ីនៅក្នុងជម្លោះដែលចិនបានបដិសេធពុំព្រម ចាត់ទុកថាជាសង្គ្រាមឬការឈ្លានពាន។ សហរដ្ឋអាមេរិក បានចោទប្រកាន់រដ្ឋាភិបាលក្រុងប៉េកាំងពីការជួយផ្សព្វផ្សាយព័ត៌មានក្លែងក្លាយនិងមិនពិតចេញពីទីក្រុងមូស្គូ។
ចិន បានស្នើធ្វើជាអ្នកសម្របសម្រួលនៃការចរចារវាងភាគីទាំងអស់ ថ្វីបើចិនមានបទពិសោធន៍តិចតួចនៅក្នុងតួនាទីបែបនេះហើយនិងមិនទំនងត្រូវបានគេចាត់ទុកថាជាភាគីអព្យាក្រឹតទេ។
អានព័ត៌មានលម្អិតតាមរយៈតំណភ្ជាប់ខាងក្រោមនេះ៖
- ដោយ VOA
អាមេរិកព្រមានរុស្ស៊ី ថាឧក្រិដ្ឋកម្មសង្គ្រាម«ប្រហែលបានកើតឡើង»នៅអ៊ុយក្រែន
រដ្ឋាភិបាលក្រុងវ៉ាស៊ីនតោន បានព្រមានរដ្ឋាភិបាលក្រុងមូស្គូអំពីអ្វីដែលអ្នកសង្កេតការណ៍ខ្លះ ពណ៌នាថា ជាឧក្រិដ្ឋកម្មសង្គ្រាមដោយកងទ័ពរុស្ស៊ីនៅក្នុងប្រទេសអ៊ុយក្រែន។
ពួកមន្ត្រីសហរដ្ឋអាមេរិក បាននិយាយកាលពីថ្ងៃព្រហស្បតិ៍ថា រុស្ស៊ី កំពុង«ងាកទៅយុទ្ធសាស្ត្រកម្ទេចទីប្រជុំជនពលរដ្ឋ»ក្នុងប្រទេសអ៊ុយក្រែន នៅពេលដែលការចរចាកម្រិតខ្ពស់មួយរវាងភាគីច្បាំងគ្នានានាមិនមានការជឿនលឿនទៅមុខ។
អ្នកនាំពាក្យក្រសួងការបរទេសសហរដ្ឋអាមេរិកលោក Ned Price បាននិយាយថា៖ «យើង បានឃើញសេចក្តីរាយការណ៍ដែលអាចគួរឲ្យទុកចិត្តបានបំផុតពីការវាយប្រហារដោយចេតនាលើជនស៊ីវិល ដែលស្ថិតនៅក្រោមអនុសញ្ញាទីក្រុងហ្សឺណែវស្តីពីឧក្រិដ្ឋកម្មសង្គ្រាម»។ ទោះជាយ៉ាងណាក៏ដោយ លោកមិនបានចោទប្រកាន់រុស្ស៊ីចំៗពីការប្រព្រឹត្តឧក្រិដ្ឋកម្មបែបនេះ ទេ។
រុស្ស៊ី បានច្រានចោលពីការដៅការវាយប្រហារលើពលរដ្ឋស៊ីវិលនៅក្នុងការឈ្លានពានរបស់ខ្លួនលើប្រទេសអ៊ុយក្រែន។
អានព័ត៌មានលម្អិតតាមរយៈតំណភ្ជាប់ខាងក្រោមនេះ៖