នាយករដ្ឋមន្ត្រីស៊ុយអែត ស្វះស្វែងបង្កើនការចំណាយខាងយោធា ២ភាគរយនៃផលិតផលសរុបក្នុងស្រុក
ដោយលើកពីមូលហេតុនៃការឈ្លានពានរបស់រុស្ស៊ីលើប្រទេសអ៊ុយក្រែន នាយករដ្ឋមន្ត្រីស៊ុយអែតលោកស្រី Magdelena Andersson បាននិយាយកាលពីថ្ងៃព្រហស្បតិ៍ថា ស៊ុយ អែត ចាំបាច់បង្កើនការចំណាយខាងយោធាហើយនឹងស្វះស្វែងបង្កើនការចំណាយរហូតដល់២ភាគរយនៃផលិតផលសរុបក្នុងស្រុក(GDP) របស់ខ្លួនឲ្យបានឆាប់រហ័សទៅតាមលទ្ធភាពដែលអាចធ្វើបាន។
ថ្លែងទៅកាន់ពួកអ្នកយកព័ត៌មានអំពីផែនការនេះនៅទីក្រុងស្តុកខុល លោកស្រី Anderson បានមានប្រសាសន៍ថា រដ្ឋាភិបាលរបស់លោកស្រី កំពុងបង្ហាញសារដ៏ច្បាស់មួយដល់ប្រជាពលរដ្ឋស៊ុយអែតនិងពិភពលោកថា សមត្ថភាពខាងការពារប្រទេស «ត្រូវតែធ្វើពង្រឹងឲ្យបានខ្លាំង»។
អានព័ត៌មានលម្អិតតាមរយៈតំណភ្ជាប់ខាងក្រោមនេះ៖
ចក្រភពអង់គ្លេស បានដាក់ទណ្ឌកម្មលើអភិជនរុស្ស៊ី ៧នាក់ទៀត
ចក្រភពអង់គ្លេស បានបញ្ជាក់ថា ខ្លួនបានបន្ថែមមហាសេដ្ឋីជនជាតិរុស្ស៊ីល្បីៗជាច្រើនទៅក្នុងបញ្ជីឈ្មោះដែលត្រូវដាក់ទណ្ឌកម្មរបស់ខ្លួន រួមមានលោក Roman Abramovich មហាសេដ្ឋីដែលជាម្ចាស់ក្រុមហ៊ុនបាល់ទាត់Premier League ក្លឹប Chelsea និងអ្នកឧស្សាហកម្ម Oleg Deripaska ដែលបានអំពាវនាវឲ្យបញ្ចប់សង្គ្រាមដែលរដ្ឋាភិបាលក្រុងមូស្គូបានចាប់ ផ្តើមជាមួយអ៊ុយក្រែនកាលពីខែមុន។
រដ្ឋាភិបាលចក្រភពអង់គ្លេស បានបញ្ជាក់នៅក្នុងសេចក្តីថ្លែងការណ៍កាលពីថ្ងៃទី១០ ខែមីនានេះ ថា បញ្ជីថ្មីនោះ ក៏រួមមានលោកIgor Sechin ប្រធានប្រតិបត្តិក្រុមហ៊ុន Rosneft ប្រធានធនា គារ VTB លោក Andrei Kostin ប្រធានក្រុមហ៊ុនប្រេង Gazprom លោក Aleksei Miller ម្ចាស់បំពង់បង្ហូរប្រេងក្រុមហ៊ុន Transeft លោក Nikolai Tokarev និងប្រធានធនាគារ Rossia លោក Dmitry Lebedev។
អានព័ត៌មានលម្អិតតាមរយៈតំណភ្ជាប់ខាងក្រោមនេះ៖
អ៊ុយក្រែននិងរុស្ស៊ី ធ្វើការចរចានៅតួកគី តែមិនចេញដំណោះស្រាយទៅមុខទេ
រដ្ឋមន្ត្រីការបរទេសអ៊ុយក្រែនលោក Dmytro Kuleba និងរដ្ឋមន្ត្រីការបរទេសរុស្ស៊ីលោក Sergei Lavrov បានជួបគ្នានៅក្នុងប្រទេសតួកគីកាលពីថ្ងៃព្រហស្បតិ៍ម្សិលមិញដើម្បីស្វែងរកដំណោះស្រាយការទូតចំពោះជម្លោះនៅក្នុងប្រទេសអ៊ុយក្រែន។ នេះជាជំនួបកម្រិតខ្ពស់លើកទី១ចាប់តាំងពីរដ្ឋាភិបាលក្រុងមូស្គូ បានចាប់ផ្តើមការឈ្លានពានប្រឆាំងនឹងប្រទេសជិតខាងរបស់ខ្លួនកាលពី២សប្តាហ៍មុន។
ការចរចានៅកន្លែងលំហែកាយ Antalya ភាគខាងត្បូងប្រទេសតួកគី ត្រូវបានចូលរួមដោយរដ្ឋមន្ត្រីការបរទេសតួកគីលោក Mevlut Cavusoglu។ អស់ជាច្រើនសប្តាហ៍មកហើយ តួកគី បានស្វះស្វែងដើរតួនៅក្នុងការសម្របសម្រួលភាគីទាំង២។ ក៏ប៉ុន្តែ មានក្តីរំពឹងតិចតួចតាំងពីការចាប់ផ្តើមការជំរុញខាងការទូតកម្រិតខ្ពស់កាលពីថ្ងៃព្រហស្បតិ៍ដែលថានឹងនាំឲ្យមានការជឿនលឿនជាដុំកំភួននោះ។
អានព័ត៌មានលម្អិតតាមរយៈតំណភ្ជាប់ខាងក្រោមនេះ៖
- ដោយ AP
សេតវិមានព្រមានថា រុស្ស៊ីអាចប្រើអាវុធគីមីនៅអ៊ុយក្រែន
រដ្ឋបាលរបស់ប្រធានាធិបតីសហរដ្ឋអាមេរិកលោក Biden បានព្រមានជាសាធារណៈកាលពីថ្ងៃពុធថា ប្រទេសរុស្ស៊ីអាចស្វះស្វែងរកប្រើអាវុធគីមីឬអាវុធជីវសាស្ត្រនៅក្នុងប្រទេសអ៊ុយក្រែន នៅពេលដែលសេតវិមាន បានច្រានចោលការអះអាងរបស់រុស្ស៊ីថា សហរដ្ឋអាមេរិក បានអភិវឌ្ឍអាវុធគីមីខុសច្បាប់នៅក្នុងប្រទេសដែលខ្លួនបានឈ្លានពាន។ នេះបើតាមសេចក្តីរាយការណ៍របស់ទីភ្នាក់ងារព័ត៌មាន AP។
នៅសប្តាហ៍នេះ អ្នកនាំពាក្យក្រសួងការបរទេសរុស្ស៊ីលោកស្រី Maria Zakharova បានចោទប្រកាន់ដោយគ្មានភ័ស្តុតាងថា អ៊ុយក្រែន បានបង្កើតមន្ទីរពិសោធន៍គីមីនិងជីវសាស្ត្រដោយមានការជួយឧបត្ថម្ភពីសហរដ្ឋអាមេរិក។ អ្នកនាំពាក្យសេតវិមានលោកស្រី Jen Psaki បានហៅការអះអាងរបស់រុស្ស៊ីថា ជាការ«មិនសមហេតុផល» ហើយបាននិយាយទៀតថា វាអាចជាផ្នែកមួយនៃការប៉ុនប៉ងរបស់រុស្ស៊ីដើម្បីធ្វើការប្រើប្រាស់អាវុធប្រល័យលោកបែបនេះដោយខ្លួនឯងប្រឆាំងនឹងអ៊ុយក្រែន។
លោកស្រី Psaki បានបញ្ជូនសារតាម Twitter ថា៖ «ទាំងអស់នេះជាល្បិចកលពិតប្រាកដរបស់រុស្ស៊ីដើម្បីព្យាយាមធ្វើឲ្យការវាយប្រហារដែលគិតទុកជាមុននិងមិនត្រឹមត្រូវក្លាយជាការត្រឹមត្រូវ»។
អានព័ត៌មានលម្អិតតាមរយៈតំណភ្ជាប់ខាងក្រោមនេះ៖