មួយថ្ងៃមុនការប្រជុំសន្និសីទកំពូល G-7 នៅក្នុងប្រទេសកាណាដា លោកប្រធានាធិបតីស.រ.អា.បានរិះគន់លោក Justin Trudeau នាយករដ្ឋមន្ត្រីនៃប្រទេសកាណាដាដែលជាអ្នករៀបចំសន្និសីទនេះហើយសេតវិមានបានប្រកាសថាលោក ដូណាល់ ត្រាំ នឹងមិនចូលរួមក្នុងអង្គប្រជុំខ្លះ។
នៅក្នុងសារលើបណ្ដាញទ្វីធ័រ ពីរកាលពីល្ងាចថ្ងៃព្រហស្បតិ៍ លោក ត្រាំ បានចោទប្រកាន់លោកនាយករដ្ឋមន្ត្រីនៃប្រទេសកាណាដានិងលោកប្រធានាធិបតីបារាំង Emmanuel Macron ថា«ដកពន្ធគយច្រើនលើទំនិញស.រ.អា.»និងថាបានបង្កើត«របាំងពន្ធគយមិនមែនជាប្រាក់កាស»។
លោក ត្រាំ ក៏បាននិយាយដែរថាលោក Trudeau «តូចចិត្ត»អំពីទំនាក់ទំនងពាណិជ្ជកម្មឆ្លងកាត់ព្រំដែន។
កាលពីយប់ថ្ងៃព្រហស្បតិ៍ លោក ត្រាំ បានសេរសេរសារទៀតដោយលោកបានសុំដល់សហភាពអឺរ៉ុបនិងប្រទេសកាណាដាឱ្យ«បន្ទាបរបាំងពន្ធគយរបស់អ្នក ហើយបើមិនធ្វើដូចនេះទេ យើងនឹងបង្កើនពន្ធគយដូចអ្នកដែរ!»
សារលើទ្វីធ័រ របស់លោក ត្រាំ មានឡើងក្រោយលោក Macron បានគំរាមកំហែងថានឹងផាត់ស.រ.អា.ចេញពីសេចក្តីថ្លែងការណ៍ចុងក្រោយនៃក្រុមប្រទេស G-7 ដែលនឹងត្រូវចេញផ្សាយនៅក្នុងកន្លែងទេសចរណ៍តំបន់ភ្នំ Charlevoix។
នៅក្នុងសាររបស់លោកជាភាសាបារាំងនិងភាសាអង់គ្លេស លោក Macron បានមានប្រសាសន៍ថា នៅពេលដែលលោក ត្រាំ «ប្រហែលមិនយល់ទាស់ដោយនៅឯកាទេ»មេដឹកនាំ៦នាក់ទៀតដែលប្រជុំគ្នានៅក្នុងប្រទេសកាណាដាក៏មិនយល់ទាស់ដែរក្នុងការចុះហត្ថលេខាលើកិច្ចព្រមព្រៀងមួយក្នុងចំណោមពួកគេ៕