ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ពលរដ្ឋ​ក្រិក​រាប់​ម៉ឺន​នាក់​ត្រូវ​បាន​ជម្លៀស​ចេញ​ដើម្បី​ឲ្យ​យោធា​អាច​កម្ចាត់​គ្រាប់​បែក​ដែល​សល់​ពី​សង្គ្រាម​លោក​លើក​ទី​២


គ្រាប់​បែក​សល់​ពី​សង្គ្រាុម​លោក​កើ​ទី​២​ មាន​ទម្ងន់​២៥០​គីឡូក្រាមដែលត្រូវ​បាន​រក​ឃើញ​នៅ​ជិត​ស្ថានីយ៍​ប្រេង ត្រូវ​បាន​ដឹក​ចេញក្រោយ​ពេល​អាជ្ញាធរ​បាន​គាស់​ចេញ​កាល​ពី​ថ្ងៃ​សុក្រ ក្នុងទីក្រុង​ Thessaloniki ប្រទេស​ក្រិក។
គ្រាប់​បែក​សល់​ពី​សង្គ្រាុម​លោក​កើ​ទី​២​ មាន​ទម្ងន់​២៥០​គីឡូក្រាមដែលត្រូវ​បាន​រក​ឃើញ​នៅ​ជិត​ស្ថានីយ៍​ប្រេង ត្រូវ​បាន​ដឹក​ចេញក្រោយ​ពេល​អាជ្ញាធរ​បាន​គាស់​ចេញ​កាល​ពី​ថ្ងៃ​សុក្រ ក្នុងទីក្រុង​ Thessaloniki ប្រទេស​ក្រិក។

កាល​ពី​ថ្ងៃ​អាទិត្យ​ ពលរដ្ឋ​ក្រិក​ជាង​៧​ម៉ឺន​នាក់​ត្រូវ​បាន​ជម្លៀស​ចេញ​ពី​គេហដ្ឋាន​របស់​ខ្លួន​នៅ​ក្នុង​ទីក្រុង ​Thessaloniki ​ដែល​ជា​ទីក្រុង​ធំ​ជាងគេ​បង្អស់​ទី​២​នៅ​ក្នុង​ប្រទេស ដើម្បី​អនុញ្ញាត​ឲ្យ​អ្នក​ជំនាញ​អាច​កម្ចាត់​គ្រាប់​បែក​ដែល​នៅ​សេស​សល់​ពី​សង្គ្រាម​លោក​លើក​ទី​២។ ​

គ្រាប់​បែក​ដែល​មាន​ផ្ទុក​សារធាតុ​ផ្ទុះ​ទម្ងន់​២៥០​គីឡូក្រាម​នោះ ​ត្រូវ​បាន​រក​ឃើញនៅ​ក្រោម​ដី​ជម្រៅ​៥​ម៉ែត្រ​ ក្នុង​អំឡុង​ពេល​នៃ​ដំណើរការ​ជីក​រណ្តៅ​នៅ​ឯ​ស្ថានីយ៍​ប្រេង​ឥន្ធនៈ​មួយ​កាល​ពី​សប្តាហ៍​មុន​នេះ។ ​

ប៉ូលិស​បាន​ដើរ​ចុច​កណ្តឹង​ពី​ផ្ទះ​មួយ​ទៅ​ផ្ទះ​មួយ​និង​គោះទ្វារ​ដើម្បី​រំឭក​ប្រជាពលរដ្ឋ​ដែល​រស់​នៅ​ក្នុង​រង្វង់​២​គីឡូ​ម៉ែត្រ ដែល​ភាគច្រើន​នៅ​ប៉ែក​ខាង​លិច​ជាយ​ក្រុង​ Kordelio ឲ្យ​ចាក​ចេញ​ពី​គេហដ្ឋាន​របស់​ខ្លួន។

ពលរដ្ឋ​ជា​ច្រើន​ចាក​ចេញ​ដោយ​ជិះ​រថយន្ត​ផ្ទាល់​ខ្លួន ប៉ុន្តែ​ពលរដ្ឋ​មួយ​ចំនួន​ទៀត​ត្រូវ​បាន​ដឹក​ជញ្ជូន​ដោយ​រថយន្ត​ក្រុង​ទៅ​កាន់​សាលារៀន​និង​កន្លែង​លេង​កីឡា​ផ្សេងៗ​នៅ​ក្នុង​ទីក្រុង ដែល​នៅ​ទីនោះ​ពួកគេ​អាច​រក​ស្បៀង​អាហារ​និង​ទីជម្រក​បាន។

ជន​ភៀស​ខ្លួន​និង​ជនអន្តោប្រវេសន៍​នៅ​ក្នុង​រោងចក្រ​ដែល​គេ​បោះបង់​ចោល​នៅ​ក្បែរ​នោះ ​ក៏​ត្រូវ​បាន​គេ​ជម្លៀស​ខ្លួន​ចេញ​និង​នាំ​ទៅ​ទស្សនា​សារមន្ទីរ​មួយ​ក្នុង​ទីក្រុង Thessaloniki ផង​ដែរ។ ​

អាជ្ញាធរ​ក្នុង​តំបន់​បាន​ឲ្យ​ដឹង​ថា ប្រតិបត្តិការ​នេះ​អាច​បន្ត​ដល់​ពេញ​មួយ​ថ្ងៃ ប៉ុន្តែ​ក្រុម​យោធា​បានឲ្យ​យោបល់​ថា អាច​ត្រូវ​ការ​ពេល​វេលា​យូរ​ជាង​នេះ​ដើម្បី​កម្ចាត់​គ្រាប់បែក​នេះ និង​ដឹក​ជញ្ជូន​ទៅ​កាន់​កន្លែង​មួយ​នៅ​ក្បែរ​នេះ​ដែល​អាច​បំផ្ទុះ​វា​បាន។

យោង​តាម​សេចក្តីរាយការណ៍​របស់​ប្រព័ន្ធ​ផ្សព្វផ្សាយ​ក្រិក​បាន​ឲ្យ​ដឹង​ថា គ្រាប់​បែក​នេះ​ត្រូវ​បាន​ទម្លាក់​ដោយ​យន្តហោះ​ចម្បាំង​មួយ​គ្រឿង​របស់​អង់គ្លេស​ ក្នុង​អំឡុង​ពេល​នៃ​ការ​វាយ​ប្រហារ​ផ្លូវ​អាកាស​ទៅ​លើ​ស្ថានីយ៍​រថភ្លើង​មួយ​និង​កំពង់ផែ​មួយ​ដែល​នៅ​ក្បែរ​ទីក្រុង​នោះ​កាល​ពី​ឆ្នាំ​១៩៤៣។

៧ទសវត្សរ៍​ក្រោយ​ពី​សង្គ្រាម​លោក​លើក​ទី​២​បាន​បញ្ចប់ គ្រាប់​បែក​មិន​ទាន់​ផ្ទុះ​ដែល​នៅ​សេស​សល់​ពី​សង្គ្រាម​ត្រូវ​បាន​រក​ឃើញ​នៅ​ទូទាំង​ពិភពលោក​ជា​បន្ត​បន្ទាប់៕

អត្ថបទ​ទាក់ទង

XS
SM
MD
LG