ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

បាតុករ​រាប់​ពាន់​នាក់​បង្ហាញ​ការគាំទ្រ​ដល់​សិទ្ធិ​របស់​ក្រុមជនជាតិ​ភាគតិច​រ៉ូហ៊ីងយ៉ា​ក្នុង​ប្រទេស​មីយ៉ាន់ម៉ា


សកម្មជន​បង់ក្លាដែស​និង​ក្រុម​ឥស្លាម​ជា​ច្រើនក្រុម​បាន​ចូល​រួម​ធ្វើ​បាតុកម្ម​ប្រឆាំង​នឹង​ការ​ធ្វើ​ទុក្ខបុកម្នេញ​លើ​ជន​ជាតិ​រ៉ូហ៊ីងយ៉ា កាល​ពី​ថ្ងៃទី​២៥ ខែវិច្ឆិកា នៅទីក្រុង​ Dhaka ប្រទេស​បង់ក្លាដែស។
សកម្មជន​បង់ក្លាដែស​និង​ក្រុម​ឥស្លាម​ជា​ច្រើនក្រុម​បាន​ចូល​រួម​ធ្វើ​បាតុកម្ម​ប្រឆាំង​នឹង​ការ​ធ្វើ​ទុក្ខបុកម្នេញ​លើ​ជន​ជាតិ​រ៉ូហ៊ីងយ៉ា កាល​ពី​ថ្ងៃទី​២៥ ខែវិច្ឆិកា នៅទីក្រុង​ Dhaka ប្រទេស​បង់ក្លាដែស។

មនុស្ស​រាប់​ពាន់​នាក់​បាន​នាំ​គ្នា​ធ្វើ​ដំណើរ​ទៅ​កាន់​ដង​វិថី​នានា​ក្នុង​រដ្ឋធានី​នៃ​ប្រទេស​បង់ក្លាដែស​កាល​ពី​ថ្ងៃ​សុក្រ ដើម្បី​បង្ហាញ​ការគាំទ្រ​ដល់​ពួក​ក្រុមជនជាតិ​ភាគតិច​រ៉ូហ៊ីងយ៉ា​កាន់​សាសនា​ឥស្លាម​ក្នុង​ប្រទេស​មីយ៉ាន់ម៉ា ដែល​ទទួល​រង​អំពើ​ហិង្សា​នៅ​ក្នុង​រយៈពេល​ប៉ុន្មាន​សប្តាហ៍​ចុង​ក្រោយ​នេះ។

ហ្វូង​បាតុករ​ដែលមាន​គ្នា​ប្រហែល​ជាង​១​ម៉ឺន​នាក់ បាន​ដុត​រូប​មេដឹកនាំ​មីយ៉ាន់ម៉ា លោកស្រី ​អង់សាន​ ស៊ូជី ​ដែល​ពួកគេ​បាន​អង្វរ​សុំ​ឲ្យ​លោកស្រី​បើក​ច្រក​ព្រំដែន​ជាមួយ​នឹង​បង់ក្លាដែស។

នៅ​ប្រទេស​ផ្សេង​ទៀត​ក៏​មាន​ការធ្វើ​បាតុកម្មតវ៉ា​តូចៗ​មួយ​ចំនួន​ដែរ ដូច​ជា​នៅ​ក្នុង​ប្រទេស​ឥណ្ឌូនេស៊ី ​ម៉ាឡេស៊ី ​និង​ប្រទេស​ថៃ​ជា​ដើម។

មន្ត្រី​អង្គការ​សហប្រជាជាតិ​ម្នាក់ ​គឺ​លោក ​John McKissick ​បាន​ចោទ​ប្រកាន់​ប្រទេស​មីយ៉ាន់ម៉ា​ថា​ពាក់ព័ន្ធ​នឹង​ការបោស​សម្អាត​ក្រុមជនជាតិ​ដើម​ភាគតិច​រ៉ូហ៊ីងយ៉ា​កាន់​សាសនា​ឥស្លាម ​បន្ទាប់​ពី​របាយការណ៍​នានា​ចោទ​ប្រកាន់​ថា ​ទាហាន​មីយ៉ាន់ម៉ា​បាន​បាញ់​អ្នកភូមិ​ខណៈ​ដែល​ពួកគេ​ព្យាយាម​រត់​ភៀស​ខ្លួន។ ​

កាល​ពី​ប៉ុន្មាន​ថ្ងៃ​មុន​ ជនជាតិ​រ៉ូហ៊ីងយ៉ា​រាប់​ពាន់​នាក់​បាន​រត់​ទៅ​កាន់​ប្រទេស​បង់ក្លាដែស ​ខណៈ​ដែល​ពួកគេ​ព្យាយាម​រត់​គេច​ពី​អំពើ​ហិង្សា​និង​ការបំពាន​ផ្លូវ​ភេទ ហើយ​ក្រុមមន្ត្រី​បង់ក្លាដែស​បាន​និយាយ​ថា មាន​មនុស្ស​រាប់​ពាន់​នាក់​កំពុង​រង់ចាំ​ឆ្លង​ច្រក​ព្រំដែន៕

XS
SM
MD
LG