ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

គណបក្ស​របស់​អ្នកស្រី អោង សានស៊ូជី សន្យា​បង្កើត​រដ្ឋាភិបាល​បង្រួបបង្រួម​ជាតិ​ក្រោយ​ការឈ្នះឆ្នោត

រូបឯកសារ៖ អ្នកគាំទ្រ​គណបក្ស​សម្ព័ន្ធជាតិ​ដើម្បី​លទ្ធិប្រជាធិបតេយ្យ​កាន់​រូបថត​របស់​អ្នកស្រី អោង សានស៊ូជី នៅពេល​ដែលអ្នក​គាំទ្រ​រូបនេះ ​រង់ចាំមើល​លទ្ធផល​នៅ​ខាងក្រៅ​ទីស្នាក់ការ​គណបក្ស បន្ទាប់ពី​ការបោះឆ្នោត​នៅ​ប្រទេស​មីយ៉ាន់ម៉ា កាលពី​ថ្ងៃទី៨ ខែវិច្ឆិកា ឆ្នាំ២០២០។

គណបក្ស​គ្រប់គ្រង​អំណាច​របស់​អ្នក​ស្រី​ អោង សានស៊ូជី​ មេដឹកនាំ​នៃ​ប្រទេស​មីយ៉ាន់ម៉ា បាន​បញ្ជាក់​នៅ​ថ្ងៃ​សុក្រ​នេះ​ថា ខ្លួននឹង​ស្វះស្វែង​បង្កើត​រដ្ឋាភិបាល​បង្រួប​បង្រួម​ជាតិ​មួយ​បន្ទាប់ពី​លទ្ធផល​នៃ​ការបោះឆ្នោត​បាន​បង្ហាញ​ថា ខ្លួន​បាន​ឈ្នះអសនៈ​រដ្ឋសភាគ្រប់គ្រាន់​ដើម្បី​បង្កើត​រដ្ឋាភិបាល​ថ្មី។ នេះបើ​តាម​របាយការណ៍​របស់​ទីភ្នាក់ងារ​ព័ត៌មាន Reuters។

គណបក្ស​សម្ព័ន្ធជាតិ​ដើម្បី​លទ្ធិ​ប្រជាធិបតេយ្យ​របស់​អ្នកស្រី​ អោង សានស៊ូជី បាន​ទទួល​អសនៈ​ចំនួន​៣៦៨​នៃ​អសនៈទាំងអស់​ចំនួន​៤៣៤​ ដែល​ត្រូវ​បាន​ប្រកាស ដោយ​លទ្ធផល​មកពី​មណ្ឌល​បោះឆ្នោត​៤២​ទៀត​ នៅ​មិនទាន់​ប្រកាស​នៅ​ឡើយ។

អ្នក​នាំពាក្យ​គណបក្ស​ NLD របស់​អ្នក​ស្រី ​អោង សានស៊ូជី បាន​និយាយ​ថា «ជ័យជម្នះ​ភ្លូក​ទឹក​ភ្លូកដី​នេះ» បាន​បង្ហាញ​ថា ប្រជាពលរដ្ឋ​នៅ​មាន​ជំនឿ​ក្នុង​ការដឹកនាំ​របស់​លអ្នកស្រី​ អោង សានស៊ូជី៕

វីដេអូថ្មីៗបំផុត

XS
SM
MD
LG