ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ក្រុម​ប្រឹក្សា​យោធា​ថ្មី​របស់​ប្រទេស​ស៊ូដង់​ប្តេជ្ញា​ផ្ទេរ​អំណាច​ឲ្យ​រដ្ឋាភិបាល​ស៊ីវិល


ក្រុម​បាតុករ​ស៊ូដង់​អបអរ​សាទរ​ក្រោយ​ពេល​រដ្ឋ​មន្ត្រី​ការ​ពារ​ប្រទេស​ Awad Ibn Auf ចុះ​ចេញ​ពី​តំណែង​ក្នុង​នាម​ជា​ប្រធាន​ក្រុម​ប្រឹក្សា​យោធា នៅ​ពេល​ពួក​បាតុករ​ទាមទារ​ឲ្យ​មាន​ការ​ប្ដូរ​នយោបាយ​ឲ្យ​បាន​ឆាប់ នៅ​ទីក្រុង​ខាទុំ ប្រទេស​ស៊ូដង់ កាល​លពី​ថ្ងៃទី​១៣ មេសា ២០១៩។
ក្រុម​បាតុករ​ស៊ូដង់​អបអរ​សាទរ​ក្រោយ​ពេល​រដ្ឋ​មន្ត្រី​ការ​ពារ​ប្រទេស​ Awad Ibn Auf ចុះ​ចេញ​ពី​តំណែង​ក្នុង​នាម​ជា​ប្រធាន​ក្រុម​ប្រឹក្សា​យោធា នៅ​ពេល​ពួក​បាតុករ​ទាមទារ​ឲ្យ​មាន​ការ​ប្ដូរ​នយោបាយ​ឲ្យ​បាន​ឆាប់ នៅ​ទីក្រុង​ខាទុំ ប្រទេស​ស៊ូដង់ កាល​លពី​ថ្ងៃទី​១៣ មេសា ២០១៩។

មេដឹក​នាំថ្មី​នៃ​ក្រុម​ប្រឹក្សា​យោធា​អន្តរកាល​របស់​ប្រទេស​ស៊ូដង់​បាន​និយាយ​កាល​ពី​ថ្ងៃ​សៅរ៍​ថា ​លោក​ប្តេជ្ញា​ផ្ទេរ​អំណាច​ឲ្យ​រដ្ឋាភិបាល​ស៊ីវិល​ក្នុង​រយៈ​ពេល​២​ឆ្នាំ ​ហើយ​ថា​បម្រាម​គោចរ​នៅ​ពេល​យប់​ត្រូវ​បាន​លុប​ចោល។​

លោក​ឧត្តម​សេនីយ៍​ឯក ​Abdel-Fattah Burhan ​បាន​ធ្វើ​សេចក្តី​ប្រកាស​នេះ​ក្នុង​សុន្ទរកថា​របស់​លោក​ផ្សាយ​តាម​ទូរទស្សន៍​ជា​លើក​ដំបូង។​ លោក​បាន​បញ្ជា​ឱ្យ​ដោះ​លែង​អ្នក​ទោស​ទាំង​អស់​ដែល​ជាប់​គុក​ ក្រោម​ច្បាប់​គ្រា​អាសន្ន​របស់​លោក ​Omar al-Bashir ​ប្រធានាធិបតីដែលត្រូវ​បាន​បណ្តេញ​ចេញ​ពី​តំណែង។

សកម្មភាព​នេះ​គឺ​ជា​ការ​បង្ហាញ​ចុង​ក្រោយ​បំផុត​ថា ​បាតុកម្ម​គាំទ្រ​លទ្ធិ​ប្រជា​ធិបតេយ្យ​កំពុង​ធ្វើ​ឱ្យ​ឥទ្ធិពល​របស់​យោធា​ធ្លាក់​ចុះ​នៅក្នុង​ប្រទេស​សម្បូរ​ប្រេង​នេះ។

សេចក្តី​ប្រកាស​នេះធ្វើ​ឡើង​បន្ទាប់​ពី​លោក ​Salah Abdallah Mohamed Saleh ​ប្រធាន​ផ្នែក​ស៊ើប​អង្កេត​របស់​ស៊ូដង់​បាន​លា​លែង​ពី​តំណែង​កាល​ពី​ថ្ងៃ​សៅរ៍ ​គឺ​មួយ​ថ្ងៃ​បន្ទាប់​ពី​រដ្ឋ​មន្ត្រី​ការ​ពារ​ជាតិ​បាន​លា​លែង​ពី​តំណែង​ក្រោយ​ពី​យោធា​បាន​ទម្លាក់​ប្រធានាធិបតី។​

ក្រុម​ប្រឹក្សា​នេះ​បាន​ចេញ​សេចក្តី​ថ្លែង​ការណ៍​មួយ​ដែល​និយាយ​ថា ​មេដឹកនាំ​របស់​ខ្លួន​គឺ​លោក Abdel Fattah al-Burhan ​បាន​ទទួល​យក​ការ​សុំលាលែង​របស់​លោក​ Salah ដែល​គេ​ស្គាល់​ជាទូទៅ​ថា​ ឈ្មោះ​ Salah Gosh។​ លោក Salah Gosh ​បានដឹក​នាំ​ក្រសួង​ស៊ើប​ការណ៍​សម្ងាត់​និង​សន្តិសុខ​ជាតិ​គួរ​ឲ្យ​ខ្លាច​ដែល​បាន​ដឹក​នាំ​ការបង្ក្រាប​ដ៏​ឃោរ​ឃៅ​ប្រឆាំង​ក្រុម​អ្នក​តវ៉ា​ដែល​បាន​ចូល​រួម​ក្នុង​បាតុកម្ម​រយៈ​ពេល​បួន​ខែ​ដែល​ពេល​ខ្លះ​មាន​អំពើ​ហិង្សា ​ដែល​នាំ​ឲ្យ​យោធា​បណ្តេញ​លោក​ al-Bashir ​ចេញ​ពី​តំណែង​ប្រធានាធិបតី​កាល​ពី​ថ្ងៃ​ព្រហស្បតិ៍៕​

XS
SM
MD
LG