ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ប្រធានាធិបតីស៊ូដង់ ផ្ទេរការដឹកនាំគណបក្សជូនដល់អនុប្រធាន


លោក Ahmed Muhammed Harun អតីតមន្រ្តីក្រសួងមហាផ្ទៃស៊ូដង់ ដែលទទួលខុសត្រូវតំបន់ភាគខាងលិច Darfur ត្រូវបានសង្ស័យពីបទឧក្រិដ្ឋសង្រ្គាម កាលពីថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០០៧។
លោក Ahmed Muhammed Harun អតីតមន្រ្តីក្រសួងមហាផ្ទៃស៊ូដង់ ដែលទទួលខុសត្រូវតំបន់ភាគខាងលិច Darfur ត្រូវបានសង្ស័យពីបទឧក្រិដ្ឋសង្រ្គាម កាលពីថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០០៧។

ប្រធានាធិបតីស៊ូដង់ អូម៉ា អាល់ បាស៊ៀ (Omar al-Bashir) បានលាឈប់ពីមុខ តំណែងជាប្រធានគណបក្សគ្រប់គ្រងប្រទេស។ គណបក្ស The National Congress Party ហៅកាត់ NCP បានប្រកាសពីការលាឈប់នេះកាលពីល្ងាចថ្ងៃព្រហស្បតិ៍ បន្ទាប់ពីមានបាតុកម្មជាច្រើនសប្តាហ៍ប្រឆាំងនឹងការដឹកនាំរបស់លោក បាស៊ៀ។

លោកប្រធានាធិបតី បានផ្ទេរតួនាទីប្រធានគណបក្សលោកទៅជូនអនុប្រធាន គណបក្ស NCP អាម៉េដ ហារូន (Ahmed Harun) រហូតដល់ពេលមានសន្និបាត គណបក្សលើកក្រោយ។

សន្និបាតគណបក្សពេលនោះនឹងជ្រើសរើសប្រធានគណបក្ស NCP ថ្មី។ នេះជាការ បញ្ជាក់ឲ្យដឹងក្នុងសេចក្តីថ្លែងការណ៍របស់គណបក្សគ្រប់គ្រងប្រទេស NCP។ ការបរិច្ឆេទនៃសន្និបាតបក្សនៅមិនទាន់មានការកំណត់ពេលណានៅឡើយទេ។

ការជ្រើសតាំងលោក ហារូនជាប្រធានគណបក្សបានកើតឡើងនៅប៉ុន្មានថ្ងៃថ្មីៗនេះ។ លោក អាម៉េដ ហារូន ដូចជា លោក អូម៉ា អាល់ បាស៊ៀ ដែរ ស្ថិតក្នុងបញ្ជីតាមចាប់ខ្លួន របស់តុលាការព្រហ្មទណ្ឌអន្តរជាតិ ក្រោមបទចោទប្រកាន់ថាពាក់ព័ន្ធនឹងឧក្រិដ្ឋកម្ម ក្នុងតំបន់ ដាហ្វ័រ (Darfur) នៃប្រទេសស៊ូដង់។

លោក បាស៊ៀ ថ្មីៗនេះ បានដាក់ប្រទេសស៊ូដង់ឲ្យស្ថិតក្នុងភាពអាសន្នក្រោយពីមានរលកនៃការតវ៉ាប្រឆាំងនឹងការឡើងថ្លៃទំនិញលើទីផ្សារ ហើយក្រោយមកបានទាមទារឲ្យលោកចុះចេញពីមុខតំណែងនោះ៕

XS
SM
MD
LG