ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី
យន្ដហោះ​យោធា​មួយ​គ្រឿង​របស់​សហរដ្ឋ​អាមេរិក​ហោះ​ចេញ​ពី​អាកាសយានដ្ឋាន​អន្តរជាតិ Hamid Karzai ក្នុង​រដ្ឋធានី​វ៉ាស៊ីនតោន ប្រទេស​អាហ្វហ្គានីស្ថាន ថ្ងៃទី៣០ ខែសីហា ឆ្នាំ២០២១។ (AP Photo/Wali Sabawoon)
យន្ដហោះ​យោធា​មួយ​គ្រឿង​របស់​សហរដ្ឋ​អាមេរិក​ហោះ​ចេញ​ពី​អាកាសយានដ្ឋាន​អន្តរជាតិ Hamid Karzai ក្នុង​រដ្ឋធានី​វ៉ាស៊ីនតោន ប្រទេស​អាហ្វហ្គានីស្ថាន ថ្ងៃទី៣០ ខែសីហា ឆ្នាំ២០២១។ (AP Photo/Wali Sabawoon)

Live blog: ស្ថានភាពនៅ​អាហ្វហ្គានីស្ថាន

ទទួល​បាន​ព័ត៌មាន​ថ្មីៗ​ចុងក្រោយ​បង្អស់​អំពី​ស្ថានភាព​ក្នុង​ប្រទេស​អាហ្វហ្កានីស្ថាន។

០៥:២២ ២១.៨.២០២១

អាមេរិក​បន្ត​ទំនាក់​ទំនង​ការទូត​ទទួល​ជនជាតិ​អាហ្វហ្គានីស្ថានដែល​មាន​ហានិភ័យ

សហ​រដ្ឋ​អាមេរិក​និយាយ​ថា ​ខ្លួន​កំពុង​ទាក់ទង​ដោយ​ផ្ទាល់​ជាមួយ​ក្រុម​តាលីបង់​ដើម្បី​សុវត្ថិភាព​សម្រាប់​«មនុស្ស​ទាំងអស់»​ដែល​កំពុង​ព្យាយាម​ធ្វើ​ដំណើរទៅព្រលាន​យន្តហោះ​ក្រុង​កាប៊ុល។​ សហ​រដ្ឋ​អាមេរិក​ក៏​កំពុង​ទាក់ទងឲ្យ​ប្រទេស​រាប់សិប​ទទួលជនជាតិ​អាហ្វហ្គានីស្ថាន​ដែល​ប្រឈម​ហានិភ័យផង​ដែរ ខណៈ​កំពុង​បង្កើន​ការ​ជម្លៀស​ពល​រដ្ឋ​អាមេរិកាំង ​អ្នក​ការទូត​និង​ពួក​អ្នក​សុំ​សិទ្ធិ​ជ្រកកោន​ជនជាតិ​អាហ្វហ្គានីស្ថាន។​

២៣:២៥ ១៩.៨.២០២១

លោក​ Joe Biden​ នឹង​ទុក​កងទ័ព​អាមេរិក​នៅ​អាហ្វហ្គានីស្ថាន​រហូត​ដល់​ជនជាតិ​អាមេរិក​ចុងក្រោយ​បានត្រូវ​ជម្លៀស​ចេញ​

ប្រធានាធិបតី​សហរដ្ឋ​អាមេរិកលោក ​Joe Biden ​បាន​និយាយ​កាល​ពី​ថ្ងៃពុធ​ថា​ លោក​នឹងទុក​កងទ័ព​អាមេរិក​នៅ​អាហ្វហ្គានីស្ថាន​រហូត​ដល់​ជនជាតិ​អាមេរិក​ចុង​ក្រោយ​បាន​ត្រូវជម្លៀស​ចេញ​ពី​ប្រទេស​នេះ។​លោក​បាន​កំណត់នៅថ្ងៃទី​៣១​ ខែ​សីហា​ ជាថ្ងៃ​ចុង​ក្រោយ។

២២:៤២ ១៩.៨.២០២១

អតីត​ប្រធានាធីបតី​ Ashraf Ghani ភៀស​ខ្លួន​ទៅ​ដល់​ប្រទេស​អេមីរ៉ាតអារ៉ាប់រួម

អតីត​ប្រធានាធិបតី​អាហ្វហ្គានីស្ថាន​លោក Ashraf Ghani បាន​ទៅ​ដល់​ប្រទេស​អេមីរ៉ាតអារ៉ាប់រួម​ក្រោយ​ពី​ភៀសខ្លួន​ពី​ប្រទេស​លោក​កាល​ពី​ដើម​សប្តាហ៍​នេះ។ នេះ​បើ​តាម​ការ​បញ្ជាក់របស់មន្ត្រី​អេមីរ៉ាតអារ៉ាប់រួម​កាល​ពី​ថ្ងៃ​ពុធ ទី​១៨ ខែ​សីហា ឆ្នាំ​២០២១។

លោក Ghani បាន​ភៀស​ខ្លួន​ពី​អាហ្វហ្គានីស្ថាន​កាល​ពី​ថ្ងៃ​អាទិត្យ នៅ​មុន​ពេល​ក្រុម​ប្រយុទ្ធ​តាលីបង់​បានចូល​កាន់កាប់​រដ្ឋធានី​កាប៊ុល​យ៉ាង​រលូនដោយ​មិន​មានកម្លាំងតទល់​ប្រឆាំង។ លោក Ghani បាន​សរសេរ​លើ​ទំព័រ​ហ្វេសប៊ុក​របស់​លោក​ថា «តាលីបង់​បាន​ឈ្នះ» ហើយ​ថា​លោក​សម្រេច​ចាក​ចេញ​ពី​អាហ្វហ្គានីស្ថាន​ដើម្បី​បញ្ចៀស​«ការ​បង្ហូរ​ឈាម​ដ៏​សន្ធឹកសន្ធាប់»។

០៣:២០ ១៩.៨.២០២១

វីដេអូ​ខ្លី៖ ក្រុម​តាលីបង់​បំបែក​ហ្វូង​បាតុករ​អាហ្វហ្គានីស្ថាន​ដោយ​ហិង្សា

សាក្សី​បាន​និយាយ​ថា ក្រុម​ឧទ្ទាម​តាលីបង់​បាន​បាញ់​កាំភ្លើង​ទៅ​លើ​អាកាស និង​បាន​វាយ​ប្រជាជន​ដោយ​ដំបង នៅ​ក្នុង​ទីក្រុង Jalalabad ជា​ទី​ដែល​ក្រុម​បាតុករ​បាន​ព្យាយាម​ដក​ទង់​របស់​ក្រុម​តាលីបង់​ចេញ និង​ជំនួស​វា​ដោយ​ទង់ជាតិ​អាហ្វហ្គានីស្ថាន​វិញ​កាល​ពី​ថ្ងៃ​ពុធ។

ហេតុការណ៍​នោះ​បាន​បង្ក​ឲ្យ​បាតុករ​យ៉ាង​ហោច​ណាស់​ចំនួន ៣ នាក់ស្លាប់ និងមួយ​ចំនួន​ទៀត​រងរបួស​ នៅ​ពេល​ដែល​ក្រុម​តាលីបង់​បាន​ព្យាយាម​បំបែក​ហ្វូង​បាតុករ​នៅ​ប៉ែក​ខាង​កើត​ប្រទេស​អាហ្វហ្គានីស្ថាន​នោះ​។

ក្រុម​តាលីបង់​មិន​បាន​ផ្ដល់​អត្ថាធិប្បាយ​អ្វី​ចំពោះ​បញ្ហា​នេះ​នោះ​ទេ៕

ព័ត៌មាន​​​​​​ផ្សេង​​​ទៀត

XS
SM
MD
LG