ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី
យន្ដហោះ​យោធា​មួយ​គ្រឿង​របស់​សហរដ្ឋ​អាមេរិក​ហោះ​ចេញ​ពី​អាកាសយានដ្ឋាន​អន្តរជាតិ Hamid Karzai ក្នុង​រដ្ឋធានី​វ៉ាស៊ីនតោន ប្រទេស​អាហ្វហ្គានីស្ថាន ថ្ងៃទី៣០ ខែសីហា ឆ្នាំ២០២១។ (AP Photo/Wali Sabawoon)
យន្ដហោះ​យោធា​មួយ​គ្រឿង​របស់​សហរដ្ឋ​អាមេរិក​ហោះ​ចេញ​ពី​អាកាសយានដ្ឋាន​អន្តរជាតិ Hamid Karzai ក្នុង​រដ្ឋធានី​វ៉ាស៊ីនតោន ប្រទេស​អាហ្វហ្គានីស្ថាន ថ្ងៃទី៣០ ខែសីហា ឆ្នាំ២០២១។ (AP Photo/Wali Sabawoon)

Live blog: ស្ថានភាពនៅ​អាហ្វហ្គានីស្ថាន

ទទួល​បាន​ព័ត៌មាន​ថ្មីៗ​ចុងក្រោយ​បង្អស់​អំពី​ស្ថានភាព​ក្នុង​ប្រទេស​អាហ្វហ្កានីស្ថាន។

០១:៣៤ ១៨.៨.២០២១

ចិន​ត្រៀម​ធ្វើ​ការ​ជា​មួយ​ក្រុម​តាលីបង់​ក្នុង​ប្រទេស​អាហ្វហ្គានីស្ថាន​ តើ​នឹង​មាន​អ្វី​កើត​ឡើង?

រូបឯកសារ៖ នៅ​ក្នុង​រូបថត​ដែល​ចេញ​ផ្សាយ​ដោយ​ទីភ្នាក់ងារ​ព័ត៌មាន​រដ្ឋ​ចិន Xinhua នេះ បង្ហាញ​ពី​សហស្ថាបនិក​ក្រុម​តាលីបង់ Mullah Abdul Ghani Baradar (ឆ្វេង) និង​រដ្ឋមន្ត្រី​ការបរទេស​ចិន លោក Wang Yi ក្នុង​អំឡុង​ជំនួប​របស់​ពួកគេ​នៅ​ក្រុង Tianjin ប្រទេស​ចិន ថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២១។

ពេល​អាមេរិក​ដក​កងទ័ពចេញ​ពី​ប្រទេស​អាហ្វហ្គានីស្ថាន​ ប្រទេស​ចិន​បាន​និយាយ​ថា​ ​ខ្លួនត្រៀម​ខ្លួន​ស្ថាបនា​ទំនាក់​ទំនង​ជា​មួយ​ក្រុមតាលីបង់​ ប៉ុន្តែក្រុម​អ្នក​ជំនាញ​ខាង​នយោបាយការ​បរទេសលើក​ឡើង​ថា​ រដ្ឋាភិបាល​ក្រុង​ប៉េកាំង​នៅ​បារម្ភក្នុង​ចិត្ត​នៅ​ឡើយ​ចំពោះ​អ្វី​ដែល​នឹង​កើតមាន​ឡើង​បន្ទាប់ទៀត​ ហើយ​ប្រហែល​ជាមិន​ទាន់​អាចធ្វើ​ការប្តេជ្ញាចិត្តផ្នែក​សេដ្ឋកិច្ច ​និង​សន្តិសុខ​ធំដុំ​ណា​មួយ​ចំពោះ​ប្រទេស​អាហ្វហ្គានីស្ថាន​នៅ​ឡើយ​ទេ។​

ព័ត៌មាន​លម្អិត

០១:១១ ១៨.៨.២០២១

សុន្ទរកថា​លោក ​Biden​ អំពី​អាហ្វហ្គានីស្ថាន​មាន​ប្រតិកម្ម​ចម្រុះ

លោក​ Kevin McCarthy ​មេដឹកនាំ​គណបក្ស​សាធារណរដ្ឋ​នៅ​រដ្ឋ​សភា​ថ្លែង​ថា ​«បន្ទាប់ពី​ស្ងៀមស្ងាត់​រយៈ​ពេល ​៦​ ថ្ងៃ​ ទីបំផុត​លោក​ប្រធានាធិបតី​និយាយ​អំពី​គោល​នយោបាយ​ការ​បរទេស ​មហន្តរាយ​បំផុត​ជាច្រើន​ទសវត្សរ៍​មក​នេះ។​ សុន្ទរកថា​របស់​លោក​មិន​បាន​ឆ្លើយតប​នឹង​សំណួរ​អំពី​ការ​ដក​កងទ័ព​ដ៏​គ្រោះថ្នាក់​ដែល​មិន​បាន​ការពារ​ពលរដ្ឋ​អាមេរិក​ ​ធ្វើ​ឱ្យ​ទ័ព​អាមេរិក​រាប់ពាន់​នាក់​ប្រឈម​គ្រោះថ្នាក់​និង​បង្កើន​ការ​គំរាម​កំហែង​ភេរវកម្ម​នៅ​ជុំវិញ​ពិភព​លោក​នោះ​ទេ»។​

ប៉ុន្តែ​លោកស្រី​ Nancy Pelosi ​ប្រធាន​រដ្ឋសភា​មកពី​គណបក្ស​ប្រជា​ធិបតេយ្យ​ថ្លែង​ថា​«លោក​ប្រធានាធិបតី​ត្រូវ​បាន​គេ​កោត​សរសើរ​ចំពោះ​ការ​ដឹកនាំ​ដ៏រឹងមាំ​របស់​លោក​និង​ផ្តោត​ជាពិសេស​បញ្ចប់​ការ​ពាក់​ព័ន្ធ​របស់​យោធា​អាមេរិក​នៅ​អាហ្វហ្គានីស្ថាន»។

ព័ត៌មាន​លម្អិត

០០:២៩ ១៨.៨.២០២១

ប្រជាជន​អាហ្វហ្គានីស្ថាន​ជាង ៦០០ នាក់​ប្រជ្រៀត​គ្នា​ជិះ​យន្ដហោះ​អាមេរិក​ចាកចេញ​ពី​កាប៊ុល

ប្រជាជន​អាហ្វហ្គានីស្ថាន​ប្រមាណ​ចំនួន​ ៦៤០ នាក់ ប្រជ្រៀត​គ្នា​ជិះ​យន្ដហោះ​យោធា​អាមេរិក​ប្រភេទ C-17 Globemaster III ចាកចេញ​ពី​រដ្ឋធានី​កាប៊ុល ប្រទេស​អាហ្វហ្គានីស្ថាន ទៅ​កាន់​ប្រទេស​កាតា ថ្ងៃទី១៥ ខែសីហា ឆ្នាំ២០២១។ (Courtesy of Defense One/Handout via REUTER)

ប្រជាជន​អាហ្វហ្គានីស្ថាន​ជាង ៦០០ នាក់ ដែល​មាន​ទាំង​បុរស ស្ត្រី និង​កុមារ ​បាន​ប្រជ្រៀត​គ្នា​ជិះ​យន្ដហោះ​យោធា​របស់​សហរដ្ឋ​អាមេរិក​ចាកចេញ​ពី​រដ្ឋធានី​កាប៊ុល ប្រទេស​អាហ្វហ្គានីស្ថាន បន្ទាប់​ពី​រដ្ឋធានី​នេះ​ត្រូវ​បានដណ្ដើម​គ្រប់គ្រង​ទាំងស្រុង​ដោយ​ក្រុម​តាលីបង់។ នេះ​បើ​តាម​សេចក្ដីរាយការណ៍​របស់​ទីភ្នាក់ងារ​ព័ត៌មាន Reuters។

ក្រុមហ៊ុន​ផលិត​យន្ដហោះ​ប៊ូអ៊ីង (Boeing) ​បាន​ឱ្យ​ដឹង​ថា យន្ដហោះ​របស់​ខ្លួន​ប្រភេទ C-17 Globemaster III នេះ ជា​ទូទៅ​អាច​ដឹក​អ្នក​ដំណើរ​បាន​ត្រឹម​តែ​ ១៣៤ នាក់​ប៉ុណ្ណោះ ដោយ​មាន​កៅអី​អង្គុយ​សងខាង​សម្រាប់​អ្នក​ដំណើរ​ចំនួន ៥៤ នាក់ និង​អាច​ឱ្យ​អ្នក​ដំណើរ​អង្គុយ​លើ​កម្រាល​បាន​ចំនួន ៨០ នាក់​ទៀត។

ព័ត៌មាន​លម្អិត

២០:០៧ ១៧.៨.២០២១

សហរដ្ឋ​អាមេរិក​នឹង​រក្សា​វត្តមាន​ការទូត​នៅ​អាកាស​យានដ្ឋាន​កាប៊ុល​ដរាបណា​មាន​សុវត្ថិភាព

ប្រជាជន​អាហ្វហ្កានីស្ថាន (ឆ្វេង) កំពុង​ស្ថិតនៅ​អាកាសយានដ្ឋាន​ក្នុង​រដ្ឋធានី​កាប៊ុល ប្រទេស​អាហ្វហ្គានីស្ថាន ខណៈ​ដែល​ទាហាន​សហរដ្ឋ​អាមេរិក​ឈរ​យាម​ល្បាត នៅ​ថ្ងៃ​ច័ន្ទ​ ទី១៦ ខែសីហា ឆ្នាំ២០២១។
ប្រជាជន​អាហ្វហ្កានីស្ថាន (ឆ្វេង) កំពុង​ស្ថិតនៅ​អាកាសយានដ្ឋាន​ក្នុង​រដ្ឋធានី​កាប៊ុល ប្រទេស​អាហ្វហ្គានីស្ថាន ខណៈ​ដែល​ទាហាន​សហរដ្ឋ​អាមេរិក​ឈរ​យាម​ល្បាត នៅ​ថ្ងៃ​ច័ន្ទ​ ទី១៦ ខែសីហា ឆ្នាំ២០២១។

សហរដ្ឋ​អាមេរិក​នឹង​រក្សា​វត្តមាន​ការ​ទូត​នៅ​អាកាស​យានដ្ឋាន​អន្តរជាតិ​ក្រុង​កាប៊ុល​ ខណៈ​ពន្លឿន​ការ​ជម្លៀស​ជនជាតិ​អាហ្វហ្គានីស្ថាន​រាប់ពាន់​នាក់​ដែល​មាន​សិទ្ធិ​ទទួល​បាន​ទិដ្ឋាការ​អន្តោ​ប្រវេសន៍​ពិសេស និង​ពង្រីក​លទ្ធភាព​ទទួល​ជនភៀស​ខ្លួន​អាហ្វហ្គានីស្ថានដែល​ធ្វើការ​ឱ្យ​ទីភ្នាក់ងារ​ព័ត៌មាន​អាមេរិក​និង​អង្គការ​ក្រៅ​រដ្ឋាភិបាល។

កាលពី​ថ្ងៃ​ច័ន្ទ​ក្រសួង​ការ​បរទេស​អាមេរិក​ក៏បាន​ស្នើឱ្យ​ជនជាតិ​អាមេរិក​ជ្រក​កោន​នៅ​នឹង​កន្លែង​និង​កុំ​ធ្វើ​ដំណើរ​ទៅអាកាស​យានដ្ឋាន​ក្រុង​កាប៊ុល។​ ស្ថានការណ៍​សន្តិសុខ​ ដែល​កាន់​តែ​យ៉ាប់យ៉ឺន​នៅ​ទូទាំង​ប្រទេស​អាហ្វហ្គានីស្ថាន ​បាន​ជំរុញ​ឱ្យ​ជន​ស៊ីវិល​សម្រុក​ទៅ​អាកាសយានដ្ឋាន​អន្តរជាតិ​នៅ​រដ្ឋធានី​កាប៊ុល។

ព័ត៌មាន​លម្អិត

ព័ត៌មាន​​​​​​ផ្សេង​​​ទៀត

XS
SM
MD
LG