ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី
យន្ដហោះ​យោធា​មួយ​គ្រឿង​របស់​សហរដ្ឋ​អាមេរិក​ហោះ​ចេញ​ពី​អាកាសយានដ្ឋាន​អន្តរជាតិ Hamid Karzai ក្នុង​រដ្ឋធានី​វ៉ាស៊ីនតោន ប្រទេស​អាហ្វហ្គានីស្ថាន ថ្ងៃទី៣០ ខែសីហា ឆ្នាំ២០២១។ (AP Photo/Wali Sabawoon)
យន្ដហោះ​យោធា​មួយ​គ្រឿង​របស់​សហរដ្ឋ​អាមេរិក​ហោះ​ចេញ​ពី​អាកាសយានដ្ឋាន​អន្តរជាតិ Hamid Karzai ក្នុង​រដ្ឋធានី​វ៉ាស៊ីនតោន ប្រទេស​អាហ្វហ្គានីស្ថាន ថ្ងៃទី៣០ ខែសីហា ឆ្នាំ២០២១។ (AP Photo/Wali Sabawoon)

Live blog: ស្ថានភាពនៅ​អាហ្វហ្គានីស្ថាន

ទទួល​បាន​ព័ត៌មាន​ថ្មីៗ​ចុងក្រោយ​បង្អស់​អំពី​ស្ថានភាព​ក្នុង​ប្រទេស​អាហ្វហ្កានីស្ថាន។

២២:៥៨ ១៥.៨.២០២១

ប្រតិកម្ម​នៅ​ក្នុង​រដ្ឋធានី​កាប៊ុល នៅ​ពេល​ក្រុម​តាលីបង់​កំពុង​សម្រុក​ចូល

ពលរដ្ឋ​អាហ្វហ្កានីស្ថាន​នាំ​គ្នា​ឈរតម្រង់​ជួរ​រាប់​ម៉ោង​ដើម្បី​រង់ចាំ​ដក​ប្រាក់​ពី​ធនាគារ​មួយ​ក្នុង​ទីក្រុង​កាប៊ុល ប្រទេស​អាហ្វហ្កានីស្ថាន ថ្ងៃទី១៥ ខែសីហា ឆ្នាំ២០២១។
ពលរដ្ឋ​អាហ្វហ្កានីស្ថាន​នាំ​គ្នា​ឈរតម្រង់​ជួរ​រាប់​ម៉ោង​ដើម្បី​រង់ចាំ​ដក​ប្រាក់​ពី​ធនាគារ​មួយ​ក្នុង​ទីក្រុង​កាប៊ុល ប្រទេស​អាហ្វហ្កានីស្ថាន ថ្ងៃទី១៥ ខែសីហា ឆ្នាំ២០២១។

ភាព​ជ្រួល​ច្របល់​បាន​កើតឡើង​នៅ​តាម​ដងផ្លូវ​នានា​នៅ​ក្នុង​រដ្ឋធានី​កាប៊ុល ប្រទេស​អាហ្វហ្កានីស្ថាន ស្រប​ពេល​ដែល​មាន​សេចក្ដី​រាយការណ៍​ថា ក្រុម​តាលីបង់ (Taliban) ត្រៀម​សម្រុក​ចូល​ទៅ​កាន់​ទីក្រុង​នោះ។

រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ​អាហ្វហ្កានីស្ថាន​លោក Abdul Satar Mirzakwal បាន​និយាយ​នៅ​ក្នុង​សារ​ជា​វីដេអូ​មួយ​ថា នឹង​មាន​ការ​ផ្ទេរ​អំណាច​ដោយ​សន្តិវិធី​ទៅ​ឲ្យ​ក្រុម​តាលីបង់។

ព័ត៌មាន​លម្អិត

២៣:៤៧ ១៥.៨.២០២១

ក្រុម​តាលីបង់​មក​ដល់​រដ្ឋធានី​កាប៊ុល រង់ចាំ​ការ​ផ្ទេរ​អំណាច

កងកម្លាំង​សន្ដិសុខ​អាហ្វហ្កានីស្ថាន​ឈរ​យាម​ល្បាត​នៅ​ខាង​មុខ​ខ្លោងទ្វារ​ចូល​ទៅ​កាន់​អគារ​រដ្ឋាភិបាល​ និង​អគារ​សំខាន់ៗ​ក្នុង​ទីក្រុង​កាប៊ុល ប្រទេស​អាហ្វហ្កានីស្ថាន ថ្ងៃទី១៥ ខែសីហា ឆ្នាំ២០២១។
កងកម្លាំង​សន្ដិសុខ​អាហ្វហ្កានីស្ថាន​ឈរ​យាម​ល្បាត​នៅ​ខាង​មុខ​ខ្លោងទ្វារ​ចូល​ទៅ​កាន់​អគារ​រដ្ឋាភិបាល​ និង​អគារ​សំខាន់ៗ​ក្នុង​ទីក្រុង​កាប៊ុល ប្រទេស​អាហ្វហ្កានីស្ថាន ថ្ងៃទី១៥ ខែសីហា ឆ្នាំ២០២១។

ក្រុម​តាលីបង់ (Taliban) បាន​សម្រុក​មក​ដល់​រដ្ឋធានី​កាប៊ុល​នៃ​ប្រទេស​អាហ្វហ្កានីស្ថាន និង​បាន​និយាយ​ថា ពួកគេ​កំពុង​រង់ចាំ​ការ​ផ្ទេរ​អំណាច​ដោយ​សន្តិវិធី។

ប្រភព​ពី​ក្រុម​តាលីបង់​បាន​ប្រាប់ VOA ថា ក្រុម​តាលីបង់​ព្រម​ទទួល​យក​ការ​លាចេញ​ពី​តំណែង​របស់​ប្រធានាធិបតី​អាហ្វហ្កានីស្ថាន​លោក Ashraf Ghani នៅ​ក្នុង​អំឡុង​ពេល​នៃ​ការ​ចរចា​នៅ​ក្នុង​រដ្ឋធានី​កាប៊ុល។

ព័ត៌មាន​លម្អិត

០០:៥១ ១៦.៨.២០២១

ប្រធានាធិបតី Ghani ចាកចេញ​ពី​អាហ្វហ្កានីស្ថាន​នៅពេល​ដែល​ក្រុម​តាលីបង់​មក​ដល់​រដ្ឋធានី​កាប៊ុល រង់ចាំ​ការផ្ទេរ​អំណាច

ប្រធានាធិបតី​អាហ្វហ្កានីស្ថាន លោក Ashraf Ghani ថ្លែង​សុន្ទរកថា​ទៅ​កាន់​ប្រទេស​ជាតិ ក្នុង​រដ្ឋធានី​កាប៊ុល ប្រទេស​អាហ្វហ្កានីស្ថាន ថ្ងៃទី១៤ ខែសីហា ឆ្នាំ២០២១។
ប្រធានាធិបតី​អាហ្វហ្កានីស្ថាន លោក Ashraf Ghani ថ្លែង​សុន្ទរកថា​ទៅ​កាន់​ប្រទេស​ជាតិ ក្នុង​រដ្ឋធានី​កាប៊ុល ប្រទេស​អាហ្វហ្កានីស្ថាន ថ្ងៃទី១៤ ខែសីហា ឆ្នាំ២០២១។

ប្រធានាធិបតី​អាហ្វហ្កានីស្ថាន​លោក Ashraf Ghani រួម​ជាមួយ​អនុ​ប្រធានាធិបតី​និង​មន្ត្រី​ជាន់​ខ្ពស់​ផ្សេងទៀត​របស់​លោក បាន​ឡើង​ជិះ​យន្តហោះ​ចាកចេញ​ពី​ប្រទេស​កាលពី​ថ្ងៃ​អាទិត្យ។

មិន​មាន​ការ​អត្ថាធិប្បាយ​ពី​លោក​ប្រធានាធិបតី Ghani ឬ​រដ្ឋបាល​របស់​លោក​នៅ​ក្នុង​រដ្ឋធានី​កាប៊ុល​ទេ។ នៅ​ក្នុង​សារ​ថត​សំឡេង​មួយ​កាលពី​ថ្ងៃ​សៅរ៍ លោក Ghani បាន​ថ្លែង​ទៅ​កាន់​ប្រទេស​ជាតិ​ថា លោក​បាន​ពិគ្រោះ​យោបល់​ទាំង​ជាមួយ​សហគមន៍​ជាតិ​និង​អន្តរជាតិ​សំខាន់ៗ​ស្តីពី​ស្ថានភាព​បច្ចុប្បន្ន​ដែល​លោក​បាន​ហៅ​ថា «សង្គ្រាម​ដែល​ត្រូវ​គេ​បង្ខិត​បង្ខំ»។

ព័ត៌មាន​លម្អិត

០៣:១៥ ១៦.៨.២០២១

កម្រងរូបភាព៖ ទិដ្ឋភាព​ទូទៅ​នៅ​ក្នុង​ប្រទេស​អាហ្វហ្កានីស្ថាន នៅ​ពេល​ដែល​ក្រុម​តាលីបង់​វាយលុក

ក្រុម​តាលីបង់​បាន​វាយ​ដណ្ដើម​យក​បាន​ខេត្ត​ភាគច្រើន​នៅ​ក្នុង​ប្រទេស​អាហ្វហ្កានីស្ថាន។ កាល​ពី​ថ្ងៃ​អាទិត្យ ទី១៥ ខែសីហា ក្រុម​នេះ​បាន​វាយលុក​ចូល​ដល់​រដ្ឋធានី​កាប៊ុល និង​កំពុង​រង់ចាំ​ការ​ផ្ទេរ​អំណាច​ដោយ​សន្ដិវិធី ខណៈ​ដែល​សេចក្ដីរាយការណ៍​នានា​បាន​ឲ្យ​ដឹង​ថា ប្រធានាធិបតី​អាហ្វហ្កានីស្ថាន លោក Ashraf Ghani និង​ក្រុម​អ្នក​ជំនិត​របស់​លោក​មួយ​ចំនួន​បាន​ចាកចេញ​ពី​ប្រទេស​អាហ្វហ្កានីស្ថាន​ហើយ។ ប្រភព​នានា​បាន​ប្រាប់ VOA ថា គណៈប្រតិភូ​របស់​មេដឹកនាំ​អាហ្វហ្កានីស្ថាន​នឹង​ធ្វើ​ដំណើរ​ទៅ​កាន់ប្រទេស​កាតា​ជា​ទីកន្លែង​ដែល «ការផ្ទេរ​អំណាច​ទៅ​ឲ្យ​ក្រុម​តាលីបង់» នឹង​ធ្វើ​ឡើង​ជា​ផ្លូវការ៕

ព័ត៌មាន​​​​​​ផ្សេង​​​ទៀត

XS
SM
MD
LG