វ៉ាស៊ីនតោន៖ ព្រះរាជតួរនាទីរបស់ព្រះមហាក្សត្រ គឺជាការមិនអាចខ្វះបាននិងជាពេលវេលាសមស្របដែលព្រះអង្គត្រូវចេញធ្វើព្រះរាជអន្តរាគមន៍ហើយ។ នេះបើតាមការយល់ឃើញរបស់ក្រុមអ្នកតាមដានសភាពការណ៍ជាតិ។
នៅក្នុងលិខិតមួយទូលថ្វាយព្រះករុណានរោត្តម សីហមុនីកាលពីថ្ងៃច័ន្ទក្រុមអង្គការសង្គមស៊ីវិលដ៏សកម្មមួយចំនួនបានទូលថ្វាយព្រះអង្គអំពីការវិវត្តន៍នៃសភាពការណ៍នយោបាយចុងក្រោយដែលឈានដល់ការប្រើប្រាស់កងកម្លាំងប្រដាប់អាវុធនិងបណ្តាលឱ្យមានមនុស្សស្លាប់ របួស និងចាប់ខ្លួនជាច្រើននាក់ដែលជាការព្រួយបារម្ភមួយអាចនឹងទាញប្រទេសចូលក្នុងអំពើហិង្សាកាន់តែជ្រៅ។
លិខិតនោះ បានបញ្ជាក់ថា៖«ទូលបង្គំយើងខ្ញុំតំណាងអង្គការនិងសម្ព័ន្ធអង្គការសង្គមស៊ីវិលសូមគោរពយាងព្រះករុណាជាអម្ចាស់ជីវិតតម្កល់លើត្បូងព្រះមេត្តាប្រទាន ព្រះរាជអន្តរាគមន៍ទៅរដ្ឋាភិបាលដើម្បីបញ្ឈប់អំពើហិង្សាលើប្រជាពលរដ្ឋស្លូតត្រង់តទៅទៀត»។
លោកសុខ សំអឿន ប្រធានក្រុមអ្នកច្បាប់ការពារសិទ្ធិកម្ពុជាដែលជាអ្នកចុះហត្ថលេខាមួយលើលិខិតនោះដែរបានបញ្ជាក់ប្រាប់វីអូអេថាក្រុមអ្នកតាមដានមើលឃើញថាការជាប់គាំងនយោបាយដូចក្នុងស្ថានភាពនាពេលបច្ចុប្បន្ននេះជៀសមិនរួចពីរកភាគីទីបីមកជួយសម្របសម្រួលដោះស្រាយទេ ហើយយល់ថាមុននឹងទៅរកភាគីមកពីក្រៅប្រទេសគួរតែប្រើប្រាស់យន្តការនៅក្នុងប្រទេសដែលមានស្រាប់ហើយនោះគឺជាព្រះមហាក្សត្រកម្ពុជា។
លោកសុខ សំអឿន បានបន្ថែមថា៖
«ព្រះមហាក្សត្រលោកគួរតែសាកល្បងដែរពីព្រោះទីមួយ ក្រៅពីតួរនាទីអាជ្ញាកណ្តាលព្រះអង្គលោក ជាប្រធានច្រើន ជាប្រធានក្រុមប្រឹក្សានៃអង្គចៅក្រម ហើយប្រធានឧត្តមក្រុមប្រឹក្សាការពារជាតិហើយឥឡូវនេះបញ្ហាវាពាក់ព័ន្ធចូលដល់មានកងទ័ពកងអីអញ្ចឹងវាត្រូវតែមានព្រះអង្គប្រើនាទីព្រោះកុំឱ្យមានបញ្ហាកាន់តែធំវាមានតែព្រះអង្គគួរតែប្រើតួរនាទីព្រះអង្គហើយ»។
ប្រទេសកម្ពុជាបានជាប់គាំងនយោបាយចាប់តាំងពីការបោះឆ្នោតជាតិថ្ងៃទី២៨ខែកក្កដាឆ្នាំ២០១៣ នៅពេលដែលគណបក្សធំៗទាំងពីរគឺគណបក្សប្រជាជនកម្ពុជារបស់លោកនាយករដ្ឋមន្ត្រីហ៊ុន សែន និងគណបក្សសង្គ្រោះជាតិរបស់លោកសម រង្ស៊ី និងលោកកឹម សុខាទាមទារថាជាអ្នកឈ្នះរៀងៗខ្លួន ហើយគណបក្សប្រឆាំងមិនព្រមទទួលយកលទ្ធផលឆ្នោតនិងចូលប្រជុំសភា។ គណបក្សនេះបានដឹកនាំការតវ៉ាតាមដងផ្លូវនិងនៅ សួនប្រជាធិបតេយ្យជាបន្តបន្ទាប់រហូតដល់មានការបណ្តេញយ៉ាងហិង្សាកាលពីថ្ងៃសៅរ៍សប្តាហ៍មុន។
លោកឈៀង វុន សមាជិកសភានៃគណបក្សប្រជាជនកម្ពុជាក៏បានបញ្ជាក់ឆ្លើយតបវិញថា៖
«ខ្ញុំយល់ថាតួរនាទីរបស់ព្រះមហាក្សត្រគឺមានចែងនៅក្នុងរដ្ឋធម្មនុញ្ញរួចហើយ ហើយរហូតមកដល់ពេលនេះព្រះអង្គតែងតែអនុវត្តព្រះរាជតួរនាទីរបស់ព្រះអង្គដែលរដ្ឋធម្មនុញ្ញបានថ្វាយព្រះរាជតួរនាទីថ្វាយព្រះអង្គ អញ្ចឹងហើយយើងជាកូនចៅទាំងអស់គ្នាយើងត្រូវធ្វើយ៉ាងណាស្តាប់ប្រតិបត្តិតាមព្រះឱង្កា តាមទិសដៅដែលព្រះករុណាលោកបានបង្ហាញ។ កន្លងមកហ្នឹងព្រះករុណាលោកបានបង្ហាញ នូវផ្លូវដែលត្រូវដើររួចហើយក៏ ប៉ុន្តែគណបក្សសង្គ្រោះជាតិតែងតែទាត់ចោលនូវការណែនាំផ្លូវរបស់ព្រះករុណា»។
លោក យឹម សុវណ្ណ អ្នកនាំពាក្យគណបក្សសង្គ្រោះ ជាតិបានយល់ថាដល់ពេលដែលត្រូវយាងព្រះករុណាមកធ្វើព្រះរាជអន្តរាគមន៍ហើយដែរ៖
«យើងគាំទ្រគំនិតផ្តួចផ្តើមរបស់តំណាងសង្គមស៊ីវិលហើយគណបក្សសង្គ្រោះជាតិក៏គាំទ្រឱ្យមានការធ្វើអន្តរាគមន៍ពីព្រះមហាក្សត្រដែរ។ គណបក្សទាំងពីរត្រូវតែជជែកគ្នាអំពីរបៀបវារៈ។ យើងត្រូវពិនិត្យមើលថាតើការប្រជុំហ្នឹងជ្រើសរើសរបៀបវារៈអ្វីយកមកជជែកបើសិនជាបង្ខំឱ្យគណបក្សសង្គ្រោះជាតិចូលប្រជុំនៅ រដ្ឋសភាដោយគ្មានការដោះស្រាយបញ្ហារកយុត្តិធម៌ជូនម្ចាស់ឆ្នោតឬក៏មិនមានការជជែកអំពីការកែទម្រង់ការបោះឆ្នោតនិងការបោះឆ្នោតឡើងវិញនោះគណបក្សសង្គ្រោះជាតិមិនអាចធ្វើទៅកើតទេ»។
ព្រះករុណានរោត្តម សីហមុនីធ្លាប់បានអញ្ជើញតំណាងគណបក្សទាំងពីរទៅចូលក្នុងព្រះបរមរាជវាំងម្តងដើម្បីទៅជួបពិភាក្សានិងទទួលយកលិខិតអញ្ជើញចូលរួមក្នុងកម្មវិធីបើកសម្ពោធសភាថ្មីហើយព្រះអង្គកម្រធ្វើព្រះរាជអន្តរាគមន៍ក្នុងកិច្ចការនយោបាយកម្ពុជា៕