ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

បទ​សម្ភាសន៍​ផ្តាច់​មុខ៖ សមាជិក​សភា​អាមេរិកាំង​ទាមទារ​ឲ្យ​លោក​ហ៊ុន សែន​ចុះចេញ​ពី​តំណែង


លោក​អេដ ​រ៉យ​ (Ed Royce) ក​ប្រធាន​គណៈកម្មការ​កិច្ចការ​បរទេស​សភា​​សហរដ្ឋ​អាមេរិក។
លោក​អេដ ​រ៉យ​ (Ed Royce) ក​ប្រធាន​គណៈកម្មការ​កិច្ចការ​បរទេស​សភា​​សហរដ្ឋ​អាមេរិក។
បទ​សម្ភាសន៍​ VOA ជាមួយ​សមាជិក​សភា Ed Royce
សូម​រង់ចាំ

No media source currently available

0:00 0:07:04 0:00
ទាញ​យក​ពី​តំណភ្ជាប់​ដើម

វ៉ាស៊ីនតោន៖ សមាជិក​សភា​អាមេរិកាំង​ដ៏​មាន​ឥទ្ធិពល​ម្នាក់​គឺ​លោក​អេដ ​រ៉យ​ (Ed Royce) បាន​សុំ​ឲ្យ​លោក​ហ៊ុន សែន​ចុះចេញ​ពីមុខ​តំណែង​ជា​នាយក​រដ្ឋមន្ត្រី​ ចំពោះការ​បង្ក្រាប​ផ្តាច់​ផ្តិល​ជីវិត​ក្រុម​កម្មករ​រោងចក្រ​ដែល​គ្រាន់​តែ​ទាមទារ​ដំឡើង​ប្រាក់​ខែ​ដល់​១៦០​ដុល្លារ​ស.រ.អា.​នោះ។​ លោក​ប្រធាន​គណៈកម្មការ​កិច្ចការ​បរទេស​សភា​អាមេរិកាំង​បាន​ព្រមាន​ថា លោកនឹង​ចាត់​វិធាន​ការ​ចំពោះ​រដ្ឋាភិបាល​លោក​ហ៊ុន សែន​ ប្រសិន​ បើ​មិន​ផ្លាស់ប្តូរ​ទង្វើ​របស់​ខ្លួន​ទេ។​ លោក​ សុខ ខេមរា​នៃ​វីអូអេ​ក្នុង​រដ្ឋធានី​វ៉ាស៊ីន តោន​កាលពី​ថ្ងៃអង្គារ​បាន​ជួប​សម្ភាស​តាម​ទូរស័ព្ទ​ជាមួយ​លោក​អេដ រ៉យ​ជា​ភាសា​អង់គ្លេស​ហើយ​ប្រែសម្រួល​និង​ជូន​កិច្ច​សម្ភាសន៍​ទាំង​ស្រុង​ដូច​តទៅ៖​

សុខ ខេមរា៖ ​លោក​ប្រធាន​គណៈកម្មការ​ តើលោក​មាន​ការ​ឆ្លើយតប​យ៉ាង​ណា​ ចំពោះ​ការ​បង្ក្រាប​ផ្តាច់ផ្តិល​ជីវិត​ដោយ​កង​កម្លាំង​របស់​លោក​នាយក​រដ្ឋមន្ត្រី​ហ៊ុន សែន​ និង​ការ​ចេញ​ដីកា​របស់​តុលាការ​កោះហៅ​ក្រុម​មេដឹកនាំ​គណបក្ស​ជំទាស់​គឺ​លោកសម រង្ស៉ី ​និង​លោក​កឹម សុខា​ទៅ​បំភ្លឺ​នោះ?​

អេដ រ៉យ៖​ លោក​ហ៊ុន សែន​បាន​ដឹកនាំ​ប្រទេស​កម្ពុជា​ដល់​មាត់​រណ្តៅ​ហើយ។​ ដោយ​មិនគ្រាន់​តែចង់​បំបាត់​សំឡេងក្រុម​ជំទាស់​ប៉ុណ្ណោះ​ទេ​ គណបក្ស​ប្រជាជន​ កម្ពុជា ​(CPP)​ពេល​នេះ​សម្លាប់​ក្រុម​អ្នក​តវ៉ា​អហិង្សា​ ហើយ​បាន​ចេញ​ដីកា​កោះ​ហៅ​លោក​សម រង្ស៉ី​ និង​លោក​កឹម សុខា​ទៀត។​ មេដឹកនាំ​ក្រុម​ជំទាស់​ទាំង​ពីរ​បង្ខំ​ចិត្ត​លាក់ខ្លួន​ ព្រោះ​ការ​បង្រ្កាប​របស់​គណបក្ស​ប្រជាជន​កម្ពុជា។​ វា​ដល់​ពេល​វេលា​ដែល​លោក​ហ៊ុន សែន​ត្រូវ​បញ្ចប់​ការ​កាន់​អំណាច​បី​ទសវត្សរ៍​របស់​គាត់​ និង​ត្រូវ​ចុះចេញ​ពីមុខ​តំណែង​ហើយ។​ ប្រជា​ពលរដ្ឋ​កម្ពុជា​សម​នឹង​ទទួល​បាន​អ្នក​ដឹកនាំ​ល្អ​ជាង​នេះ​ឆ្ងាយ​ណាស់។

សុខ ខេមរា៖ ​តើស្ថាន​ការណ៍​ក្នុង​ប្រទេស​កម្ពុជា​ធ្វើ​ឲ្យ​មាន​ការ​រំខាន​ដល់​លោកដល់​ប្រជា​ពលរដ្ឋ​កម្ពុជា ​និង​ស.រ.អា.​ ដែល​ជា​ប្រទេស​ប្រកាន់​លទ្ធិ​ប្រជាធិបតេយ្យ​យ៉ាងណា​ ជាពិសេស​បញ្ហា​បោះឆ្នោត​នោះ​បាទ?​

អេដ រ៉យ៖ ​អ្វីដែល​ធ្វើ​ឲ្យ​ខ្ញុំ​បារម្ភ​អំពី​បញ្ហា​បោះឆ្នោត​គឺ​ហេតុការណ៍​នានា​ដែល​ជា​ ការ​លួច​បន្លំ​សន្លឹក​ឆ្នោត​ដ៏ធំ។​ បើ​លោក​មើល​អំពី​ការ​គៃ​បន្លំ​សន្លឹក​ឆ្នោត​ដែល​រីក រាលដាល​នោះ​គឺ​មាន​ចំនួន​១០​ភាគ​រយ​នៃ​ពលរដ្ឋ​កម្ពុជា​ទាំងអស់​ដែល​បាន​ចុះ​ ឈ្មោះ​បោះឆ្នោត​ត្រូវ​ក្រុម​មន្ត្រី​រដ្ឋាភិបាល​លោក​ហ៊ុន សែន​លុប​ចេញ​ពីបញ្ជី​ ឈ្មោះ​អ្នកឆ្នោត។​ ហើយ​ប្រសិន​បើលោក​អ្នក​រស់​នៅ​ក្នុង​តំបន់​ដែល​មិន​ពេញ​ចិត្ត​លោក​ហ៊ុន សែន​ នោះជា​សំណាង​អាក្រក់​ដែល​លោក​អ្នក​មិន​អាច​បោះឆ្នោត​ បាន។​ ហើយ​បើសិន​ជា​លោក​អ្នក​មាន​សិទ្ធិ​បោះឆ្នោត​ក៏ត្រូវ​រង​ការ​គំរាម​កំហែង​ ចំពោះ​មុខ​ដែរ ​ព្រោះ​ថា ​យើង​បាន​ជជែក​ជាមួយ​ក្រុម​អ្នក​ឃ្លាំមើល​ដែល​បាន​ និយាយថា ​អ្នក​បោះឆ្នោត​រង​ការ​គម្រាម​កំហែង​ដ៏រីក​រាលដាល​ក្នុង​ពេល​បោះ ឆ្នោត។​ យើង​មាន​មន្ត្រី​តស៊ូមតិ​សិទ្ធិ​មនុស្ស​កម្ពុជា​ម្នាក់​ សន្លឹកឆ្នោត​របស់​គាត់​ ត្រូវ​មន្ត្រី​លោក​ហ៊ុន សែន​គូស​ឲ្យ​គាត់​ ហើយ​គេ​ប្រាប់​ថា ​គាត់​មិន​អាច​បោះឆ្នោត​ បាន​ទេ។​ រឿង​នោះ​ជាសារ​ដែល​គាត់​បាន​ទទួល​ ហើយ​ពេល​ដែល​គាត់​សួរនាំ​ គេ​និយាយ​ថា​ «ជា​រឿង​មិន​ល្អ»។​ ដូច្នេះ​យើង​ទទួល​បាន​ព័ត៌មាន​នេះ។​ យើង​បាន​ ឃើញ​ថង់​ដាក់​សន្លឹកឆ្នោត​រហែក​ ហើយ​ជា​លទ្ធផល​ លោក​ហ៊ុន សែន​នៅ​កាន់ អំណាច​បន្តទៀត​ ដោយ​ការ​លួចបន្លំ​ក្នុង​ការ​បោះឆ្នោត​នេះ។​ រឿង​នេះ​មិនមែន​ជា​ វិធី​រីក​ចម្រើនទៅមុខ​ក្នុង​ប្រទេស​កម្ពុជា​ទេ។​

សុខ ខេមរា៖​ បាទ​ ខ្ញុំមិន​ដឹង​អំពី​ហេតុផល​រឿង​នេះ​ តើលោក​អាច​បញ្ជាក់​ឲ្យ​បាន​ ច្បាស់​ជាថ្មី​ម្តង​ទៀត​ឲ្យ​បាន​លម្អិត​បន្តិច​បាន​ទេ​ ថា​តើមូល​ហេតុអ្វី​បាន​ជា​លោកសុំ​ឲ្យ​លោក​នាយក​រដ្ឋមន្ត្រី​ហ៊ុន សែន​ចុះ​ចេញ​ពី​មុខ​តំណែង?​

អេដ​ រ៉យ៖ ​បាទ​ ខ្ញុំ​គិត​ថា ​លោក​ហ៊ុន សែន​ត្រូវ​ចុះចេញ​ពី​មុខ​តំណែង​ដោយ​មូល ហេតុ​ជា​ច្រើន។​ មូលហេតុ​មួយ​គឺ​ការ​រឹបអូស​ដីធ្លី​ដែល​កំពុង​បន្ត​កើត​ឡើង​ក្នុង​ ប្រទេស​កម្ពុជា។​ មាន​ចំនួន​៤០​ភាគ​រយក្នុង​ប្រទេស​គឺ​ជា​ច្រើន​លាន​ហិកតា​ជា​ដី​សម្បទាន​ដែល​រំលោភ​យក​ ហើយ​រឿង​នេះ​មាន​ពលរដ្ឋ​ជាង​៣០​ម៉ឺន​គ្រួសារ​ដែល​ត្រូវ​បណ្តេញ​ចេញ​ដោយ​បង្ខំ​ពីផ្ទះ​របស់​ពួកគេ​ក្នុងរយៈ​ពេល​៥​ឆ្នាំ​ចុង​ក្រោយ​ នេះ។​ និយាយ​ដោយ​ត្រង់ទៅ​ ពលរដ្ឋ​ទាំង​នេះ​ជា​អ្នក​រស់​នៅ​លើដី​នោះ​ ធ្វើការ​ ចិញ្ចឹម​ជីវិត​នៅ​លើដី​នោះ​ជា​ច្រើន​ទសវត្ស​ហើយ។​ តែ​ដីនោះ​ ពេល​នេះ​ត្រូវ​គេ​ បង្វែ​ឲ្យ​ទៅ​អ្នក​ផ្សេង​ និង​ជួល​ឲ្យ​ក្រុមហ៊ុន​ក្នុងស្រុក ​និង​បរទេស​ ជា​ដី​សម្បទាន៩៩​ឆ្នាំ។​ ពលរដ្ឋ​កម្ពុជា​ ដែល​នៅ​ទីនោះ​ ​ត្រូវ​ផ្លាស់​ទី​លំនៅ ​និង​ត្រូវ​បណ្តេញ​ចេញ​ពីដី​របស់​ពួក​គេ។​ នេះ​ជា​រឿង​មួយ។​ បញ្ហា​មួយ​ទៀត ​ចំពោះ​ខ្ញុំ ​គឺ​ហេតុ​ការណ៍​បោះឆ្នោត​ដែល​ត្រូវ​លួច​បន្លំ​ ហើយ​របៀប​នៃ​អំពើ​រំលោភ​បំពាន​ទាំង​នេះ​មិន​គួរ​កើត​មាន​ទេ។​ ដូច្នេះ​ហើយ​បាន​ជា​លោក​ហ៊ុន សែន​ត្រូវ​ចុះ​ចេញ​ពីមុខ​តំណែង។​ ហើយ​ចំណុច​មួយ​ទៀត​ដែល​ខ្ញុំ​ចង់បញ្ជាក់​គឺស្ថាន​ការណ៍​ប្រើប្រាស់​កង​កម្លាំង​អង្គភាព​៩១១ ​ដែល​ជា​អង្គភាព​យោធា​ពិសេស​ ឲ្យ​បង្ក្រាប​កម្មករ​រោចក្រ​ ដោយ​វាយ​ដំ​កម្មករ​នឹង​ព្រនង់​ និង​ដំបង​ ហើយ​បង្ក​ឲ្យ​របួស​មនុស្ស​ជា​ច្រើន​នាក់។​ លោក​អ្នក​ដឹង​ទេ ​វា​ជា​រឿង​ដែល​មិន​ធ្លាប់​មាន​ ហើយ​ជា​រឿង​យុទ្ធ​វិធី​ថ្មី​ដ៏​រំខាន​មួយ​ប្រព្រឹត្ត​ដោយ​ក្រុម​អាជ្ញាធរ ​និង​លោក​ហ៊ុន សែន។​ ដូច្នេះ ​ខ្ញុំ​គិត​ថា​ តាម​រយៈ​ហេតុផល​ទាំង​នេះ​ វាដល់​ពេល​ដែល​លោក​ហ៊ុន សែន​ត្រូវ​ចុះ​ចេញ​ពី​មុខ​តំណែង​ហើយ។​ លោក​ហ៊ុន សែន​បាន​នាំ​ប្រទេស​កម្ពុជា​ដល់​មាត់​រណ្តៅ​ហើយ។​ លោក​អ្នក​ដឹង​ទេ ​វា​មិនមែន​ជារឿង​បំបិទ​សំឡេងក្រុម​ជំទាស់តែ​ប៉ុណ្ណោះទេ​ លោក​ហ៊ុន សែន​ពេលនេះ​សម្លាប់​ក្រុម​បាតុករ​អហិង្សា​ទៀត។​ លោក​ហ៊ុន សែន​បានចេញ​ដីកា​កោះហៅ​មេដឹកនាំ​ក្រុម​ជំទាស់​ ហើយខ្ញុំ​គិតថា​ ​ស្ថានការណ៍​របៀប​នេះ​គឺជាពេល​វេលា​ដែល​សហគមន៍​អន្តរជាតិ​និយាយ​ទៅ​កាន់​លោក​ហ៊ុន សែន​ថា៖​ «ចូរ​បញ្ចប់​ការ​កាន់កាប់​អំណាច​បីទសវត្សរ៍​របស់​លោកដែល​លោក​កាន់កាប់​ដោយការ​លួច​បន្លំ​នោះ​ទៅ! ​ចុះចេញ​តែម្តង​ទៅ! ​ព្រោះ​ប្រជា​ពលរដ្ឋ​កម្ពុជា​សម​នឹង​ទទួល​បាន​មេដឹកនាំ​ល្អ​ជាង​នេះឆ្ងាយ​ណាស់»។​

សុខ ខេមរា៖ ​អរគុណ​ច្រើន​លោក​ប្រធាន​គណៈកម្មការ។ ​សំណួរ​ចុងក្រោយ​របស់​ខ្ញុំ​គឺថា​ ដូច​លោក​បានដឹង​ស្រាប់​ហើយ​ថា​ ក្រសួង​ការ​បរទេស​ស.រ.អា.​បាន​ថ្កោល​ទោស​ការបង្ក្រាប​ប្រកប​ដោយ​អំពើ​ហិង្សា​ និង​ការ​ស្លាប់​មនុស្ស​កាលពី​ចុង​សប្តាហ៍​កន្លង​ទៅ។​ តាម​យោបល់​របស់​លោក​ តើលោក​គិត​ថា ​ជារឿង​គ្រប់គ្រាន់​ទេ​ ឬ​ក៏​ ថា​តើ​រដ្ឋាភិបាល​ស.រ.អា.​គួរ​ធ្វើអ្វី​ទៀត​ ក្រៅពី​ការ​ចេញ​សេចក្តី​ថ្លែង​ការណ៍​ថ្កោល​ទោស?​

អេដ រ៉យ៖ ​បាទ ​ខ្ញុំ​ទទួល​បាន​ការ​ហៅ​ទូរស័ព្ទ​ណាត់​ពេល​ជាមួយ​លោក​ឯក​អគ្គរដ្ឋ ទូត​ស.រ.អា.​ប្រចាំ​កម្ពុជា​ William Todd ​ហើយ​ខ្ញុំ​បាន​ពិភាក្សា​ជា​ច្រើន​លើក​ជា​មួយ​អនុរដ្ឋ​មន្ត្រី​ក្រសួងការ​បរទេស​ស.រ.អា. ​Daniel Russel ​ទទួល​បន្ទុក​កិច្ចការ​អាស៊ី​ខាងកើត ​និង​តំបន់​បាស៊ីហ្វ៊ិច។ ​ខ្ញុំ​នឹង​ជជែក​ជាមួយ​គាត់​ទៀត​នៅ​យប់​នេះ​ (ថ្ងៃ​អង្គារ) ​អំពី​បញ្ហា​នេះ។​ ពួកគេ​បាន​ជួប​ប្រជុំ​ជាមួយ​ភាគី​ទាំង​អស់​ដើម្បី​ប្រមូល​ព័ត៌មាន​ជាច្រើន​តាម​ដែល​អាច​ធ្វើ​ទៅ​បាន​ ហើយ​ខ្ញុំ​ចង់ស្តាប់​នូវអ្វី​ដែល​ពួក​គេ​ និយាយជាមុន​សិន​ តែ​ជា​ការណ៍​ពិត​មាន​វិធានការ​ជាច្រើន​ដែល​យើង​អាច​ធ្វើ​ រួម​ទាំង​រិតត្បិត​ជំនួយ​យោធា​ និង​ជំនួយ​ស.រ.អា.​ដែល​ផ្តល់​ឲ្យ​រដ្ឋាភិបាល​កម្ពុជា។​ ខ្ញុំ​គិត​ថា​ ល្គិក​ណា​ក្រសួង​ការ​បរទេស​ស.រ.អា.​អាច​បញ្ជាក់​ថា ​រដ្ឋាភិបាល​កម្ពុជា​នឹង​ បញ្ឈប់​អំពើ​ហិង្សា​របស់​ខ្លួន​ប្រឆាំង​នឹង​ក្រុមអ្នក​តវ៉ា​អហិង្សា​ ប្រឆាំង​នឹង​គណបក្ស​ជំទាស់​សិន​ បើពុំ​ដូចនោះ​ទេ ​បន្ទាប់​ទៅនឹង​ទទួល​វិធាន​ការ​ជា​ជំហាន​ទាំង​នេះ។​ ខ្ញុំ​គិត​ថា ​វា​ជា​រឿង​សំខាន់​ណាស់​ ពេលនេះ​ដែល​យើង​ត្រូវ​មើលឃើញ​ទង្វើរដ្ឋាភិបាល​កម្ពុជា​ ​និង​លោក​ហ៊ុន សែន​ ដែល​ចង្អុល​បង្ហាញ​ឲ្យ​ឃើញ​ថា ​មាន​ការ​ផ្លាស់​ប្តូរ​ឥរិយាបទ។​
XS
SM
MD
LG