ភ្នំពេញ —
ដូចប្រជាពលរដ្ឋនៅទូទាំងប្រទេសដែរ ពលរដ្ននៅក្នុងខេត្តកណ្តាលបាននាំគ្នាចេញទៅបោះឆ្នោតនៅថ្ងៃអាទិត្យនេះ ដើម្បីជ្រើសរើសតំណាងរបស់ពួកគេនៅក្នុងរដ្ឋសភាជាតិអាណត្តិទី៥។
ខណៈដែលការបោះឆ្នោតប្រព្រឹត្តទៅដោយរលូននៅតាមការិយាល័យបោះឆ្នោតខ្លះនោះ ការអះអាងអំពីភាពមិនប្រក្រតីមួយចំនួនក៏ត្រូវបានរាយការណ៍នៅតាមការិយាល័យខ្លះទៀតដែរ។
អ្នកបោះឆ្នោតជាច្រើននាក់នៅក្នុងក្រុងតាខ្មៅ ខេត្តកណ្តាលនេះបាននាំគ្នាមកការិយាល័យបោះឆ្នោតមួយក្នុងសាលាគរុកោសល្យ និងវិក្រិតការខេត្តនេះដើម្បីបានចូលបោះឆ្នោតមុនគេ បើទោះបីការិយាល័យបោះឆ្នោតមិនទាន់បើកទ្វារជាផ្លូវការផងក៏ដោយ។
អ្នកស្រីប៉ុត សារឿន ជាអាជីវករម្នាក់នៅផ្សារតាខ្មៅ និយាយថា នេះគឺជាការបោះឆ្នោតលើកទី៥របស់អ្នកស្រីហើយ ដើម្បីជ្រើសរើសអ្នកដឹកនាំប្រទេសដែលអ្នកស្រីពេញចិត្ត។
អ្នកស្រីនិយាយថា៖ «ខ្ញុំចង់បានប្រជាធិបតេយ្យឲ្យប្រទេសជាតិរុងរឿង ចម្រុងចម្រើនដល់កូនចៅយើងតទៅមុខទៀត»។
ដូចអ្នកស្រីប៉ុត សារឿនដែរ អ្នកបោះឆ្នោតផ្សេងទៀតក៏បានម្នីម្នារនាំគ្នាចូលរួមបំពេញកាតព្វកិច្ចសម្រេចលើជោគវាសនាអនាគតប្រទេសជាតិរបស់ខ្លួនដែរ។
លោកគ្រៅ ឈុនគឺជាមន្ត្រីរាជការចូលនិវត្តន៍។ លោកនិយាយថា៖ «ខ្ញុំក៏ជឿជាក់ថា សន្លឹកឆ្នោតរបស់ខ្ញុំក៏ជាចំណែកមួយចូលរួមជ្រើសរើសតំណាងរបស់ខ្ញុំដែលល្អត្រឹមត្រូវពិតប្រាកដ»។
មណ្ឌលខេត្តកណ្តាលមានអ្នកចុះឈ្មោះបោះឆ្នោតចំនួនជាង៨សែន៤ម៉ឺននាក់។ គណបក្សនយោបាយទាំង៨បានដាក់បេក្ខជនប្រកួតប្រជែងដើម្បីដណ្តើមអាសនៈចំនួន១១នៅក្នុងខេត្តនេះ ក្នុងចំណោមអាសនៈសភាទាំងអស់១២៣។
បេក្ខជនឈរលេខរៀងទី១របស់គណបក្សប្រជាជនកម្ពុជានៅមណ្ឌលខេត្តកណ្តាលនេះគឺលោកហ៊ុន សែន ក៏បានចូលរួមបោះឆ្នោតនៅព្រឹកនេះដែរ។ ប៉ុន្តែបេក្ខជននាយករដ្ឋមន្ត្រីរបស់គណបក្សនេះសម្រាប់អាណត្តិទី៥ខាងមុខ នេះមិនបានធ្វើអត្ថាធិប្បាយណាមួយដល់ក្រុមអ្នកកាសែតទេ។
ទោះជាយ៉ាងនេះក្តី ក្រុមអ្នកបោះឆ្នោតវ័យក្មេងមួយចំនួន និយាយថា ពួកគេរំពឹងថាសន្លឹកឆ្នោតរបស់គេលើកនេះនឹងជួយធ្វើឲ្យស្ថានភាពនៃការអភិវឌ្ឍប្រទេសជាតិកាន់តែល្អប្រសើរឡើង។
លោក ភឹម ភីរ៉ា គឺសាស្ត្រាចារ្យនៅមហាវិទ្យាល័យមួយ។ លោកនិយាយថា៖ «ការអភិវឌ្ឍ ការពង្រីកធនធានមនុស្ស សេដ្ឋកិច្ចកាន់តែប្រសើរឡើងការប្រឆាំងអំពើពុករលួយកាន់តែប្រសើរឡើង ហើយប្រជាពលរដ្ឋមានជីវិតរស់នៅកាន់តែប្រសើរជាងមុន»។
តែទោះជាយ៉ាងនេះក្តី នៅក្នុងការិយាល័យបោះឆ្នោតមួយទៀតក្នុងវត្តតាខ្មៅនេះមានការអះអាងពីភាពមិនប្រក្រតីមួយចំនួន។
អ្នកស្រីតែ ច័ន្តមនីគឺជាបេក្ខជនតំណាងរាស្ត្ររបស់គណបក្សសង្គ្រោះជាតិ នៅមណ្ឌលខេត្តកណ្តាល។
អ្នកស្រីនិយាយថា៖ «ខ្ញុំបានមកបោះឆ្នោតនៅវត្តនេះ ហើយឃើញភាពមិនប្រក្រតីមួយដោយឃើញបុរសម្នាក់ដែលប្រជាជននៅទីនេះស្គាល់ថា ជាមន្ត្រីសាលាសង្កាត់ ចេញចូលការិយាល័យពីរបីបងដោយគ្មាននរណាសួរគាត់»។
ប៉ុន្តែការលើកឡើងនេះត្រូវបានច្រានចោលដោយក្រុមអ្នកសង្កេតការបោះឆ្នោតនិងមន្ត្រីគ្រប់គ្រងការិយាល័យបោះឆ្នោតនេះ។
លោកជឹម សុធីគឺជាប្រធានការិយាល័យបោះឆ្នោតលេខ១០៧៤នៅមណ្ឌលវត្តតាខ្មៅនេះ។
លោកនិយាយថា៖ «ការបោះឆ្នោតនេះដំណើរការទៅដោយរលូន មិនមានបញ្ហាអ្វីធំដុំទេ។ មានតែករណីអ្នកបោះឆ្នោតដែលមានបញ្ហាប័ណ្ណសម្គាល់អត្តសញ្ញាណ ដោយមានរូបថតមិនច្បាស់។ តែមានតែមួយពីរប៉ុណ្ណោះ។
យ៉ាងណាក៏ដោយ អ្នកបោះឆ្នោតនិយាយថា តំណាងរបស់ខ្លួនដែលទទួលបានសន្លឹកឆ្នោតរបស់ពួកគេនឹងធ្វើឲ្យក្តីរំពឹងរបស់ពួកគេអាចក្លាយជាការពិត ក្រោយពីការបោះឆ្នោតនេះទៅ៕