ទោះបីជាមានភាពស្រពិចស្រពិលកើនឡើងទាក់ទិននឹងការធ្លាក់ចុះនៃការគាំទ្ររបស់សហរដ្ឋអាមេរិក ចម្ងល់កើនឡើងមិនចេះចប់ និងការរុលចូលរបស់កងទ័ពរុស្ស៊ីជាបន្តក៏ដោយ ក៏ការស្ទង់មតិបានរកឃើញថា ពលរដ្ឋអ៊ុយក្រែននៅតែមានសុទិដ្ឋិនិយមជាទូទៅអំពីអនាគតរបស់ខ្លួន។
អ៊ុយក្រែនត្រូវការប្រាក់ចំនួន ៥២៤ ពាន់លានដុល្លារសម្រាប់ការស្តារឡើងវិញក្នុងទសវត្សរ៍ក្រោយ។ នេះបើតាមរបាយការណ៍មួយដែលបានវាយតម្លៃលើការខូចខាតនិងតម្រូវការបន្ទាន់។
ខណៈសង្គ្រាមលើអ៊ុយក្រែនឈានចូលដល់ឆ្នាំទី៤ ពលរដ្ឋអ៊ុយក្រែន៦,៨លាននាក់បន្តជាជនភៀសខ្លួន។ ក្រុមអ្នកវិភាគថ្លែងថា តិចជាងពាក់កណ្តាលគ្រោងត្រឡប់មកវិញពេលសង្គ្រាមចប់។
ចំនួនពលរដ្ឋអ៊ុយក្រែនស្វែងរកការយកក្មេងមកចិញ្ចឹមបានកើនឡើងយ៉ាងខ្លាំងចាប់តាំងពីពេលដែលរុស្ស៊ីបានឈ្លានពានទ្រង់ទ្រាយធំលើប្រទេសអ៊ុយក្រែនកាលពីខែកុម្ភៈ ឆ្នាំ ២០២២ មក។
ប៉ុន្តែការសិក្សាបង្ហាញថា ពលរដ្ឋអ៊ុយក្រែនមានទស្សនៈផ្ទុយគ្នាអំពីច្បាប់នេះ។
បន្ទះសូឡា ស្ថានីយសាកអគ្គិសនី និងម៉ាស៊ីនភ្លើងបានក្លាយជាប្រភពផ្ដល់ថាមពលដ៏សំខាន់សម្រាប់ពលរដ្ឋអ៊ុយក្រែន ខណៈដែលពួកគេចាប់ផ្តើមត្រៀមខ្លួនសម្រាប់រដូវរងាជាថ្មីទៀតក្នុងពេលមានការវាយប្រហាររបស់រុស្ស៊ីលើបណ្តាញថាមពលរបស់ប្រទេសរបស់ពួកគេ។
ដូចនៅប្រទេសមួយចំនួន អ្នកស្វែងរកការងារធ្វើនៅអ៊ុយក្រែន ដែលស្ថិតនៅវ័យ ៥០ និង៦០ ឆ្នាំ បានជួបការលំបាកជាងអ្នកធ្វើការវ័យក្មេង។ អង្គការមួយព្យាយាមកែប្រែបញ្ហានេះតាមរយៈការទាញចំណេញពីកង្វះខាតកម្លាំងពលកម្មក្នុងអំឡុងពេលសង្រ្គាមនៅអ៊ុយក្រែន។
យោងតាមរបាយការណ៍ចុងក្រោយបំផុតរបស់អង្គការសហប្រជាជាតិ ជនភៀសខ្លួនទាំងនេះភាគច្រើនសង្ឃឹមថានឹងអាចត្រឡប់ទៅផ្ទះរបស់ពួកគេវិញនៅថ្ងៃណាមួយ។
រុស្ស៊ីបានបង្កើនការវាយប្រហារដោយគ្រាប់មីស៊ីលលើទីក្រុងនានារបស់អ៊ុយក្រែនចាប់តាំងពីថ្ងៃទី២២ខែមីនាមក ដែលមន្ត្រីអ៊ុយក្រែននិយាយថា វាធ្វើឱ្យខូចខាតដ៏ខ្លាំងបំផុតលើបណ្តាញអគ្គិសនីអ៊ុយក្រែន ចាប់តាំងពីការចូលឈ្លានរបស់រុស្ស៊ីកាលពី២ឆ្នាំកន្លងទៅ។
សិល្បៈនិងវប្បធម៌អ៊ុយក្រែនបានរងការប៉ះពាល់ចាប់តាំងពីពេលដែលរុស្ស៊ីបានឈ្លានពានពេញទំហឹងលើអ៊ុយក្រែនកាលពីខែកុម្ភៈ ឆ្នាំ ២០២២ មក។ ក្នុងអំឡុងពេលសង្រ្គាមពីរឆ្នាំកន្លងមកនេះ សិល្បករអ៊ុយក្រែនប្រមាណ ១០០ នាក់ ត្រូវបានសម្លាប់ ហើយវត្ថុវប្បធម៌ ៨០០ បានរងការខូចខាត។
ក្នុងអំឡុងសង្គ្រាមពីរឆ្នាំ ពលរដ្ឋអ៊ុយក្រែនបានជួយកងទ័ពរបស់ពួកគេផ្នែកហិរញ្ញវត្ថុ។ ទោះបីជាស្ថានភាពសេដ្ឋកិច្ចដ៏លំបាកនៅក្នុងប្រទេសក៏ដោយ កម្រិតនៃការបរិច្ចាគនៅតែមានកម្រិតខ្ពស់ ហើយអ្នកស្ម័គ្រចិត្តស្វែងរកវិធីថ្មីដើម្បីរៃអង្គាសថវិកា។
ដោយមានផ្លូវដែកប្រវែងជាង ២២.០០០គីឡូម៉ែត្រ បណ្តាញដឹកជញ្ជូនកាន់កាប់ដោយរដ្ឋនេះបន្តធ្វើការ ថ្វីបើមានការខូចខាតជាប្រចាំដោយសារការបាញ់ផ្តក់។ ផ្លូវដែករបស់អ៊ុយក្រែនជួយជម្លៀសមនុស្សចេញពីទីក្រុងនានានៅតាមជួរមុខ ដឹកជញ្ជូនមេដឹកនាំសាកលលោកហើយនឹងដឹកជញ្ជូនទំនិញនិងកងទ័ពសម្រាប់កងទ័ពអ៊ុយក្រែន។
សង្គ្រាមនាំមកនូវធាតុផ្សំថ្មីៗចូលក្នុងជីវិតកុមារអ៊ុយក្រែន ដូចជាជម្រកការពារខ្លួនពីគ្រាប់បែកនៅថ្នាក់មត្តេយ្យនិងសាលារៀន មេរៀនអំពីសុវត្ថិភាពគ្រាប់មីន និងការហ្វឹកហ្វឺនសង្គ្រោះបឋម។
ជនបរទេសមួយចំនួនកំពុងរស់នៅក្នុងប្រទេសអ៊ុយក្រែន ដោយជ្រើសយកការប្រឈមនឹងគ្រោះថ្នាក់នៃការបាញ់ផ្លោងជាជាងរស់នៅក្នុងប្រទេសកំណើតរបស់ពួកគេដែលមានសុវត្ថិភាពជាងនេះ។
អ្នកស្រី Lyudmyla Opanasenko និងប្តីអ្នកស្រី កំពុងកសាងជីវិតរបស់ពួកគេឡើងវិញ ក្រោយពីការទម្លាក់គ្រាប់បែករបស់រុស្ស៊ី កាលពីថ្ងៃទី ២ ខែមករា បានធ្វើឱ្យផ្ទះរបស់ពួកគេនៅក្នុងទីក្រុងកៀវខូចខាត។
អស់ពេល១០ឆ្នាំហើយ ចាប់តាំងពីមានការបះបោរដែលគេស្គាល់ថាជា Maidan ដែលជាព្រឹត្តិការណ៍បដិវត្តន៍នៃសេចក្តីថ្លៃថ្នូរអ៊ុយក្រែន។
ខណៈសង្គ្រាមនៅអ៊ុយក្រែនឈានដល់ឆ្នាំទីពីរនៅពេលនេះ ជនភៀសខ្លួនអ៊ុយក្រែនរាប់ពាន់នាក់កំពុងរៀបចំផែនការរយៈពេលវែងដើម្បីស្នាក់នៅក្នុងប្រទេសប៉ូឡូញ។
អង្គការសហប្រជាជាតិបានឲ្យដឹងថា ក្នុងចំណោមជនភៀសខ្លួន ៨ លាននាក់ដែលរត់គេចពីសង្គ្រាមនៅប្រទេសអ៊ុយក្រែន ៩០ ភាគរយគឺជាស្ត្រី និង កុមារ។
បញ្ហាចំណាកស្រុកដោយបង្ខំ ដែលភាគច្រើនដោយសារសង្គ្រាមនៅអ៊ុយក្រែននោះ បានឡើងដល់កម្រិតខ្ពស់បំផុតកាលពីឆ្នាំមុន ដោយមនុស្សជាង ១១០ លាននាក់ត្រូវបង្ខំឱ្យចាកចេញពីផ្ទះសម្បែងនៅទូទាំងពិភពលោក។
មនុស្សជាងមួយលាននាក់បានចាប់ផ្តើមរៀនភាសាអ៊ុយក្រែនតាំងពីខែកុម្ភៈឆ្នាំមុនមក។ នេះបើយោងតាមទិន្នន័យពីកម្មវីធីកុំព្យូទ័រ Duolingo សម្រាប់រៀនភាសា។
ព័ត៌មានផ្សេងទៀត