វ៉ាស៊ីនតោន —
ក្រុមមន្ត្រីសិទ្ធិមនុស្សបានអះអាងថា ការរារាំងគណបក្សជំទាស់ក្នុងការជួបប្រជុំ និងការចាប់ខ្លួនសកម្មជននានាក្នុងការដាក់ញត្តិទៅកាន់ស្ថានទូតបរទេសគឺជា ដំណើរការថយក្រោយយ៉ាងធ្ងន់ធ្ងរផ្នែកប្រជាធិបតេយ្យ សេរីភាពជួបប្រជុំ ហើយនឹងសេរីភាពបញ្ចេញមតិនៅកម្ពុជា។
ក្រោយពីមានការចាប់ខ្លួនសកម្មជនដីធ្លី និងមេដឹកនាំសហជីព១១នាក់រយៈពេល ប៉ុន្មាន៤ម៉ោង ដោយសារតែការដាក់ញត្តិដល់ស្ថានទូតនានាសុំឲ្យមានអន្តរាគមន៍ដោះលែងសកម្មជន២៣នាក់ដែលកំពុងជាប់ឃុំឃាំងនិងការគំរាមកំហែងដល់កិច្ចប្រជុំគណបក្សជំទាស់នៅខេត្តកណ្តាលនោះ ក្រុមមន្ត្រីសិទ្ធិមនុស្សបានអះអាងថា កម្ពុជាគ្មានសេរីភាពជួបប្រជុំនិងសេរីភាពបញ្ចេញមតិតាមរដ្ឋធម្មនុញ្ញទេ ដោយពួកគេបានចាត់ទុកថា លទ្ធិប្រជាធិបតេយ្យនៅកម្ពុជាដើរថយក្រោយយ៉ាងខ្លាំង។
ថ្លែងប្រាប់វីអូអេតាមទូរស័ព្ទលោក អ៊ូ វីរៈ នាយកមជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជាបានថ្លែងថា៖ «ជារឿងមួយដែលវាដើរថយក្រោយខ្លាំងមែនទែន ជាពិសេសយើងមើលនៅឆ្នាំ២០១៣ នៅពេលដែលមានការដុតទូតថៃ ហើយបន្ទាប់ពីហ្នឹងមកគឺមានលេសមួយសម្រាប់រដ្ឋាភិបាលក្នុងការរាររាំងមិនឲ្យមានបាតុកម្ម ហើយមកដល់ពេលបច្ចុប្បន្ននេះ ១១ឆ្នាំហើយដែល (កម្ពុជា) យើងហាក់ដូចជាឈានថយក្រោយវិញដ៏ធំសម្រាប់ដំណើរការប្រជាធិបតេយ្យ»។
លោកថ្លែងថា ការរារាំងការបញ្ចេញមតិ និងជួបប្រជុំបាតុកម្មនេះដែលគ្មានទាក់ទងនឹងអំពើហិង្សា តែជាការបិទទាំងស្រុងដោយការប្រើប្រាស់កងទ័ព កម្លាំងប្រដាប់អាវុធចម្រុះ ហាក់ដូចជាប្រទេសកំពុងតែស្ថិតនៅក្នុងភាពអាសន្នដែលតម្រូវឲ្យមានការប្រកាសដោយសភា។
«ដកសិទ្ធិនេះបានទាល់តែយើងប្រកាសអាសន្ន ហើយយើងមិនស្ថិតនៅក្នុង អាសន្នទេ។ អញ្ចឹងខ្ញុំមើលទៅមិនគួរ មិនត្រូវដកសិទ្ធិមួយនេះទេ ហើយគួរ តែមានការសម្របសម្រួលរវាងអាជ្ញាធរនិងបាតុករ សម្រមសម្រួលយ៉ាងណាឲ្យ ក្រុមអ្នកបាតុករអាចធ្វើបាតុកម្មបាន ដោយសន្តិវិធី និងដោយត្រឹមត្រូវ»។
ក្រុមមន្ត្រីគណបក្សសង្គ្រោះជាតិបានចោទប្រកាន់គណបក្សគ្រប់គ្រងប្រទេសរបស់លោកនាយករដ្ឋមន្ត្រីហ៊ុន សែនថា រារាំងនិងបញ្ជូនកម្លាំងរបស់ខ្លួនប៉ុនប៉ងបង្កអំពើហិង្សាក្នុងកិច្ចប្រជុំរបស់ខ្លួននៅក្នុងស្រុកមួយនៃខេត្តកណ្តាល។ ហើយក្រុមសកម្មជនប្រជាធិបតេយ្យខ្លះបានចោទប្រកាន់រដ្ឋាភិបាលថា ប្រើប្រាស់កម្លាំងអាជ្ញាធរដើម្បីចាប់ខ្លួនសកម្មជនដីធ្លី និង មេដឹកនាំសហជីពសរុប១១នាក់ ដូចជាអ្នកស្រី ទេព វន្នី អ្នកស្រីយ៉ោម បុប្ផា និងលោក រ៉ុងឈុនជាដើម។ ពួកគេ ចាត់ទុកថា នេះជាទង្វើនេះជាអំពើខុសច្បាប់របស់អាជ្ញាធរ។
លោក ប្រេត អាដាំ (Brad Adams) នាយកអង្គការយូមែនរ៉ៃវចប្រចាំតំបន់អាស៊ី បានថ្លែងនៅក្នុងរបាយការណ៍ប្រចាំឆ្នាំរបស់ខ្លួនថា អាជ្ញាធរកម្ពុជាប្រើប្រាស់ កម្លាំងលើសលុបបង្ក្រាប និងរារាំងក្រុមអ្នកតវ៉ាដោយសន្តិវិធី ដែលប្រឆាំងនឹងការគៃបន្លំសន្លឹកឆ្នោត។ លោកថ្លែងថា៖
«ពលរដ្ឋកម្ពុជាជាច្រើនបង្ហាញពីកំណើននៃការអនុវត្តសិទ្ធិជាមូលដ្ឋានរបស់ពួក គេក្នុងការប្រឈមជាមួយគណបក្សគ្រប់គ្រងប្រទេសដ៏រឹងមាំដែលបង្ហាញពីការ គ្មានឆន្ទៈគោរពគេ(ពលរដ្ឋកម្ពុជា)។ ប្រទេសផ្តល់ជំនួយស្ទើរតែទាំងអស់កំពុងជាប់គាំង ឬសារទរនឹងគំនិតធ្វើជាមើលមិនឃើញរឿងរ៉ាវដែលធ្វើឲ្យខកចិត្តដល់ ពលរដ្ឋកម្ពុជា ជាសាធារណៈ ដូចជាការគ្រប់គ្រងដ៏អាក្រក់ជាយូរលង់មកហើយ អំពើពុករលួយ ហើយនឹងការកៀបសង្កត់នោះ»។
លោកក៏បានបន្ថែមទៀតថា៖ «វាដល់ពេលដែលសហគមន៍អន្តរជាតិដែលនៅតែបន្តផ្តល់ជំនួយមួយផ្នែកធំដល់ថវិកាជាតិប្រទេសកម្ពុជានោះ និយាយឲ្យច្បាស់ថា ល្មមគ្រប់គ្រាន់ហើយ។ ហើយត្រូវឲ្យរដ្ឋាភិបាលកម្ពុជាដឹងថា មិនអាចបន្តជំនួយទៀតទេ។ រដ្ឋាភិបាល កម្ពុជាបានទទួលប្រាក់ជំនួយជាង២០ឆ្នាំហើយ។ ហើយរដ្ឋាភិបាលកម្ពុជានិយាយដដែលៗថា គេឈប់ធ្វើការរំលោភសិទ្ធិមនុស្សដូច២០ឆ្នាំកន្លងទៅ»។
លោកបានថ្លែងថា គេមិនគួរគិតថា ទង្វើបន្តិចបន្តួចរបស់គណបក្សគ្រប់គ្រង ប្រទេសរបស់លោកហ៊ុន សែន ដូចជាការដោះលែងសកម្មជនដីធ្លីបឹងកក់គឺអ្នកស្រី យ៉ោម បុប្ផា ឲ្យនៅក្រៅឃុំបណ្តោះអាសន្ន ហើយមានអំពើហិង្សា ការគំរាមកំហែងបន្ថែមទៅវិញនោះ គឺមិនមែនជាភស្តុតាងនៃការកែទម្រង់ទេ។ តែនេះជាភស្តុតាងដែលសមនឹងទទួលសម្ពាធពីអន្តរជាតិដើម្បីធ្វើឲ្យមានការផ្លាស់ប្តូរចំពោះការគោរពសិទ្ធិមនុស្សក្នុងប្រទេសកម្ពុជា។
លោក នី ចរិយា ប្រធានក្រុមអ្នកស៊ើបអង្កេតនៃអង្គការសិទ្ធិមនុស្សអាដហុក បានអះអាងថា ប្រទេសកម្ពុជាមិនគួរបន្តធ្លាក់ចុះទៅរករបៀបដឹកនាំផ្តាច់ការទេ។ ប្រជាពលរដ្ឋត្រូវមានសេរីភាពតាមច្បាប់ និងរដ្ឋធម្មនុញ្ញ។
«ខ្ញុំយល់ថា សេរីភាពនៃការជួបប្រជុំ និងសេរីភាពនៃការបញ្ចេញមតិដោយសន្តិវិធីនេះ បានធ្លាក់ចុះទៅ។ ពីមុន ខ្ញុំបានធ្វើការកត់សម្គាល់ថា សេរីភាពទាំងនេះវិលទៅរកសេរីភាពក្នុងទសវត្សរ៍១៩៨០ តែឥឡូវនេះខ្ញុំបានឃើញថា សេរីភាពនេះបានធ្លាក់មួយកម្រិតទៅទៀត ដែលគេអាចនិយាយបានថាសេរីភាពបញ្ចេញមតិនៅកម្ពុជានឹងឈានទៅរក'សូន្យ'»។
លោកបានបញ្ជាក់ថា កម្ពុជាពេលនេះគឺមានតែការប្រើប្រាស់ចុងអាវុធ តុលាការ និងការរំលោភច្បាប់ដោយសារតែការហាមមិនឲ្យធ្វើបាតុកម្មប៉ុណ្ណោះ។
តែលោកផៃ ស៊ីផាន អ្នកនាំពាក្យរបស់រដ្ឋាភិបាលមួយរូបបានពន្យល់ថា ការចាត់វិធានការរបស់ក្រសួងមហាផ្ទៃនិងសាលាក្រុងភ្នំពេញគឺដើម្បីសណ្តាប់ធ្នាប់សង្គម ក្រោយពេលមានពិសោធន៍នៃការមិនគោរពកិច្ចព្រមព្រៀងនៃការធ្វើបាតុកម្ម ហើយបង្កឲ្យមានអំពើហិង្សា។
«រឿងហ្នឹងយើងឃើញថា ដោយសារគណបក្សសង្គ្រោះជាតិកំពុងស្ថិតនៅក្នុងការស៊ើបអង្កេត ហើយបុគ្គលមួយចំនួនជាប់ពាក់ព័ន្ធក្នុងការរំលោភច្បាប់បាតុកម្ម។ ហើយជាមួយគ្នានេះដែរគឺអ្វីដែលបានចេញដោយសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងមហាផ្ទៃ និងសាលាក្រុងភ្នំពេញ ដែលសុំឲ្យផ្អាកការជួបជុំគ្នាជាបណ្តោះអាសន្នរហូតដល់ស្ថានភាពប្រក្រតីវិលត្រឡប់មកវិញ ពីព្រោះរាជរដ្ឋាភិបាលមានកាតព្វកិច្ចក្នុងការបង្កើតនិងដណ្តើមមកវិញនូវស្ថានភាពប្រក្រតី»។
ការតវ៉ានានាគឺកើតឡើងដោយសារមានការជាប់គាំងនយោបាយដែលគណបក្ស ជំទាស់ចាត់ទុកថា គណបក្សគ្រប់គ្រងប្រទេសបានគៃបន្លំសន្លឹកឆ្នោតកាលពីឆ្នាំ ២០១៣ ហើយរដ្ឋាភិបាលខកខានក្នុងការរកដំណោះស្រាយប្រាក់ឈ្នួលកម្មករ ១៦០ដុល្លារស.រ.អា. និងខកខានក្នុងការដោះលែងកម្មករ សកម្មជននានានិងមន្ត្រីសហជីពសរុប២៣នាក់ ពីបទចោទថា បានបង្កឲ្យមានអំពើហិង្សាកាលពីដើមខែមករា ដែលអាជ្ញាធរបានបង្ក្រាបលើហ្វូងបាតុករស្វែងរកការដំឡើងប្រាក់ខែពី៨០ទៅ១៦០ដុល្លារស.រ.អា.សម្រាប់ជីវភាពសមរម្យនោះ៕