ភ្នំពេញ —
ក្រោយពីបញ្ចប់បេសកម្មស្វែងរកការណ៍ពិត លោក សុរិយា ប្រាសាទ ស៊ូប៊ែឌី (Surya Subedi) អ្នករាយការណ៍ពិសេសរបស់អង្គការសហប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្សប្រចាំនៅប្រទេសកម្ពុជាបានអះអាងថា លោកនឹងពិចារណាធ្វើជាអ្នកសម្របសម្រួលដើម្បីបញ្ចប់ជម្លោះនយោបាយនៅកម្ពុជានៅពេលណាដែលមានការស្នើសុំជាផ្លូវការពីគណបក្សដែលកំពុងមានទំនាស់ទាំងពីរក្នុងប្រទេសកម្ពុជា។
កាលពីថ្ងៃពុធម្សិលមិញនេះក្រោយពីបញ្ចប់ជំនួបគ្នាមួយរវាងលោកនាយករដ្ឋមន្ត្រីហ៊ុន សែន និង លោក សុរិយា ប្រាសាទស៊ូប៊ែឌី លោក ឱម យ៉ិនទៀង ប្រធានគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជាបានប្រាប់ក្រុមអ្នកកាសែតថាលោកចង់ឱ្យអង្គការសហប្រជាជាតិនាំយកនូវសាររបស់លោកនាយករដ្ឋមន្ត្រីប្រាប់ទៅគណបក្សសង្គ្រោះជាតិឱ្យចូលរួមប្រជុំសភាដើម្បីដោះស្រាយវិបត្តិនយោបាយផ្សេងៗដែលកំពុងជាប់គាំង។
ថ្លែងក្នុងអង្គសន្និសីទកាសែតនៅទីស្នាក់ការរបស់អង្គការសហប្រជាជាតិ បន្ទាប់ពីបញ្ចប់ដំណើរទស្សនកិច្ចនៅកម្ពុជា លោក សុរិយា ប្រាសាទស៊ូប៊ែឌី បានបញ្ជាក់ថាបើមានការស្នើសុំពីគណបក្សទាំងពីរឱ្យលោកធ្វើជាអ្នកសម្របសម្រួលដើម្បីបញ្ចប់វិបត្តិនយោបាយនៅកម្ពុជាលោកនឹងពិចារណា។
លោកនិយាយថា៖ «ប្រសិនបើភាគីទាំងពីរស្នើសុំដល់ខ្ញុំឬក៏ទៅកាន់អង្គការសហប្រជាជាតិដើម្បីធ្វើជាអ្នកសម្របសម្រួលនោះយើងនឹងពិចារណាថាតើការស្នើសុំនោះមានភាពប្រាកដប្រជាប៉ុន្មាន?បន្ទាប់មកយើងនឹងឆ្លងយោបល់ទៅកាន់អង្គការសហប្រជាជាតិហើយយើងនឹងពិចារណាសំណើនេះយ៉ាងយកចិត្តទុកដាក់បំផុត»។
គណបក្សប្រជាជនកម្ពុជានិងគណបក្សសង្គ្រោះជាតិដែលបានឈ្នះក្រោយការបោះឆ្នោតកាលពីថ្ងៃទី២៨ខែកក្កដាឆ្នាំ២០១៣បានបន្តបែរខ្នងដាក់គ្នានៅឡើយដែលបង្កឱ្យវិបត្តិនយោបាយក្រោយការបោះឆ្នោតបានអូសបន្លាយអស់រយៈពេលជាង៦ខែមកហើយ។
លោក សុរិយា ប្រាសាទ ស៊ូប៊ែឌី មានប្រសាសន៍ថាដើម្បីរកដំណោះស្រាយភាពជាប់គាំងនយោបាយ គណបក្សប្រជាជនកម្ពុជានិងគណបក្សសង្គ្រោះជាតិគួរតែបន្តយន្តការចរចារបស់ខ្លួនឡើងវិញ។
មន្ត្រីគណបក្សប្រជាជនកម្ពុជាសំខាន់ៗជាច្រើននាក់មិនអាចស្នើសុំដើម្បីសេចក្តីអត្ថាធិប្បាយបំភ្លឺបានទេដោយទូរស័ព្ទគ្មានអ្នកទទួល។
កាលពីម្សិលមិញលោក ឱម យ៉ិនទៀង ប្រធានគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជាបានបញ្ជាក់ថាទ្វារចរចានៅតែបើកចំហរសម្រាប់ការចរចាដើម្បីទម្លុះទម្លាយភាពជាប់គាំងនយោបាយ។
លោក សម រង្ស៊ី ប្រធានគណបក្សសង្គ្រោះជាតិបានបញ្ជាក់ថាច្បាស់ណាស់ថាអង្គការសហប្រជាជាតិគួរតែដើរតួនាទីមួយជាវិជ្ជមានពីព្រោះអ្នកណាក៏គេគោរពអង្គការសហប្រជាជាតិដែរ។លោកបានឱ្យដឹងថាអង្គការសហប្រជាជាតិបានធ្លាប់ជួយពង្រឹងប្រជាធិបតេយ្យតាមរយៈការបោះឆ្នោតកាលពីឆ្នាំ១៩៩៣។
លោកបានបញ្ជាក់ទៀតថាបើមានការស្នើសុំឱ្យអង្គការសហប្រជាជាតិចូលខ្លួនមកសម្របសម្រួលក្នុងការដោះស្រាយវិបត្តិនយោបាយគណបក្សទាំងពីរគួរតែសរសេរលិខិតព្រមៗគ្នាដើម្បីរកអន្តរាគមន៍ពីអង្គការសហប្រជាជាតិ។
លោកនិយាយថា៖ «បើគណបក្សប្រជាជននឹងធ្វើដែរយើងធ្វើទន្ទឹមគ្នាពីព្រោះបើគណបក្សសង្គ្រោះជាតិធ្វើតែម្នាក់ឯងធ្វើក៏មិនគ្រប់គ្រាន់ដែរពីព្រោះអង្គការសហប្រជាជាតិត្រូវការពីភាគីទាំងពីរ»។
គណបក្សសង្គ្រោះជាតិបាននៅតែទាមទារឱ្យកែទម្រង់គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតនិងទាមទារឱ្យបោះឆ្នោតឡើងវិញមុនពេលដែលគណបក្សនេះចូលរួមតុចរចាជាមួយនឹងគណបក្សប្រជាជនកម្ពុជាតែការទាមទារនេះត្រូវបានគណបក្សប្រជាជនជំទាស់៕