អាជ្ញាធរចាប់ខ្លួនពលរដ្ឋ១១នាក់ តែដោះលែងវិញ
លោក រ៉ុង ឈុន ប្រធានសហភាពសហជីពកម្ពុជា អ្នកស្រី ទេព វន្នី ម្ចាស់ពានរង្វាន់ស្រ្តីជាអ្នកដឹកនាំ( Vital Voices) និងអ្នកស្រី ឡុង គឹមហៀង មន្ត្រីក្រុមការងារពិសេសសិទ្ធិលំនៅដ្ឋាន ព្រមទាំងសកម្មជនបឹងកក់ចំនួន៨នាក់ផ្សេងទៀត ត្រូវបានកងកម្លាំងសមត្ថកិច្ចរបស់រដ្ឋាភិបាលចាប់ឃុំខ្លួនរយៈពេលខ្លី ហើយក្រោយមកបានដោះលែងមកវិញ។ នេះបើតាមការបញ្ជាក់ពីមន្ត្រីសិទ្ធិមនុស្ស។ លោកហេង រស្មីរាយការណ៍ពីរាជធានីភ្នំពេញ៕