ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

​ការកសាង​សហរដ្ឋ​អាមេរិក​ឡើង​វិញ​និង​ការ​គំរាម​កំហែង​ពី​បរទេស​ គឺជា​ចំណុច​សំខាន់ៗ​នៅ​ក្នុង​សុន្ទរកថា​អំពី​ស្ថានភាព​សហព័ន្ធ​របស់​លោក ត្រាំ


រូបឯកសារ៖ ប្រធានាធិបតី​សហរដ្ឋ​អាមេរិក លោក ដូណាល់ ត្រាំ។
រូបឯកសារ៖ ប្រធានាធិបតី​សហរដ្ឋ​អាមេរិក លោក ដូណាល់ ត្រាំ។

យោង​តាម​មន្ត្រី​ជាន់​ខ្ពស់​របស់​រដ្ឋបាល​លោក ត្រាំ បាន​ឲ្យ​ដឹង​ថា​ សុន្ទរថា​ស្តីពី​ស្ថានភាព​សហព័ន្ធ​ ដែល​នឹង​ធ្វើ​ឡើង​នៅ​យប់​ថ្ងៃ​អង្គារ​ខាង​មុខ​នេះ​ លោក ត្រាំ​ នឹង​ពិភាក្សា ​«អំពី​មិត្តភាព​ និង​សត្រូវ​ និង​កិច្ច​ខំប្រឹង​ប្រែង​របស់​លោក​ក្នុង​ការ​បង្រ្កាប​ក្រុម​ភេរវកម្ម​នៅ​ជុំវិញ​ពិភពលោក»។

សេតវិមាន​រក្សា​ភាព​ស្ងាត់​ស្ងៀម​អំពី​ចំណុច​សំខាន់ៗ​នៃ​ការ​ពិភាក្សា​នេះ​ ប៉ុន្តែ​ក្រុម​មន្ត្រី​អះអាង​ថា​ បញ្ហា​កម្មវិធី​កាំជ្រួញ​ម៉ីស៊ីល​ផ្លោង​ឆ្លង​ទ្វីប​របស់​កូរ៉េ​ខាងជើង​ត្រូវ​បាន​គេ​រំពឹង​ថា​នឹង​លើក​យក​ថ្លែង​ផង​ដែរ។

សុន្ទរកថា​ប្រចាំ​ឆ្នាំ​របស់​ប្រធានាធិបតី​សហរដ្ឋ​អាមេរិក​ទៅ​កាន់​សម័យ​ប្រជុំ​សភារួម​ ជា​ទូទៅ​ផ្តោត​ទៅ​លើ​បញ្ហា​ក្នុង​ប្រទេស។ សុន្ទរកថា​របស់​លោក ត្រាំ​ នឹង​ថ្លែង​ពី​បញ្ហា​អន្តរជាតិ​ដែរ។ សុន្ទរកថា​នេះ​នឹង​ជាទី​ចាប់​អារម្មណ៍រ​បស់អន្តរជាតិ​ផង​ដែរ។ ទោះ​ជា​យ៉ាង​ណា​លោក ត្រាំ​ នឹង​ពិភាក្សា​លើ​បញ្ហា​សន្តិសុខជាតិ​ ពាណិជ្ជកម្ម​ និង​បញ្ហា​អន្តោប្រវេសន៍​ជា​ដើម។

លោក ត្រាំ​ នឹង​បញ្ជាក់​ពី​ការ​ធ្វើ​ពាណិជ្ជកម្ម​ទៅ​វិញ​ទៅ​មក​ដោយយុត្តិធម៌» ​នេះ​បើ​យោង​តាម​មន្រ្តី​ដែល​បាន​ប្រាប់​ទៅ​ក្រុមអ្នកសារត័ព៌មាន​ ប៉ុន្តែ​មិន​បាន​បញ្ជាក់​ពី​អ្វី​ឲ្យ​បាន​ល្អិត​ល្អន់​នោះ​ទេ។ ចំណាត់​ការ​របស់​រដ្ឋបាល​នា​ពេល​ថ្មីៗ​នេះ​ប្រឆាំង​នឹង​ការ​ធ្វើ​ជំនួញ​របស់​ចិន​ ប្រហែល​ជា​នឹង​ត្រូវ​ថ្លែង​ក្នុងសុន្ទរក​ថា​នេះ​ដែរ។

គេ​រំពឹង​ថា​នៅ​មួយ​ម៉ោង​មុន​នៃ​ការ​ថ្លែង​សុន្ទរកថា​នេះ​ សេតវិមាន​នឹង​សង្កត់​ពី​សំណើ​ដ៏​ចម្រូង​ចម្រាស​របស់​លោក ត្រាំ​ អំពី​កំណែ​ទម្រង់​ច្បាប់​អន្តោប្រវេសន៍​ ហើយ​ក្រុម​មន្រ្តី​និយាយថា​ នៅ​ក្នុង​សុន្ទរកថា​អំពី​ស្ថានភាព​សហព័ន្ធ​នេះ​ លោក​ប្រធានាធិបតី​នឹង​ស្នើ​ទៅ​សភា​ឲ្យ​អនុម័ត​លើ​សំណើ​ទាំង​នេះ​ ទោះ​ណា​ជា​សមាជិកសភា​ភាគ​ច្រើន​មិន​ពេញ​ចិត្ត​ក៏​ដោយ។

សុន្ទរកថា​នេះ​ត្រូវ​គេ​រំពឹង​ថា​ជា​សុន្ទរកថា​ដ៏​សំខាន់​ប្រចាំ​ឆ្នាំមួយ​របស់​លោក ត្រាំ​ និង​ជា​សុន្ទរកថា​មួយ​ដែល​មាន​អ្នកស្តាប់​ច្រើន​ជាង​បង្អស់​ ដែល​នឹង​ផ្តោត​សំខាន់​ទៅលើ​ បញ្ហា​ការងារ​ សេដ្ឋកិច្ច​ កំណែទម្រង់​ពន្ធ​ ការ​លុប​ចោល​ច្បាប់​ និងហេដ្ឋរចនា​សម័្ពន្ធ៕

XS
SM
MD
LG