ក្រុមវាគ្មិនបានអះអាងថា ភាគីទាំងពីរគួរតែបញ្ជៀសឲ្យបាននូវបញ្ហាអំពើរហិង្សា តាមរយៈបាតុកម្មនោះដែរ។
គណបក្សប្រជាជនកម្ពុជាជាគណបក្សគ្រប់គ្រងប្រទេសពុំទាន់យល់ព្រមនឹងការ ឲ្យមានការចូលរួមពីបរទេសដើម្បស៊ើបអង្កេតភាពមិនប្រក្រតីនៃការបោះឆ្នោត ទេ ក្នុងពេលមានការអះអាងថា ឈ្នះរៀងៗខ្លួន ឬការមិនទទួលស្គាល់លទ្ធផលនៃការបោះឆ្នោតនៃគណបក្សសង្គ្រោះជាតិ។ មិនតែប៉ុណ្ណោះ រដ្ឋាភិបាលគណបក្សគ្រប់គ្រងប្រទេសបានដាក់ពង្រាយកងទ័ពនៅពេលក្រុមជំទាស់ប៉ុនប៉ងធ្វើបាតុកម្មតវ៉ារឿងលទ្ធផលបោះឆ្នោត ។
លោកផៃ ស៊ីផានអះអាងថា នេះជាកាតព្វកិច្ចរបស់រដ្ឋាភិបាលដែលត្រូវការពារ សន្តិសុខនិងជាពិសេសការញុះញង់របស់ក្រុមគណបក្សជំទាស់ឲ្យមានបាតុកម្ម នឹងការគម្រាមលើជនបរទេស។ តែក្រុមគណបក្សជំទាស់ចាត់ទុកថា នេះជាការ គំរាមកំហែង។
ទោះជាយ៉ាងណាក៏ដោយ លោកស្រីជា វណ្ណាតអះអាងថា លោកស្រីហាក់ដូចជា ពុំទាន់មើលឃើញយន្តការជាតិដែលគូភាគីអាចទទួលយកបាននៅឡើយ ពេលនេះទេ។ តែលោកស្រីរំពឹងថា ភាគីទាំងពីរអាចនឹងរក បើព្យាយាមយល់គ្នា។
សូមស្តាប់ការបកស្រាយបន្ថែមរបស់វាគ្មិនទាំងពីរគឺលោកស្រីជា វណ្ណាត អ្នក វិភាគឯករាជ្យ និងលោកផៃ ស៊ីផាន អ្នកនាំពាក្យរាជរដ្ឋាភិបាលកម្ពុជាដែលជាវាគ្មិនក្នុងកម្មវិធីហេឡូវីអូអេនៅថ្ងៃច័ន្ទទី១២ឆ្នាំ ២០១៣ស្តីអំពី «ការដោះស្រាយបញ្ហាខ្វែងគំនិតនយោបាយក្រោយការបោះឆ្នោត និងផលប៉ះពាល់» ដូចតទៅ៖