ភ្នំពេញ —
លទ្ធផលបោះឆ្នោតផ្លូវការបណ្តោះអាសន្នដែលប្រកាសដោយគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតនៅព្រឹកថ្ងៃច័ន្ទនេះបង្ហាញថា ក្នុងខេត្តចំនួន១៩ គណបក្សប្រជាជនកម្ពុជារបស់លោកនាយករដ្ឋមន្ត្រីហ៊ុន សែនបានឈ្នះនាំមុខគណបក្សសង្រ្គោះជាតិដែលជាគណបក្សប្រជែង ក៏ប៉ុន្តែគណបក្សសង្គ្រោះជាតិបានស្រូបយកបានកម្លាំងគាំទ្របានយ៉ាងច្រើនក្នុងខេត្ត និងរាជធានីដែលមានសក្តានុពលចំនួនប្រាំ។
ទោះជាយ៉ាងណា គណបក្សជំទាស់បានរក្សាជំហរប្រឆាំងនឹងលទ្ធផលបោះឆ្នោតនេះ ដោយសារភាពមិនប្រក្រតីជាច្រើនដែលខ្លួនបានតវ៉ានៅមិនទាន់បានដោះស្រាយនៅឡើយ។
លទ្ធផលបណ្តោះអាសន្ននេះបង្ហាញបន្ថែមថា អ្នកបោះឆ្នោតគាំទ្រគណបក្សប្រជាជនកម្ពុជាមានចំនួនជាង៣លាន២សែននាក់ក្នុងចំណោមប្រជាពលរដ្ឋចេញទៅបោះឆ្នោតសរុបជាង៦លាន៦សែននាក់។ រីឯអ្នកបោះឆ្នោតជូនគណបក្សសង្គ្រោះជាតិមានចំនួនជិត៣លាននាក់។
គណបក្សកាន់អំណាចបានប្រមូលយកជ័យជម្នះក្នុងខេត្តដែលមានអាសនៈចំនួនមួយក្នុងខេត្តទាំងប្រាំបួន ដូចជាខេត្តកោះកុង មណ្ឌលគីរី ព្រះវិហារ ខេត្តរតនគីរី ខេត្តព្រះសីហនុ ស្ទឹងត្រែង កែប ខេត្តប៉ៃលិន និងឧត្តរមានជ័យ។ ក្រៅពីនោះគណបក្សកាន់អំណាចឈ្នះលើគណបក្សសង្គ្រោះជាតិក្នុងខេត្ត១០ផ្សេងទៀតដែលមានអាសនៈចំនួនបី បួន ប្រាំមួយនិងប្រាំបី។ ដូចជាខេត្តបាត់ដំបង បន្ទាយមានជ័យ កំពង់ឆ្នាំង កំពង់ធំ ខេត្តកំពត ខេត្តក្រចេះ ពោធិសាត់ សៀមរាប ខេត្តស្វាយរៀង និងខេត្តតាកែវ។
ដោយឡែកលទ្ធផលបោះឆ្នោតនោះសម្តែងឲ្យឃើញថា គណបក្សសង្គ្រោះជាតិបានឈ្នះគណបក្សប្រជាជនកម្ពុជាក្នុងខេត្ត និងរាជធានីដែលមានសក្តានុពលសេដ្ឋកិច្ច និងប្រជាជន។ ខេត្តនិងរាជធានីទាំងនោះដែលមាន៦អាសនៈ ១១អាសនៈ ១២អាសនៈ និង១៨អាសនៈ ដូចជាខេត្តកំពង់ចាម ខេត្តកំពង់ស្ពឺ ព្រៃវែង ខេត្តកណ្តាលដែលជាមណ្ឌលឈរឈ្មោះរបស់លោកនាយករដ្ឋមន្ត្រីហ៊ុន សែន និងរាជធានីភ្នំពេញ។
ដំណាលគ្នានេះ គណបក្សសង្គ្រោះជាតិបានចេញសេចក្តីថ្លែងការណ៍ភ្លាមៗដែរ នៅព្រឹកថ្ងៃច័ន្ទនេះដោយសម្តែងការខកចិត្តនិងប្រឆាំងចំពោះលទ្ធផលឆ្នោតដែលប្រកាសដោយគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតគ.ជ.ប. នេះ។
សេចក្តីថ្លែងការណ៍ដែលអានដោយលោកកឹម សុខា អនុប្រធានគណបក្សសង្គ្រោះជាតិក្នុងសន្និសីទកាសែតក្នុងទីក្រុងភ្នំពេញលើកឡើងថា គ.ជ.ប.មិនទាន់បានស៊ើបអង្កេត និងដោះស្រាយភាពមិនប្រក្រតីដែលខ្លួនចាត់ទុកថា មានសភាពធ្ងន់ធ្ងរដែលកើតឡើងក្នុងអំឡុងពេលការបោះឆ្នោតជ្រើសតាំងតំណាងរាស្ដ្រនៅថ្ងៃទី២៨ ខែកក្កដានៅឡើយ។
លោកកឹម សុខា បានព្រមានថា នេះជាកំហុសឆ្គងរបស់គ.ជ.ប. ហើយការណ៍នេះអាច«នឹងនាំឲ្យមានការបះបោរ តវ៉ាពីសំណាក់ប្រជាពលរដ្ឋដើម្បីយុត្តិធម៌»ក្នុងការបោះឆ្នោត។
លោកថ្លែងថា៖ «ថ្នាក់ដឹកនាំគណបក្សសង្គ្រោះជាតិបានសម្តែងនូវការសោកស្តាយយ៉ាងខ្លាំងនិងសម្រេចជំទាស់លទ្ធផលបណ្តោះអាសន្ន ដែលប្រកាសដោយគណៈកម្មការជាតិរៀបចំការបោះឆ្នោតនៅពេលនេះ»។
លោកទេព នីថា អគ្គលេខាធិការគ.ជ.ប. មានប្រសាសន៍ថា ដោយសារតែគណៈកម្មការដោះស្រាយភាពមិនប្រក្រតីមិនអាចទៅរួច ដូច្នេះគ.ជ.ប.មិនអាចចាំបាននោះឡើយ។
លោកថ្លែងថា៖ «ព្រោះថា យើងបានខកខានមិនបានប្រកាសលទ្ធផលនៃការបោះឆ្នោតពីរថ្ងៃហើយ ព្រោះការប្រកាសលទ្ធផលបណ្តោះអាសន្នត្រូវធ្វើនៅថ្ងៃទី១០ខែសីហា ហើយយើងពន្យារពេលដើម្បីជំរុញការបង្កើតគណៈកម្មការពិសេសដើម្បីដោះស្រាយភាពមិនប្រក្រតីដែលត្រូវបានលើកឡើង។ ប៉ុន្តែនៅទីបំផុតយើងមិនអាចធ្វើទៅរួច ហើយគ.ជ.ប.ក៏សម្រេចប្រកាសលទ្ធផលបណ្តោះអាសន្ននៃការបោះឆ្នោតនេះ»។
គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតមិនទាន់ធ្វើការបែងចែកចំនួនអាសនៈដែលគណបក្សឈ្នះឆ្នោតទាំងពីរទទួលបាននៅឡើយទេ។
ដំណាលគ្នានេះ គណបក្សប្រជាជនកម្ពុជាអះអាងថា ខ្លួនឈ្នះបាន៦៨អាសនៈ រីឯគណបក្សសង្គ្រោះជាតិប្រកាសថា ខ្លួនទទួលបានអាសនៈចំនួន៦៣ក្នុងរដ្ឋសភាដែលមាន១២៣អាសនៈ។
គណបក្សទាំងពីរបានព្រមព្រៀងគ្នាបង្កើតគណៈកម្មការមួយដើម្បីដោះស្រាយភាពមិនប្រក្រតី ដែលលើកឡើងដោយគណបក្សជំទាស់ ដែលជឿថា ភាពមិនប្រក្រតីនេះបានធ្វើឲ្យខ្លួនបាត់បង់អាសនៈ។ ប៉ុន្តែចាប់តាំងពីដើមខែសីហានេះមក គណៈកម្មការនេះនៅតែមិនទាន់បង្កើតចេញរួចនៅឡើយ។
នៅថ្ងៃនេះដែរ គណៈបញ្ជាការសន្តិសុខអចិន្ត្រៃយ៍សម្រាប់ការបោះឆ្នោតរបស់រដ្ឋាភិបាលបានអំពាវនាវឲ្យប្រជាពលរដ្ឋរក្សាភាពស្ងប់ស្ងៀម និងព្រមានកុំឲ្យមានការធ្វើបាតុកម្មដោយហិង្សានិងខុសច្បាប់៕