ភ្នំពេញ —
រាជធានីភ្នំពេញនៃប្រទេសកម្ពុជាត្រូវបានសាធារណមតិ អ្នកវិនិយោគទុន និងប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុក និងក្រៅស្រុកនានាកត់សម្គាល់អំពីការរីកលូតលាស់ដ៏លឿនរហ័ស ផ្នែកសំណង់អគារ ហេដ្ឋារចនាសម្ព័ន្ធ និងដែលធ្វើឱ្យភ្នំពេញដើរតួនាទីកាន់តែសំខាន់ឡើងក្នុងសេដ្ឋកិច្ចតំបន់ ហើយតំណាងឱ្យសេដ្ឋកិច្ចដែលកំពុងលូតលាស់មួយ។
តួលេខប៉ាន់ប្រមាណផ្ដល់ដោយអភិបាលរាជធានីភ្នំពេញបានឲ្យដឹងថា ចំនួនប្រជាជនសរុបរស់នៅក្រុងភ្នំពេញមានច្រើនជាង៣លាននាក់ គិតត្រឹមដើមឆ្នាំ២០១៦នេះ។ គម្រោងវិនិយោគសំណង់អគារ ខុនដូ និងអគារការិយាល័យខ្ពស់ៗបានរីកលូតលាស់ដូចផ្សិត ជាពិសេសនៅរយៈពេល៦ឆ្នាំចុងក្រោយ ដែលរាជាណាចក្រកម្ពុជាបានងើបផុតពីវិបត្តិសេដ្ឋកិច្ចសកល។
ក្រុមហ៊ុនស្រាវជ្រាវទីផ្សារអចលនទ្រព្យ Knight Frank បានកត់សម្គាល់ថា សំណង់អគារកន្លែងធ្វើការ និងការផ្គត់ផ្គង់នៃអគារស្នាក់នៅខុនដូ ផ្សារទំនើប និងសណ្ឋាគារ ដែលមានសន្ទុះខ្លាំងឡើងវិញក្រោយវិបត្តិសេដ្ឋកិច្ចសាកល នឹងបន្តកើនឡើងក្នុងល្បឿនលឿនបន្តទៀតរហូតទល់នឹងឆ្នាំ២០១៨។
ការកើនឡើងនៃអគារខ្ពស់ៗនៅរាជធានីភ្នំពេញ (ភាគ១)
1/11
ការដ្ឋានសំណង់នៃគម្រោងក្រុងOlympia City ដែលស្ថិតនៅភាគជើងឆៀងខាងកើតនៃពហុកីឡាដ្ឋានជាតិអូឡាំពិកនៅថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០១៤។ (នូវ ពៅលក្ខិណាVOA)
រូបភាពទាំងនេះ បង្ហាញអំពីអគារខ្ពស់ៗដែលត្រូវបានគេសង់ឡើងបន្តបន្ទាប់គ្នា នៅក្នុងរាជធានីភ្នំពេញ នៅថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០១៤។ (នូវ ពៅលក្ខិណាVOA)
2/11

3/11

4/11
អគារខ្ពស់មួយដែលកំពុងត្រូវបានសង់ឡើងនៅតាមបណ្តោយមហាវិថីម៉ៅសេទុងក្នុងរាជធានីភ្នំពេញនៅថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០១៤។ (នូវ ពៅលក្ខិណាVOA)

5/11
អគារខ្ពស់ៗកំពុងត្រូវបានសាងសង់ឡើងនៅក្នុងទីក្រុងភ្នំពេញ នៅថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០១៤។ (នូវ ពៅលក្ខិណាVOA)

6/11
ការដ្ឋានសំណង់នៃគម្រោង Riviera ដែលមានអគារ២៨ជាន់ចំនួន២ និងអគារ៣៨ជាន់ចំនួន៣ នៅលើកោះពេជ្រនៅថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០១៤។ (នូវ ពៅលក្ខិណាVOA)

7/11

8/11

9/11
បុរសម្នាក់ដើរកាត់ផ្ទាំងផ្សាយពាណិជ្ជកម្មអំពីគម្រោងទីក្រុង Olympia City នៅក្បែរការដ្ឋានសំណង់អគារមួយនៅថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០១៤។ (នូវ ពៅលក្ខិណាVOA)
រូបភាពទាំងនេះ បង្ហាញអំពីអគារខ្ពស់ៗដែលត្រូវបានគេសង់ឡើងបន្តបន្ទាប់គ្នា នៅក្នុងរាជធានីភ្នំពេញ នៅថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០១៤។ (នូវ ពៅលក្ខិណាVOA)
10/11
ការដ្ឋានសំណង់នៃគម្រោងក្រុងOlympia City ដែលស្ថិតនៅភាគជើងឆៀងខាងកើតនៃពហុកីឡាដ្ឋានជាតិអូឡាំពិកនៅថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០១៤។ (នូវ ពៅលក្ខិណាVOA)
រូបភាពទាំងនេះ បង្ហាញអំពីអគារខ្ពស់ៗដែលត្រូវបានគេសង់ឡើងបន្តបន្ទាប់គ្នា នៅក្នុងរាជធានីភ្នំពេញ នៅថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០១៤។ (នូវ ពៅលក្ខិណាVOA)
11/11

Previous slide
Next slide
កំណើននេះកើតមានឡើងស្របពេលដែលកម្ពុជាកំពុងស្ថិតក្នុងចំណោមប្រទេសដែលមានសេដ្ឋកិច្ចលូតលាស់លឿនបំផុតលើពិភពលោក និងក្នុងតំបន់ ជាមួយនឹងអត្រាកំណើនសេដ្ឋកិច្ចជាមធ្យមប្រចាំឆ្នាំ៧,៥% ក្នុងរយៈពេល១០ឆ្នាំចុងក្រោយ។ ហើយនៅក្នុងឆ្នាំ២០១៥កន្លងទៅនេះ កំណើនសេដ្ឋកិច្ចស្ថិតក្នុងរង្វង់៧%។ នេះបើយោងតាមការផ្គូផ្គងតួលេខរបស់ធនាគារពិភពលោក មូលនិធិរូបិយប័ណ្ណអន្តរជាតិ និងក៏ដូចជារាជរដ្ឋាភិបាលកម្ពុជា។
លោកអភិបាលរាជធានីភ្នំពេញ ប៉ា សុជាតិវង្ស បានមានប្រសាសន៍ប្រាប់ VOA អំពីការដើរតួនាទីកាន់តែសំខាន់ឡើងៗរបស់រាជធានីភ្នំពេញ ក្នុងការវិវឌ្ឍសេដ្ឋកិច្ចកម្ពុជាមកទល់នឹងពេលបច្ចុប្បន្ន និងទៅអនាគត។
«ជាការណ៍ពិត ភ្នំពេញយើងជាទីក្រុងមានវ័យចំណាស់មួយ ប៉ុន្តែបានស្ថិតនៅលើភូមិសាស្ត្រដ៏ល្អបំផុត ដែលមិនមាននៅទីណាដទៃនៃពិភពលោក នោះគឺទីតាំងរបស់រាជធានីនៅចំទន្លេចតុមុខតែម្ដង ...។ ទីក្រុងនេះពីមួយថ្ងៃទៅមួយថ្ងៃមមាញឹកណាស់។ ប្រជាពលរដ្ឋពីមួយថ្ងៃទៅមួយថ្ងៃ ព្រឹកឡើងចូលមកធ្វើការ ល្ងាចឡើងគាត់ចេញទៅវិញ។ យើងឃើញថា វាកាន់តែសកម្មឡើង មមាញឹកឡើង សស្រាក់សស្រាំឡើង»។
ការកើនឡើងនៃអគារខ្ពស់ៗនៅរាជធានីភ្នំពេញ (ភាគ២)
1/10
ទិដ្ឋភាពអគារវឌ្ឍនៈកាពីតាល់និងអគារកាណាឌីយ៉ា មើលពីបឹងកក់ដែលពេលនេះត្រូវបានចាក់ដីបំពេញក្នុងរាជធានីភ្នំពេញនៅថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០១៤។ (នូវ ពៅលក្ខិណាVOA)
រូបភាពទាំងនេះ បង្ហាញអំពីអគារខ្ពស់ៗដែលត្រូវបានគេសង់ឡើងបន្តបន្ទាប់គ្នា នៅក្នុងរាជធានីភ្នំពេញ នៅថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០១៤។ (នូវ ពៅលក្ខិណាVOA)
2/10
ការកើនឡើងនៃសំណង់អគារខ្ពស់ៗនៅបុរីកីឡា តាមបណ្តោយផ្លូវលេខ១៦៩នៅថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០១៤។ (នូវ ពៅលក្ខិណាVOA)
រូបភាពទាំងនេះ បង្ហាញអំពីអគារខ្ពស់ៗដែលត្រូវបានគេសង់ឡើងបន្តបន្ទាប់គ្នា នៅក្នុងរាជធានីភ្នំពេញ នៅថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០១៤។ (នូវ ពៅលក្ខិណាVOA)
3/10
ការដ្ឋានសំណង់នៃគម្រោង Riviera ដែលមានអគារ២៨ជាន់ចំនួន២ និងអគារ៣៨ជាន់ចំនួន៣ នៅលើកោះពេជ្រនៅថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០១៤។ (នូវ ពៅលក្ខិណាVOA)
រូបភាពទាំងនេះ បង្ហាញអំពីអគារខ្ពស់ៗដែលត្រូវបានគេសង់ឡើងបន្តបន្ទាប់គ្នា នៅក្នុងរាជធានីភ្នំពេញ នៅថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០១៤។ (នូវ ពៅលក្ខិណាVOA)
4/10
កម្មករមើលពីក្នុងទូរជណ្តើរយន្តក្នុងការដ្ឋានសំណង់ក្រុង Olympia Cityនៅថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០១៤។ (នូវ ពៅលក្ខិណាVOA)
រូបភាពទាំងនេះ បង្ហាញអំពីអគារខ្ពស់ៗដែលត្រូវបានគេសង់ឡើងបន្តបន្ទាប់គ្នា នៅក្នុងរាជធានីភ្នំពេញ នៅថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០១៤។ (នូវ ពៅលក្ខិណាVOA)
5/10
អគារខ្ពស់មួយដែលកំពុងត្រូវបានសង់ឡើងនៅតាមបណ្តោយមហាវិថីម៉ៅសេទុងក្នុងរាជធានីភ្នំពេញនៅថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០១៤។ (នូវ ពៅលក្ខិណាVOA)
រូបភាពទាំងនេះ បង្ហាញអំពីអគារខ្ពស់ៗដែលត្រូវបានគេសង់ឡើងបន្តបន្ទាប់គ្នា នៅក្នុងរាជធានីភ្នំពេញ នៅថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០១៤។ (នូវ ពៅលក្ខិណាVOA)
6/10
អគារខ្ពស់ៗកំពុងត្រូវបានសាងសង់ឡើងនៅក្នុងទីក្រុងភ្នំពេញ នៅថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០១៤។ (នូវ ពៅលក្ខិណាVOA)
រូបភាពទាំងនេះ បង្ហាញអំពីអគារខ្ពស់ៗដែលត្រូវបានគេសង់ឡើងបន្តបន្ទាប់គ្នា នៅក្នុងរាជធានីភ្នំពេញ នៅថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០១៤។ (នូវ ពៅលក្ខិណាVOA)
7/10
ការកើនឡើងនៃអគារអាប៉ាតឺម៉ង់ (apartment) នៅតំបន់បឹងកេងកងក្នុងរាជធានីភ្នំពេញ នៅថ្ងៃអង្គារទី៣០ ខែកញ្ញា ឆ្នាំ២០១៤។ (នូវ ពៅលក្ខិណាVOA)

8/10
ទិដ្ឋភាពនៃសណ្ឋាគារសុខាដែលស្ថិតនៅចំចំណុចប្រសព្វនៃទន្លេចតុមុខនៅថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០១៤។ (នូវ ពៅលក្ខិណាVOA)
រូបភាពទាំងនេះ បង្ហាញអំពីអគារខ្ពស់ៗដែលត្រូវបានគេសង់ឡើងបន្តបន្ទាប់គ្នា នៅក្នុងរាជធានីភ្នំពេញ នៅថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០១៤។ (នូវ ពៅលក្ខិណាVOA)
9/10
ទិដ្ឋភាពនៃសណ្ឋាគារសុខាដែលមើលជិតនៅថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០១៤។ (នូវ ពៅលក្ខិណាVOA)
រូបភាពទាំងនេះ បង្ហាញអំពីអគារខ្ពស់ៗដែលត្រូវបានគេសង់ឡើងបន្តបន្ទាប់គ្នា នៅក្នុងរាជធានីភ្នំពេញ នៅថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០១៤។ (នូវ ពៅលក្ខិណាVOA)
10/10
ទិដ្ឋភាពទីក្រុងនាពេលល្ងាច មើលពីត្រើយម្ខាងនៃទន្លេមេគង្គនៅថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០១៤។ (នូវ ពៅលក្ខិណាVOA)
រូបភាពទាំងនេះ បង្ហាញអំពីអគារខ្ពស់ៗដែលត្រូវបានគេសង់ឡើងបន្តបន្ទាប់គ្នា នៅក្នុងរាជធានីភ្នំពេញ នៅថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០១៤។ (នូវ ពៅលក្ខិណាVOA)
Previous slide
Next slide
លោក តេង ដឺលុច អ្នកសេដ្ឋកិច្ចជំនាញផ្នែកអភិបាលកិច្ចទីក្រុង បានពន្យល់ថា ទីក្រុងភ្នំពេញមានការរីកចម្រើនយ៉ាងគំហុក ដោយសារកត្តាស្ថិរភាពនយោបាយ កត្តាចំនួនប្រជាជនវ័យក្មេងកើនឡើង និងជាពិសេសកត្តាកំណើនវិស័យទេសចរណ៍ ដែលនាំឱ្យមានលំហូរជាបន្តបន្ទាប់នៃទុនវិនិយោគប្រកបដោយទំនុកចិត្ត។
«លំហូរនៃទេសចរពីក្នុងតំបន់ និងពីអន្តរជាតិទាមទារឱ្យមានការពង្រីកនូវហេដ្ឋារចនាសម្ព័ន្ធ ក៏ដូចជារមណីយដ្ឋាន សណ្ឋាគារ apartments (អគារស្នាក់នៅ) និងផ្ទះជួលជាដើម ដើម្បីសេវាកម្មនៃតម្រូវការទាំងអស់នោះ។ វិស័យមួយនេះបង្កើតនូវប្រភពចំណូល តម្លៃបន្ថែមខ្ពស់ ការងារអាជីពបន្ថែមខ្ពស់ដល់ពលករ ដល់វិស័យធនាគារ និងហិរញ្ញវត្ថុ ដែលនាំឱ្យមានលំហូរការទូទាត់រូបិយប័ណ្ណក្នុងប្រទេស»។
លោក ប៉ា សុជាតិវង្ស បានលើកឡើងពីបញ្ហាប្រឈមសម្រាប់ការអភិវឌ្ឍទីក្រុងដែលមានកំណើនប្រជាជន និងសំណង់យ៉ាងឆាប់រហ័ស ដែលការកែលម្អប្រព័ន្ធលូ ទឹកស្អាត អគ្គិសនី និងចរាចរណ៍ត្រូវធ្វើឱ្យបានឆាប់រហ័សបំផុតតាមដែលអាចធ្វើបាន។
«ដូចលោកបានជ្រាបស្រាប់ហើយថា ទីតាំងពីដើម ផ្ទះមួយឡូតិ៍គេនៅមួយគ្រួសារ ឥឡូវគេវាយផ្ទះចាស់ចោលគឺផ្ទះវីឡាហ្នឹង ហើយគេសង់ឡើងទៅលើ២០ជាន់ ហើយចំនួនអ្នកនៅអាចឡើងដល់១០០គ្រួសារ»។
សាលារាជធានីបានឲ្យដឹងថា ដើម្បីឆ្លើយតបនឹងបញ្ហាទីតាំងភូមិសាស្ត្ររបស់រាជធានីភ្នំពេញដែលមានរាងដូច «បាតខ្ទះ» ដែលងាយនឹងជន់លិចពេលមានភ្លៀងធ្លាក់ខ្លាំង រាជរដ្ឋាភិបាលបានសាងសង់ប្រព័ន្ធលូបង្ហូរទឹកខ្នាតធំ ពេញទីក្រុងសរុបបានប្រវែងប្រមាណ៦០០គ.ម. ដែលមួយចំណែកយ៉ាងធំនៃគម្រោងត្រូវបានឧបត្ថម្ភដោយរដ្ឋាភិបាលជប៉ុន។
មនុស្សម្នាដើរកម្សាន្តមុខព្រះបរមរាជវាំង ក្រុងភ្នំពេញ កាលពីខែឧសភា ឆ្នាំ២០១៥ ដែលនៅម្ខាងទៀតនៅទន្លេសាប មានអគារសណ្ឋាគារសុខាដែលទើបសាងសង់រួចលូតផុតឡើង។ (អូន ឆេងប៉រ/VOA)
ដើម្បីឆ្លើយតបនឹងស្ថានការណ៍តម្រូវចាំបាច់ សាលារាជធានីបានរៀបចំហេដ្ឋារចនាសម្ព័ន្ធថ្មីៗមួយចំនួនដើម្បីបញ្ចៀសការកកស្ទះចរាចរណ៍ ដោយសាងសង់ស្ពានអាកាសឆ្លងកាត់ចំនួន៥ចំណុច នៅក្បាលថ្នល់ ពេទ្យលោកសង្ឃ ស្តុបតិចណូ ស្ទឹងមានជ័យ និងកំពុងសាងសង់មួយទៀតនៅស្តុបផ្សារដីហុយ។
ក្រៅពីនេះ សេវាដឹកជញ្ជូនសាធារណៈគឺរថយន្តក្រុងដែលមានតម្លៃទាប បាននឹងកំពុងបម្រើសេវាជូនប្រជាពលរដ្ឋអ្នកជិះប្រមាណពី៦ពាន់ទៅ៨ពាន់នាក់ជាប្រចាំថ្ងៃ ចាប់តាំងពីដាក់ឱ្យដំណើរការឡើងវិញនៅដើមឆ្នាំ២០១៤មក។
ក៏ប៉ុន្តែវិសមភាពនៃការអភិវឌ្ឍត្រូវបានគេមើលឃើញថា ជាបញ្ហាមួយផ្សេងទៀតរបស់ទីក្រុងនេះ បើទោះជាវាមិនមែនជាបញ្ហាថ្មីក៏ដោយ។ បើយោងតាមធនាគារអភិវឌ្ឍន៍អាស៊ី (ADB) អត្រាប្រជាពលរដ្ឋរស់នៅតំបន់សំណង់មិនរៀបរយមានកម្រិត៥៥%ធៀបនឹងចំនួនប្រជាជនសរុបនៅភ្នំពេញ គិតត្រឹមឆ្នាំ២០១៤។
សាលារាជធានី រាជរដ្ឋាភិបាល និងបក្សកាន់អំណាចបានរងការរិះគន់យ៉ាងចាស់ដៃអស់ជាច្រើនឆ្នាំមកហើយ ដោយសារតែសំណង់អគារខ្ពស់ៗរីកដូចផ្សិត ហើយគម្រោងអភិវឌ្ឍធំៗមួយចំនួននៅក្រុងភ្នំពេញប៉ះពាល់ដល់សហគមន៍ក្រីក្រនៅក្នុងទីក្រុង។
រូបថតថតកាលពីថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០១១នេះ បង្ហាញទិដ្ឋភាពថតពីលើនៃបឹងកក់រាជធានីភ្នំពេញ ដែលត្រូវលុប ហើយដែលនៅទីនោះមានពលរដ្ឋច្រើនពាន់នាក់បានរងការបណ្តេញចេញ។ (Heng Sinith/AP)
ការអភិវឌ្ឍទីក្រុងរណបទំនើបនៅបឹងកក់ដោយក្រុមហ៊ុនរបស់ Suka Co Inc របស់លោកឡាវ ម៉េងឃីន សមាជិកព្រឹទ្ធសភានៃគណបក្សប្រជាជនកម្ពុជា បានឈានទៅដល់ការលុបបឹងប្រវត្តិសាស្ត្រមួយ ដែលមានការជាប់ទាក់ទងនឹងដើមកំណើត និងអត្តសញ្ញាណរបស់រាជធានី ហើយតម្រូវឱ្យប្រជាជនក្នុងសហគមន៍ក្រីក្រ ប្រមាណ៤ពាន់គ្រួសារ ត្រូវបង្ខំចិត្តផ្លាស់ប្ដូរទីលំនៅជាមួយនឹងការផ្ដល់សំណងដែលរងការរិះគន់ថា មិនសមរម្យ។ ការលុបបឹងកក់នេះក៏ធ្វើឲ្យបាត់ប្រភពស្រូបជំនន់ទឹកភ្លៀងនៅរាជធានីភ្នំពេញផងដែរ។ សាលារាជធានីភ្នំពេញក៏រងការរិះគន់ខ្លាំងដោយទាក់ទឹននឹងជំនន់នៅទីក្រុង ក្រោយពីការលុបបឹងកក់។
មិនមែនមានតែបឹងកក់ទេ គម្រោងផ្សេងទៀតរបស់អ្នកវិនិយោគដែលមានចំណងជិតស្និទ្ធនឹងគណបក្សកាន់អំណាច ដូចជាបុរីកីឡា តំបន់ដីក្រហម ភូមិសម្បុកចាប និងតំបន់បឹងទំពុនជាដើម ក៏ត្រូវបានអ្នកឃ្លាំមើល និងសង្គមស៊ីវិលរិះគន់ថា បានបំពានយ៉ាងដំណំលើសិទ្ធិដីធ្លីរបស់ប្រជាពលរដ្ឋដែលត្រូវបានបង្ខំឱ្យផ្លាស់លំនៅដ្ឋាន។
កម្រងរូបភាព៖ នារីដេរប៉ាក់លើជញ្ជាំងប៊ុលឌីញ
1/8
អ្នកជិះកង់ម្នាក់ជិះកាត់មុខផ្ទាំងជញ្ជាំងខាងជើងនៃអគារប៊ុលឌីញ ជាទីដែលរូបគំនូរដ៏ធំត្រូវបានគេគូរហើយត្រូវបានសាលារាជធានីភ្នំពេញបញ្ជាឱ្យលុបវិញ ប្រកបដោយភាពចម្រូងចម្រាស។ (អូនឆេងប៉រ/VOA)
វិចិត្រករ El Mac បានប្រទះឃើញស្នាដៃដេរប៉ាក់ដ៏កម្ររបស់លោកស្រី ថារី ដោយចៃដន្យ មុននឹងលោកចាប់អារម្មណ៍សុំថតរូបលោកស្រីកាន់ម្ជុល ហើយគូរជាគំនូរដែលនាំឱ្យមានការចាប់អារម្មណ៍ជាខ្លាំងពីសំណាក់សាធារណជន នៅលើជញ្ជាំងនៃអគារប៊ុលឌីញ។
2/8
លោកស្រី មឿន ថារី ឈរនៅកន្លែងដែលលោកស្រីបានជួបវិចិត្រករជាតិអាមេរិចកាំង ដែលគូររូបអ្នកនាងលើជញ្ជាំងអគារប៊ុលឌីញ។ (អូនឆេងប៉រ/VOA)
វិចិត្រករ El Mac បានប្រទះឃើញស្នាដៃដេរប៉ាក់ដ៏កម្ររបស់លោកស្រី ថារី ដោយចៃដន្យ មុននឹងលោកចាប់អារម្មណ៍សុំថតរូបលោកស្រីកាន់ម្ជុល ហើយគូរជាគំនូរដែលនាំឱ្យមានការចាប់អារម្មណ៍ជាខ្លាំងពីសំណាក់សាធារណជន នៅលើជញ្ជាំងនៃអគារប៊ុលឌីញ។
3/8
មឿន ថារី អង្គុយចាក់ឌិននៅក្នុងផ្ទះរបស់លោកស្រីនៅជាន់ទីបួននៃអគារប៊ុលឌីញ។ រូបរបស់លោកស្រី ថារី ត្រូវបានវិចិត្រករជាតិអាមេរិចកាំង El Mac គូរលើជញ្ជាំងប៊ុលឌិញ មុននឹងត្រូវបានអាជ្ញាធរលុបចោលវិញកាលពីសប្ដាហ៍មុន។ (អូនឆេងប៉រ/VOA)
វិចិត្រករ El Mac បានប្រទះឃើញស្នាដៃដេរប៉ាក់ដ៏កម្ររបស់លោកស្រី ថារី ដោយចៃដន្យ មុននឹងលោកចាប់អារម្មណ៍សុំថតរូបលោកស្រីកាន់ម្ជុល ហើយគូរជាគំនូរដែលនាំឱ្យមានការចាប់អារម្មណ៍ជាខ្លាំងពីសំណាក់សាធារណជន នៅលើជញ្ជាំងនៃអគារប៊ុលឌីញ។
4/8
លោកស្រី មឿន ថារី អង្គុយចាក់ឌិននៅក្នុងផ្ទះរបស់លោកស្រីនៅជាន់ទីបួននៃអគារប៊ុលឌីញ។ រូបរបស់លោកស្រី ថារី ត្រូវបានវិចិត្រករជាតិអាមេរិចកាំងម្នាក់គូរលើជញ្ជាំងប៊ុលឌិញ មុននឹងត្រូវបានអាជ្ញាធរលុបចោលវិញកាលពីសប្ដាហ៍មុន។ (អូនឆេងប៉រ/VOA)

5/8

6/8
លោកស្រី មឿន ថារី ញញឹមពេលជជែកជាមួយអ្នកសារព័ត៌មាន ក្នុងផ្ទះរបស់ខ្លួន នៅអគារប៊ុលឌិញ។ (អូនឆេងប៉រ/VOA)
វិចិត្រករ El Mac បានប្រទះឃើញស្នាដៃដេរប៉ាក់ដ៏កម្ររបស់លោកស្រី ថារី ដោយចៃដន្យ មុននឹងលោកចាប់អារម្មណ៍សុំថតរូបលោកស្រីកាន់ម្ជុល ហើយគូរជាគំនូរដែលនាំឱ្យមានការចាប់អារម្មណ៍ជាខ្លាំងពីសំណាក់សាធារណជន នៅលើជញ្ជាំងនៃអគារប៊ុលឌីញ។
7/8
លោកស្រី មឿន ថារី ចុចម្ជុលចាក់ឌិនយ៉ាងផ្ចិតផ្ចង់។ (អូនឆេងប៉រ/VOA)
វិចិត្រករ El Mac បានប្រទះឃើញស្នាដៃដេរប៉ាក់ដ៏កម្ររបស់លោកស្រី ថារី ដោយចៃដន្យ មុននឹងលោកចាប់អារម្មណ៍សុំថតរូបលោកស្រីកាន់ម្ជុល ហើយគូរជាគំនូរដែលនាំឱ្យមានការចាប់អារម្មណ៍ជាខ្លាំងពីសំណាក់សាធារណជន នៅលើជញ្ជាំងនៃអគារប៊ុលឌីញ។
8/8
ឧបករណ៍ដែលលោកស្រី មឿន ថារី ប្រើសម្រាប់ការដេរប៉ាក់របស់គាត់។ (អូនឆេងប៉រ/VOA)
វិចិត្រករ El Mac បានប្រទះឃើញស្នាដៃដេរប៉ាក់ដ៏កម្ររបស់លោកស្រី ថារី ដោយចៃដន្យ មុននឹងលោកចាប់អារម្មណ៍សុំថតរូបលោកស្រីកាន់ម្ជុល ហើយគូរជាគំនូរដែលនាំឱ្យមានការចាប់អារម្មណ៍ជាខ្លាំងពីសំណាក់សាធារណជន នៅលើជញ្ជាំងនៃអគារប៊ុលឌីញ។
Previous slide
Next slide
អ្នកសេដ្ឋកិច្ច តេង ដឺលុច ក៏បានគូសបញ្ជាក់ផងដែរនូវការអភិវឌ្ឍដែលគ្មានសមធម៌ ហើយដែលប៉ះពាល់ជីវភាពរបស់ប្រជាជនទីក្រុង ដែលមានចំណាស់ជាង៥០០ឆ្នាំនេះ។
«យើងឃើញថា អគារស្កឹមស្កៃ យើងឃើញថា មានវីឡាធំៗ យើងឃើញផ្ទះល្វែងថ្មីៗ ប៉ុន្តែមិនមែនជាអ្នកមធ្យម អ្នកធម្មតា មានលទ្ធភាពទៅទិញទ្រព្យទាំងអស់នោះទេ តែគឺជាអ្នកមានដែលគ្រប់គ្រងទីផ្សារអចលនទ្រព្យ»។
លោក អ៊ី សារ៉ុម នាយកប្រតិបត្តិនៃសមាគមធាងត្នោត ដែលជាស្ថាប័នសង្គមស៊ីវិលតាមដានការវិវឌ្ឍរបស់រាជធានី និងការពារសិទ្ធិលំនៅដ្ឋានរបស់ពលរដ្ឋ បានប្រាប់ VOA ថា លោកមិនមានការភ្ញាក់ផ្អើលសោះឡើយចំពោះការរីកលូតលាស់របស់រាជធានី ដ្បិតអីលោកបានមើលឃើញយូរហើយថា ការរីកលូតលាស់នេះបម្រើប្រយោជន៍មហាសាលដល់ក្រុមអ្នកមានមួយក្ដាប់តូចជាជាងពលរដ្ឋទូទៅ។
«ទីក្រុងភ្នំពេញ មែនទែនទៅ យើងមានគម្លាតអ្នកក្រ និងអ្នកមាន ខ្ពស់មែនទែន។ អ្នកដែលមាន មានហៅលែងឮ ហើយអ្នកដែលក្រនោះ ក៏ក្រហៅលែងឮដែរ។ ខ្ញុំទទួលស្គាល់ថា មានការប្រែប្រួលនៅទីក្រុងរាជធានីភ្នំពេញនេះ ប៉ុន្តែបើយើងមើលពីផលប៉ះពាល់ មានច្រើនមែនទែន។ ការអភិវឌ្ឍ ការសង់អគារធំៗ ការសង់ស្ពាន ក៏ដូចជាហេដ្ឋារចនាសម្ព័ន្ធមួយចំនួន ឃើញថា មានផលប៉ះពាល់ច្រើន ដែលឈានទៅដល់ការបណ្ដេញចេញដោយបង្ខំ»។
លោក អ៊ី សារ៉ុម ក៏បានលើកឡើងពីកង្វល់ផ្សេងទៀតដែលថា ការអភិវឌ្ឍរីកលូតលាស់ថ្មីៗនៅរាជធានីភ្នំពេញក៏បានបំផ្លាញសំណង់ប្រវត្តិសាស្ត្រ និងតំបន់ធម្មជាតិបៃតង មានបឹងបួរជាដើម ដែលកំពុងរងការគំរាមកំហែងរលាយបាត់រូប ដោយសារកង្វះការការពារអភិរក្ស។ អ្នកដឹកនាំអង្គការសង្គមស៊ីវិលរូបនេះចង់ឱ្យមានការធ្វើប្លង់មេអភិវឌ្ឍន៍រាជធានីនៅ២០៣៥ ប្រកបដោយតម្លាភាព ពោលគឺការចូលរួមពិគ្រោះយោបល់ដោយបើកចំហ ពីគ្រប់ភាគីពាក់ព័ន្ធ។
សាលារាជធានីភ្នំពេញមានក្នុងដៃរួចជាស្រេចហើយនូវប្លង់គោល(មេ) អភិវឌ្ឍរាជធានីសម្រាប់ឆ្នាំ២០៣៥។ បើទោះជាមកទល់នឹងពេលនេះមិនទាន់បានដាក់បង្ហាញជាចំហជូនសាធារណជននៅឡើយក្ដី តែលោកអភិបាលប៉ា សុជាតិវង្សបាននិយាយដូច្នេះថា៖ «សម្រាប់ការរៀបចំធ្វើការអភិវឌ្ឍរបស់យើង មិនមែនធ្វើការតាមការស្រមើស្រម៉ៃ តែការធ្វើប្រកបដោយចីរភាព និងប្រកបដោយការគិតគូរ ចក្ខុវិស័យយ៉ាងច្បាស់លាស់ សម្រាប់ការបោះជំហានរបស់យើង»។
ការកើនឡើងនៃអគារអាប៉ាតឺម៉ង់ (apartment) នៅតំបន់បឹងកេងកងក្នុងរាជធានីភ្នំពេញ នៅថ្ងៃអង្គារទី៣០ ខែកញ្ញា ឆ្នាំ២០១៤។ (នូវ ពៅលក្ខិណាVOA)
អ្នកស្រីប៉ោ សុគន្ធ វ័យ៥២ឆ្នាំ ដែលបានផ្លាស់់ប្ដូរទីលំនៅពីខេត្តស្វាយរៀងមករស់នៅទីក្រុងភ្នំពេញកាលពីឆ្នាំ២០០០ ពេលដែលភ្នំពេញកំពុងចាប់ផ្ដើមមានកំណើនសេដ្ឋកិច្ចលឿនដូចព្រួញ បានលើកឡើងពីផលចំណេញសេដ្ឋកិច្ចដែលគ្រួសារលោកស្រីទទួលពីកំណើនលូតលាស់របស់រាជធានីភ្នំពេញ។
អ្នកស្រីសុគន្ធ សព្វថ្ងៃនេះ រស់នៅតំបន់បឹងកេងកង ដែលជាតំបន់ហ៊ុមព័ទ្ធដោយសំណង់ លំនៅដ្ឋានប្រណីតៗដែលដីមានតម្លៃខ្ពស់បំផុតនៅក្នុងរាជធានី ភ្នំពេញ និងប្រមូលផ្ដុំដោយភោជនីយដ្ឋាន ក្រុមហ៊ុន ម៉ាកផលិតកម្មលំដាប់ពិភពលោកជាច្រើន។
«ជីវភាពប្រកបរបរអាជីវកម្មរបស់ខ្ញុំនេះ រីកចម្រើនបន្តិចម្ដងៗរហូតដល់ពេលនេះ ... ខ្ញុំមានមោទនភាពជាខ្លាំង»។
ក៏ប៉ុន្តែសម្រាប់និស្សិតចំណាកស្រុកមករៀននៅភ្នំពេញ ដូចជាលោកស៊ុក វណ្ឌីថា វ័យ២០ឆ្នាំ ទីក្រុងភ្នំពេញជាស្ថានសួគ៌សម្រាប់តែអ្នកដែលមានប្រាក់ចំណូលខ្ពស់ប៉ុណ្ណោះ។
«វាពិបាកត្រង់ថា ប្រាក់ខែយើងតិចតួច ដូចជា៥០០ដុល្លារចុះក្រោមអី គឺយើងនៅទីក្រុងភ្នំពេញអត់ទាន់ស្តង់ដារគេទេ ម៉្លោះហើយអ្នកធ្វើការត្រូវខំធ្វើការឱ្យឡើងប្រាក់ខែទាល់តែដល់ពាន់ដុល្លារ បានទាន់ស្តង់ដារភ្នំពេញ។ វាជាថ្លៃខ្ពស់ខ្លាំង។ ណាមួយវាជាសម្ពាធដល់ពួកគេផង ហើយរបស់សម្ភារៈអចលនទ្រព្យអស់ទាំងនោះវាឡើងថ្លៃរហូត»។
លោក វណ្ឌីថា បានបន្តប្រាប់ VOA ទៀតថា សម្រាប់និស្សិត និងអ្នកមានប្រាក់ចំណូលទាប ពួកគេមករស់នៅភ្នំពេញដោយសារមូលហេតុសេដ្ឋកិច្ច ជាជាងមូលហេតុមនោសញ្ចេតនាចំពោះទីក្រុងមួយនេះ៕