ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

បំណែក​ចំនួន​១២២​ត្រូវ​គេ​ប្រទះ​ឃើញ​ក្នុង​ពេល​រុករក​យន្តហោះ​បាត់​ដាន


រូបក្រាហ្វិក​​ផ្សាយ​​​ដោយ​ទី​ភ្នាក់ងារ​ Malaysian Remote Sensing Agency កាល​ពី​ថ្ងៃ​ពុធ​ទី​២៦ ខែ​មីនា ឆ្នាំ​២០១៤ បង្ហាញ​​រូបថត​ផ្កាយ​រណប​ដែល​ថត​កាល​ពី​ថ្ងៃ​ទី​២៣ ខែ​មីនា ដោយ​បង្ហាញ​ទីតាំង​វត្ថុ​អណ្តែត​លើ​ផ្ទៃ​ទឹកសមុទ្រ​មហាសមុទ្រ​​ឥណ្ឌា​ខាង​ត្បូង។
រូបក្រាហ្វិក​​ផ្សាយ​​​ដោយ​ទី​ភ្នាក់ងារ​ Malaysian Remote Sensing Agency កាល​ពី​ថ្ងៃ​ពុធ​ទី​២៦ ខែ​មីនា ឆ្នាំ​២០១៤ បង្ហាញ​​រូបថត​ផ្កាយ​រណប​ដែល​ថត​កាល​ពី​ថ្ងៃ​ទី​២៣ ខែ​មីនា ដោយ​បង្ហាញ​ទីតាំង​វត្ថុ​អណ្តែត​លើ​ផ្ទៃ​ទឹកសមុទ្រ​មហាសមុទ្រ​​ឥណ្ឌា​ខាង​ត្បូង។
ប្រទេស​ម៉ាឡេស៊ី​បាន​ប្រាប់​ឲ្យ​ដឹង​ថា​ រូបភាព​តាម​ផ្កាយ​រណប​ដែល​បាន​វិភាគ​ថ្មីៗ​នេះ​បង្ហាញ​ពី​វត្ថុ​ចំនួន​១២២​ដែល​អាច​ជា​បំណែក​របស់​យន្តហោះ​ក្រុមហ៊ុន​អាកាសចរណ៍​ម៉ាឡេស៊ី Malaysia Airlines ​ដែល​បាន​បាត់​នៅ​ក្នុង​មហាសមុទ្រ​ឥណ្ឌា។​ លោក​រដ្ឋមន្រ្តី​ការពារ​ប្រទេស Hishammuddin Hussein ​បាន​ប្រាប់​ពួក​អ្នក​យក​ព័ត៌មាននៅ​ថ្ងៃ​ពុធ​នេះ​ថា​ កម្ទេច​បាក់​បែក​បាន​ត្រូវ​រក​ឃើញ​នៅ​ក្នុង​រូបថត​តាម​ផ្កាយ​រណបរបស់​បារាំង​ដែល​បាន​ថត​កាល​ពី​ថ្ងៃ​ទី​២៣ ​ខែ​មិនា​នេះ។

លោក​និយាយ​ថា ​វត្ថុ​ខ្លះមាន​បណ្តោ​ប្រវែង​មួយ​ម៉ែត្រ​ វត្ថុ​ផ្សេង​ទៀត​មាន​បណ្តោយ​រហូត​ដល់​២៣​ម៉ែត្រ។ ​វត្ថុ​ខ្លះ​បង្ហាញ​ពន្លឺ​ភ្លឺ​ដែល​អាច​ជា​ឧបរណ៍​រឹង។ ​វត្ថុ​ ​បាន​ត្រូវ​គេ​ប្រទះ​ឃើញប្រហែល​ចម្ងាយ​២.៥៥៧គ.ម.ពី​ទីក្រុង​ភើស (Perth) នៃ​ប្រទេស​អូស្រ្តាលី។

ខណៈ​ដែល​មិន​ទាន់​មាន​ការ​បញ្ជាក់​ថា ​វត្ថុ​ទាំង​នោះ ​ជា​បំណែករបស់​យន្តហោះ​ដែល​បាន​បាត់​ ​លោក និយាយ​ថា ព្រឹត្តិការណ៍នេះ​បង្ហាញ​ពី​តម្រុយ​ថ្មីៗ​ទៀត​នៅ​ក្នុង​ការ​ស៊ើប​អង្កេត។

កម្ទេច​បាក់​បែក​នោះ ​បាន​ត្រូវ​ប្រទះ​ឃើញមិន​ឆ្ងាយ​ពី​ទីកន្លែងដែល​កម្ទេច​បាក់​បែក​ផ្សេង​ទៀត​ដែល​ទាក់​ទិន​ទៅ​នឹង​យន្តហោះ​នោះ​ ​ក៏​ត្រូវ​បាន​ឃើញនៅ​ក្នុង​រូបថត​ផ្កាយ​រណប​របស់​ចិន​និង​អូស្រ្តាលី​ដែរ។

អាជ្ញាធរ​សុវត្ថិភាព​នាវាចរណ៍​អូស្រ្តាលី​ក៏​បាន​ប្រាប់​ឲ្យ​ដឹង​ដែរ​នៅ​ថ្ងៃ​ពុធ​នេះ​ថា យន្តហោះ​រុករក​របស់​ខ្លួន​បាន​ប្រទះ​វត្ថុ​៣​ទៀត​នៅ​ក្នុង​តំបន់​នោះ។ ​នៅ​ក្នុង​សារ​តាម​បណ្តាញ​ Twitter អាជ្ញាធរ​សុវត្ថិភាព​នាវាចរណ៍​អូស្រ្តាលី​ពណ៌នា​វត្ថុ​នោះ​ថា ទំនង​ជា​ខ្សែពួរ​និង​វត្ថុពណ៌​ខៀវ៕

សូម​ចូល​ទៅ​គេហទំព័រ​ពិសេស​អំពី​រឿង​នេះ ដោយ​ចុច​ត្រង់​នេះ

អត្ថបទ​ទាក់ទង

XS
SM
MD
LG