នាយករដ្ឋមន្ត្រីម៉ាឡេស៊ី Najib Razak បានប្រកាសនៅយប់ថ្ងៃច័ន្ទនេះថា ទិន្នន័យថ្មីពីផ្កាយរណបធ្វើឲ្យគេអាចសន្និដ្ឋានថា យន្តហោះម៉ាឡេស៊ីបាត់ដាន MH370ដែលមានអ្នកដំណើរនិងបុគ្គលិក២៣៩នាក់បានធ្លាក់នៅមហាសមុទ្រឥណ្ឌាភាគខាងត្បូងជិតប្រទេសអូស្ត្រាលី។
លោក Razak មិនបានបញ្ជាក់ថាតើគេបានរកឃើញបំណែកយន្តហោះនោះដែរឬទេ។ លោកថ្លែងថា អ្នកស៊ីបអង្កេតអង់គ្លេសបានប្រើវិធីវិភាគទិន្នន័យដែលមិនធ្លាប់មានពីមុនមក ហើយការវិភាគនេះបានក្លាយជាមូលដ្ឋាននៃការសន្និដ្ឋានថាទីតាំងចុងក្រោយរបស់យន្តហោះនោះគឺនៅកណ្តាលមហាសមុទ្រឥណ្ឌាខាងលិចទីក្រុង Perth ប្រទេសអូស្ត្រាលី។
លោក Razak និយាយថាលោកបានជូនដំណឹងដល់សាច់ញាតិរបស់អ្នកដំណើរនៅលើយន្តហោះនេះ អំពីជោគវាសនារបស់ពួគគេ ហើយបានសម្តែងការសោកស្តាយដ៏ជ្រាលជ្រៅ។
សូមចូលគេហទំព័រពិសេស៖ www.khmer.voanews.com/malaysia