ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ទិន្នន័យ​ថ្មី​បង្ហាញ​ថា​យន្តហោះ​បាត់​ដាន​បាន​ធ្លាក់​នៅ​មហាសមុទ្រ​ឥណ្ឌា


មន្ត្រី​យោធា​​បក់​ដៃ​ដាក់​យន្តហោះ​យោធា​​ជប៉ុន​មួយ​ ខណៈ​ដែល​​យន្តហោះ​​នេះ​ចាក​ចេញ​ពី​មូលដា្ឋន​ទ័ព​អាកាស​ម៉ាឡេស៊ី​​មួយ​មុន​នឹង​ចេញ​ទៅ​ជួយ​រុករក​យន្តហោះ​បាត់ដាន​កាល​ពី​ថ្ងៃ​ទី​២៣ ខែ​មីនា ឆ្នាំ​២០១៤។
មន្ត្រី​យោធា​​បក់​ដៃ​ដាក់​យន្តហោះ​យោធា​​ជប៉ុន​មួយ​ ខណៈ​ដែល​​យន្តហោះ​​នេះ​ចាក​ចេញ​ពី​មូលដា្ឋន​ទ័ព​អាកាស​ម៉ាឡេស៊ី​​មួយ​មុន​នឹង​ចេញ​ទៅ​ជួយ​រុករក​យន្តហោះ​បាត់ដាន​កាល​ពី​ថ្ងៃ​ទី​២៣ ខែ​មីនា ឆ្នាំ​២០១៤។
ប្រទេស​ម៉ាឡេស៊ី​បាន​និយាយ​ថា​ ការ​ធ្វើ​វិភាគ​ថ្មី​មួយ​នៃ​ទិន្នន័យ​ផ្កាយរណប​បញ្ជាក់​ថា​ យន្តហោះ​ប្រតិកម្ម​ដឹក​អ្នក​ដំណើរ​របស់​ពួក​គេ​បាន​ធ្លាក់​នៅ​ក្នុង​ប៉ែក​ខាង​ត្បូង​នៃ​មហាសមុទ្រ​ឥណ្ឌា។ ​

លោក​នាយករដ្ឋមន្ត្រី​ ម៉ាឡេស៊ី ​Najib Razak ​បាន​និយាយ​កាល​ពី​ថ្ងៃ​ច័ន្ទ​ថា​ ការ​ពិនិត្យ​ពិច័យ​ល្អិតល្អន់​ជាង​មុន​នៃ​ផ្លូវ​ហោះ​របស់​យន្តហោះ​នេះ​ដោយ​ផ្អែក​លើ​ទិន្នន័យ​ផ្កាយ​រណប​ប្រមូល​ដោយ​ក្រុមហ៊ុន​អង់គ្លេស​មួយ​ បាន​បង្ហាញ​ថាយន្តហោះក្រុមហ៊ុន​អាកាសចរណ៍ម៉ាឡេស៊ី Airlines ​ជើង​ហោះ​លេខ​៣៧០​បាន​ធ្លាក់​ក្នុង​ទឹក​នៅ​ក្នុង​តំបន់​ដា​ច់ស្រយាល​មួយ​នៅ​ខាង​លិច​ក្រុង​ Perth ប្រទេស​អូស្ត្រាលី។

លោក Najib Razak ថ្លែង​ថា៖ «ដូច្នេះ​ ជាមួយ​ការ​ស្រងូត​ស្រងាត់​និង​ការ​សោកស្តាយ​យ៉ាង​ខ្លាំង​ ខ្ញុំ​ត្រូវ​តែ​ប្រាប់​លោក​អ្នក​ថា ​យន្តហោះ​មាន​ជើង​ហោះ​លេខ​ MH370 ​បាន​ធ្លាក់​ក្នុង​ផ្នែក​ខាង​ត្បូង​នៃ​មហាសមុទ្រឥណ្ឌា។»

លោក​បាន​ថ្លែង​ថា​ ពួក​ញាតិសន្តានរបស់​មនុស្ស​ទាំង​អស់​២៣៩​នាក់​ដែល​ជិះ​ក្នុង​យន្តហោះ​នោះ​ដែល​ធ្វើ​ដំណើរ​ពី​ក្រុង​ Kuala Lumpur ​ទៅ​កាន់​ក្រុង​ប៉េកាំង​បាន​ត្រូវ​ប្រាប់​ឱ្យ​ដឹង​ហើយ​អំពី​ជោគវាសនា​នៃ​យន្តហោះ​ Boeing 777 ​នោះ។​

«ផ្អែក​ទៅ​លើការ​ធ្វើ​វិភាគ​ថ្មី​ INMARSAT និង​ AAIB បាន​ទាញ​យោបល់​រួម​ថា​
យន្តះហោះ​មាន​ជើង​ហោះហើរ​លេខ​ MH 370 ​បាន​ហោះ​តាមបណ្តោយ​របៀង​ខាង​ត្បូង​ហើយ​ថា​ទី​កន្លែង​ដែល​វា​នៅ​ចុងក្រោយ​បង្អស់​ដែល​បាន​ត្រូវ​កត់ត្រា​គឺ​នៅ​កណ្តាល​មហាសមុទ្រ​ឥណ្ឌា​នា​ខាង​លិច​ក្រុង​ Perth ​នៅ​ក្នុង​តំបន់​ដាច់​ស្រយាល​មួយ​ឆ្ងាយ​ពី​កន្លែង​ដែល​អាច​ចុះចត​បាន។»

សេចក្តី​ប្រកាស​របស់​លោក​នាយករដ្ឋមន្ត្រី​នៃ​ប្រទេស​ម៉ាឡេស៊ី ​មាន​ទ្បើង​នៅ​ពេល​ដែល​នាវា​មួយ​គ្រឿង​របស់​កងទ័ព​ជើង​ទឹក​អូស្ត្រាលី​ខិតខំ​ព្យាយាមរក​វត្ថុ​មួយ​ចំនួន​ដែល​បាន​ត្រូវ​ឃើញ​ដោយ​យន្តហោះ​ដែល​ស្វែង​រក​យន្តហោះ​ដែល​បាត់​នោះ​នៅ​ក្នុង​ប៉ែក​ខាង​ត្បូង​នៃ​មហាសមុទ្រ​ឥណ្ឌា។

លោក​នាយករដ្ឋមន្ត្រី​អូស្ត្រាលី​ Tony Abbott ​បាន​មាន​ប្រសាសន៍​ថា ​នាវា​ឈ្មោះ​
HMAS Success កំពុង​ឋិត​នៅ​នឹង​កន្លែង​នោះ​ដែល​យន្តហោះ​បាន​ឃើញ​វត្ថុ​យ៉ាង​តិចណាស់​ពីរ​ដែល​អណ្តែត​នៅ​ក្នុង​ទឹក។ លោក​បាន​ពណ៌នា​វត្ថុ​ទី​មួយ​ថា​មាន​ពណ៌​ប្រផេះ​ឬ​បៃតង​ ហើយ​មាន​រាង​មូល ហើយ​វត្ថុ​ទី​ពីរ​មាន​ពណ៌​លឿងទុំ​និង​មាន​រាង​បួន​ជ្រុង​ទ្រវែង។​

កាល​ពី​ពេល​មុន​នេះ​កាល​ពី​ថ្ងៃ​ច័ន្ទ​ ប្រទេស​ចិន​បាន​និយាយ​ថា​យន្តហោះ​ស្វែងរក​មួយ​គ្រឿង​របស់​ខ្លួន​បាន​ឃើញវត្ថុ​«ធំៗ​គួរ​សម»​ពីរ​និង​វត្ថុ​ពណ៌​ស​តូចៗ​មួយ​ចំនួន​អណ្តែត​នៅ​លើ​ទឹក​សមុទ្រ​បី​បួន​គ.ម.។​

កង​យន្តហោះ​និង​នាវា​មក​ពី​ប្រទេស​មួយ​ចំនួន​កំពុង​ស្វែង​រក​ក្នុង​តំបន់​ទឹក​សមុទ្រ​ ដាច់​ស្រយា​ល​ចម្ងាយ​ប្រមាណ​២.៥០០​គីឡូម៉ែត្រ​ទិស​និរតី​នៃ​ប្រទេស​អូស្ត្រាលី។​
កង​យន្តហោះ​និង​នាវា​មក​ពី​ប្រទេស​មួយ​ចំនួន​កំពុង​ស្វែង​រក​ក្នុង​តំបន់​ទឹក​សមុទ្រ​ ដាច់​ស្រយា​ល​ចម្ងាយ​ប្រមាណ​២.៥០០​គីឡូម៉ែត្រ​ទិស​និរតី​នៃ​ប្រទេស​អូស្ត្រាលី។​
កង​យន្តហោះ​និង​នាវា​មក​ពី​ប្រទេស​មួយ​ចំនួន​កំពុង​ស្វែង​រក​ក្នុង​តំបន់​ទឹក​សមុទ្រ​
ដាច់​ស្រយា​ល​ចម្ងាយ​ប្រមាណ​២.៥០០​គីឡូម៉ែត្រ​ទិស​និរតី​នៃ​ប្រទេស​អូស្ត្រាលី។​

នៅ​ក្នុង​ព្រឹត្តការណ៍​មួយ​ផ្សេង​ទៀត​ កងទ័ព​ជើងទឹក​ស.រ.អ. ​និយាយ​ថា​ ខ្លួន​បញ្ជូន​ប្រដាប់​ស្វែង​រក​ប្រអប់​ខ្មៅ​ទៅ​ជួយ​រក​យន្តហោះ​នោះ។ ​កងទ័ព​ជើង​ទឹក​អាមេរិកាំង​និយាយ​ថា​ ប្រដាប់​ «Towed Pinger Locator» អាច​រកឃើញ​ប្រអប់​ខ្មៅ​របស់​យន្តហោះ​ដែល​បាត់​នោះ​ រហូត​ដល់​ជម្រៅ​៦.១០០​ម៉ែត្រ។​

ប្រដាប់​ថត​សំទ្បេង​នៃ​ប្រអប់ខ្មៅ​មាន​ព័ត៌មាន​ល្អិតល្អន់​អំពី​អ្វី​ដែល​បាន​កើត​មាន​ទ្បើង​នៅ​ក្នុង​យន្តហោះ។​

កាល​ពី​ថ្ងៃ​អាទិត្យ​ ប្រទស​បារាំង​បាន​រាយការណ៍​ថា​ ផ្កាយ​រណប​បាន​ថត​រូប​បំណែក​នៅ​ក្នុង​ប៉ែក​ខាង​ត្បូង​នៃ​មហាសមុទ្រ​ឥណ្ឌា​ ដែល​ស្រដៀង​គ្នា​នឹង​រូបថត​
នៃ​ផ្កាយ​រណប​ដែល​បាន​ត្រូវ​ប្រមូល​ដោយ​ប្រទេស​អូស្ត្រាលី​និង​ប្រទេស​ចិន។​

ការណ៍​នេះ​នាំ​ឱ្យ​លោក​នាយករដ្ឋមន្ត្រី​អូស្ត្រាលី Tony Abbott ​សម្តែង​សេចក្តី​សង្ឃឹម​ថា​ អាច​មាន​ការ​ទម្លាយ​ភាព​ទាល់ច្រក​ក្នុង​ការ​ស្វែង​រក​យន្តហោះ Boeing 777 ​ដែល​មាន​មនុស្ស​២៣៩​នាក់​ជិះ​ក្នុង​នោះ។

យន្តហោះ​នៃ​ក្រុមហ៊ុន​អាកាសចរណ៍​ម៉ាឡេស៊ី នេះ​បាន​បាត់​នៅ​ពេល​ហោះហើរ​ពី​ក្រុង​ Kuala Lumpur ​ទៅ​កាន់​ក្រុង​ប៉េកាំង ប្រទេស​ចិន។​ មាន​ភស្តុតាង​តែបន្តិចបន្តួច​អំពី​អ្វី​ដែលបាន​កើត​មាន​ទ្បើង​ដល់​យន្តហោះ​នេះ​ទេ។​

ពួក​អ្នក​ស៊ើបអង្កេត​មិន​បាន​បដិសេធ​ព្រឹត្តិការណ៍​ជា​យថាហេតុ​ណា​ទាំង​អស់ ដោយ​មាន​រួម​បញ្ចូល​ការ​ខូច​ម៉ាស៊ីន​ ការ​បំផ្លិច​បំផ្លាញ​ដោយ​ចេតនា​ដោយ​អ្នកបើក​យន្តហោះ​នោះ​ឬ​ភេរវកម្ម៕

សូម​ចូល​គេហទំព័រ​ពិសេស៖ www.khmer.voanews.com/malaysia

ប្រែ​សម្រួល​ដោយ ឈឹម សុមេធ

អត្ថបទ​ទាក់ទង

XS
SM
MD
LG