ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ក្រុម​គ្រួសារ​អ្នក​ដំណើរ​ជាតិ​ចិន​លើ​យន្តហោះ​ដែល​បាត់​ដាន​ធ្វើ​បាតុកម្ម​នៅ​មុខ​ស្ថានទូត​ម៉ាឡេស៊ី


សមាជិក​គ្រួសារ​អ្នក​ដំណើរ​លើ​យន្តហោះ​ម៉ាឡេស៊ី MH370 យំ​នៅ​ពេល​ស្រែក​ពាក្យ​ស្លោក​ក្នុង​អំឡុង​ពេល​តវ៉ា​នៅ​មុខ​ស្ថានទូត​ម៉ាឡេស៊ី​នៅ​ទី​ក្រុង​ប៉េកាំង កាល​ពី​ថ្ងៃ​អង្គារ​ទី​២៥ ខែ​មីនា ឆ្នាំ​២០១៤។
សមាជិក​គ្រួសារ​អ្នក​ដំណើរ​លើ​យន្តហោះ​ម៉ាឡេស៊ី MH370 យំ​នៅ​ពេល​ស្រែក​ពាក្យ​ស្លោក​ក្នុង​អំឡុង​ពេល​តវ៉ា​នៅ​មុខ​ស្ថានទូត​ម៉ាឡេស៊ី​នៅ​ទី​ក្រុង​ប៉េកាំង កាល​ពី​ថ្ងៃ​អង្គារ​ទី​២៥ ខែ​មីនា ឆ្នាំ​២០១៤។
សាច់​ញាតិ​ដ៏​ខឹង​សម្បារ​របស់អ្នក​ដំណើរ​នៅ​លើ​យន្ត​ហោះ​ម៉ាឡេស៊ី​ដែល​បាន​បាត់​ ​បាន​តវ៉ាប្រឆាំង​នៅ​ខាង​មុខ​ស្ថានទូតម៉ាឡេស៊ីក្នុង​ទី​ក្រុង​ប៉េកាំងនៅ​ថ្ងៃ​អង្គារ​នេះ ​នៅ​ពេល​ដែលរុករក​យន្ត​ហោះ​បាន​ត្រូវ​ផ្អាក​បណ្តាល​មក​ពី​អាកាសធាតុ​អាក្រក់។

​សមាជិក​ក្រុម​គ្រួសារ​ចិន​ប្រហែល​១០០​នាក់​ ​បាន​កាន់​បដា​ ហើយ​បាន​ទាម​ទារ​ចង់​ដឹងការណ៍​ពិត​អំពី​យន្តហោះ​ដែលពួក​អាជ្ញាធរ​ម៉ាឡេស៊ី​ឥឡូវ​នេះ​បាន​សន្និដ្ឋាន​ថា​បាន​ធ្លាក់​ចូល​ក្នុង​តំបន់​ដាច់​ស្រយាល​ក្នុង​មហាសមុទ្រ​ឥណ្ឌា​ខាង​ត្បូង។

ពួក​បាតុករ​បាន​ហៅ​មន្រ្តីរដ្ឋាភិបាល​ម៉ាឡេស៊ីថា​ជា​អ្នក​ភូត​កុហក​និង​ជា​ឃាតករ ​បន្ទាប់​ពី​ប៉ូលីស​បាន​រារាំង​ពួកគេ​មិន​ឲ្យបាន​ទៅ​ជួប​ពួក​អ្នក​កាសែតដែល​នៅ​ក្បែរ​នោះដែល​ត្រូវ​បាន​រារាំង​មិន​ឲ្យ​ជួបបាតុករ។ ​បាតុករ​ខ្លះ​បាន​ប៉ះ​ទង្គិច​ជាមួយ​ប៉ូលីស។

​មនុស្ស​២​ភាគ៣​នៃ​មនុស្ស​២៣៩​នាក់​ដែល​ស្ថិត​នៅ​លើ​យន្ត​ហោះ​នោះ ​ជា​ជន​ជាតិ​ចិន ​ហើយ​សមាជិក​ក្រុម​គ្រួសារ​របស់​គេ​ជា​ច្រើន ​និយាយ​ថា ​ពួក​គេ​នឹង​មិន​ជឿ​ការ​សន្និដ្ឋាន​របស់​រដ្ឋាភិបាល​ម៉ាឡេស៊ី​ទេ​រហូត​ទាល់​តែ​ពួក​មន្រ្តី​ផ្តល់​ភស្តុតាង៕

សូម​ចូល​គេហទំព័រ​ពិសេសដោយ​ចុច​ត្រង់​នេះ
XS
SM
MD
LG