ការខកចិត្តលើបញ្ហាខ្វះការជឿនលឿនក្នុងការរុករកយន្តហោះម៉ាឡេស៊ីដែលបានបាត់បានផ្ទុះឡើងនៅថ្ងៃពុធនេះនៅឯសន្និសីទសារព័ត៌មានប្រចាំថ្ងៃ ដែលនៅទីនោះ សាច់ញាតិជនជាតិចិនរបស់អ្នកដំណើរដែលកំពុងបាត់ខ្លួន បានប្រឈមមុខជាមួយពួកមន្រ្តីម៉ាឡេស៊ី។
ក្រុមគ្រួសារដែលកំពុងមានទុក បានផ្ទុះកំហឹងនៅក្នុងបន្ទប់ដែលនៅទីនោះការថ្លែងព័ត៌មានខ្លីៗបានធ្វើឡើងជារៀងរាល់ថ្ងៃ បានស្រែកហើយនឹងកាន់បដាទាមទារឲ្យពួកអាជ្ញាធរម៉ាឡេស៊ីនិយាយការណ៍ពិតអំពីអ្វីដែលបានកើតមានឡើងដល់យន្តហោះដែលបានបាត់ចាប់តាំងពីថ្ងៃទី៨ ខែមីនាមក។
ស្រ្តីមិនស្គាល់អត្តសញ្ញាណម្នាក់បានចង្អុលមុខដាក់មន្រ្តីអាកាសចរណ៍ម៉ាឡេស៊ី។
អ្នកស្រីនិយាយថា៖ «រាល់ថ្ងៃ ខ្ញុំបានប្រឈមនឹងសំណួរដ៏ធុញទ្រាន់របស់លោកឯង ខ្ញុំប្រឈមមុខជាមួយអ្នកជារៀងរាល់ថ្ងៃ ខ្ញុំឆ្អែតចិត្តជាមួយបញ្ហានេះហើយ។ ខ្ញុំដឹងថា លោកឯងមិនអាចធ្វើអ្វីបានទាល់តែសោះក្រៅពីធ្វើឲ្យខ្ញុំបញ្ចេញកំហឹងនិងស្រែកយំ យើងមិនអាចធ្វើអ្វីលោកឯកទេ។ ក្រៅពីការភូតកុហក បោកប្រាស់ លោកឯង កំពុងធ្វើខ្លួនដូចអ្នកលេងអញ្ចឹង»។
អ្នកដំណើរ២ភាគ៣នៃអ្នកដំណើរទាំងអស់២២៧នាក់នៅលើយន្តហោះជាជនជាតិចិន។ ក្រុមគ្រួសារជាច្រើនមានការខឹងសម្បារកាន់តែខ្លាំងឡើងអំពីអ្វីដែលពួកគេ គិតថា ជាព័ត៌មានច្របូកច្របល់ដែលម៉ាឡេស៊ី បានបញ្ចេញ។ ក្រុមគ្រួសារខ្លះ បានគំរាមធ្វើកូដកម្មបង្អត់អាហារ។
កងកម្លាំងសន្តិសុខម៉ាឡេស៊ី បានបង្ខំឲ្យសាច់ញាតិចិនទាំងនោះចេញពីបន្ទប់ហើយបានបិទផ្លូវចេញចូលនៅពេលដែលបណ្តាញផ្សាយព័ត៌មានអន្តរជាតិនិងជាតិបានថតយកឧបទ្ទវហេតុនេះ។
នៅពេលដែលសន្និសីទ បានចាប់ផ្តើម រដ្ឋមន្រ្តីការពារប្រទេសម៉ាឡេស៊ី Hishammuddin Hussein បាននិយាយថា ពួកអាជ្ញាធរកំពុងប្រឹងប្រែងអស់ពីសមត្ថភាពដើម្បីស្វែងរកយន្តហោះហើយបានពង្រីកតំបន់រុករក ដែលឥឡូវនេះបានគ្របដណ្តប់ជាង៧លានគីឡូម៉ែត្រការ៉េហើយ។
លោករដ្ឋមន្រ្តី ដែលដឹកនាំកិច្ចប្រតិបត្តិការអន្តរជាតិបាននិយាយថា លោកយល់ពីការរំជួលចិត្តយ៉ាងខ្លាំង។ លោកបាននិយាយបន្តទៀតថា ម៉ាឡេស៊ី កំពុងបញ្ជូនគណៈប្រតិភូជាន់ខ្ពស់មួយផ្សេងទៀតទៅកាន់ទីក្រុងប៉េកាំងដើម្បីពន្យល់ឲ្យបានលម្អិតពីការរុករកយន្តហោះនោះ៕
ប្រែសម្រួលដោយ ជឹង ប៉ូជីន