ភ្នំពេញ —
ការចរចាដើម្បីដំឡើងប្រាក់ខែដល់កម្មកររោងចក្របានបរាជ័យជាថ្មីនៅថ្ងៃច័ន្ទនេះ ក្រោយពីតំណាងរោងចក្រកាត់ដេរមិនចូលចរចា ខណៈពេលដែលកម្មកររាប់ម៉ឺននាក់បានធ្វើការតវ៉ានៅពីមុខក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ។
តំណាងសហជីពចំនួនប្រាំមួយបានចូលចរចាជាមួយតំណាងក្រសួងការងារដែលដឹកនាំដោយលោកអ៊ុំ មាន រដ្ឋលេខាធិការក្រសួងនេះកាលពីព្រឹកមិញនេះ ប៉ុន្តែមិនមានការសម្រេចណាមួយនោះទេ ក្រោយពីការចរចាអស់រយៈពេលប្រមាណពីរម៉ោង។
លោកម៉ាន់ សីហាក់ តំណាងសហជីពសេរីកម្មករដែលជាសហជីពមួយក្នុងចំណោមសហជីពទាំងប្រាំមួយដែលចូលតុចរចា បានប្រកាសប្រាប់ក្រុមកម្មករដែលកំពុងធ្វើការតវ៉ាថា លទ្ធផលនៃការចរចាគឺ«សូន្យ»។
«លេខសូន្យដល់ទៅពីរ! តំណាងរដ្ឋាភិបាលមិនមានឥទ្ធិពលលើនិយោជកទាល់តែសោះ»។
កម្មកររោងចក្រជាច្រើនម៉ឺននាក់បានបិទផ្លូវសហព័ន្ធរុស្ស៊ីចាប់ពីគល់ស្ពានអាកាស៧មករា ដោយកាត់តាមមុខក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈនិងបន្តរហូតដល់មុខមន្ទីរពេទ្យកុមារជាតិ។
កាលពីថ្ងៃសុក្រ ក្រុមកម្មករបានតវ៉ារួចម្តងហើយ ដើម្បីទាមទារដំឡើងប្រាក់ខែគោលឲ្យដល់១៦០ដុល្លារអាមេរិកក្នុងមួយខែ។ ហើយតំណាងសហជីពចំនួនប្រាំមួយក៏បានចូលចរចាជាមួយក្រសួងការងារ ដោយពុំមានភាគីរោងចក្រចូលរួមដែរ។ នៅពេលនោះ ក្រសួងការងារបានសន្យាថា នឹងកោះប្រជុំជាមួយថៅកែរោងចក្រនៅថ្ងៃច័ន្ទនេះដើម្បីជជែកអំពីការដំឡើងប្រាក់ខែកម្មករ។ ប៉ុន្តែនៅថ្ងៃនេះ តំណាងថៅកែរោងចក្រមិនព្រមចូលរួមនោះទេ។
ក្រុមសហជីព និងកម្មកររោងចក្របានប្រកាសថា នឹងបន្តបាតុកម្មបើសិនជានៅតែមិនមានដំណោះស្រាយអំពីប្រាក់ខែរបស់ពួកគេ។
លោកអាត់ ធុន ប្រធានសហព័ន្ធសហជីព CCAWDU បាននិយាយទៅកាន់ក្រុមបាតុករថា រដ្ឋាភិបាលមាននាទីកំណត់ប្រាក់ឈ្នួលសម្រាប់កម្មករគឺមិនចាំបាច់ការសម្រេចពីថៅកែរោងចក្រនោះទេ។
«បើនិយោជកមិនមក រដ្ឋត្រូវតែកំណត់ប្រាក់ឈ្នួលសម្រាប់កម្មករចំនួន១៦០ដុល្លារ»។
វីអូអេបានព្យាយាមទាក់ទងសុំសេចក្តីបំភ្លឺពីលោកអ៊ុំ មាន រដ្ឋលេខាធិការក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ តែមិនអាចទាក់ទងបានទេនៅថ្ងៃនេះ។
ដោយឡែកលោកខេន លូ អគ្គលេខាធិការសមាគមរោងចក្រកាត់ដេរនិងលោកវ៉ាន់ ស៊ូអៀង ប្រធានសមាគមនេះក៏មិនអាចទាក់ទងបានដែរ។
ក្រុមកម្មករបានបន្តដំណើរធ្វើការតវ៉ានៅមុខទីស្តីការគណៈរដ្ឋមន្ត្រី។ នៅទីនោះកងប៉ូលិសបង្រ្កាបបាតុកម្មបានពង្រាយបន្លាលួសរាំងខ្ទប់ក្រុមបាតុករមិនឲ្យចូលដល់វិមានរដ្ឋាភិបាល។ ហើយក្រុមប៉ូលិសជាច្រើនរយនាក់បានស្ថិតក្នុងការប្រុងជើងការ មុននឹងមានការសម្របសម្រួលដោយអង្គការសិទ្ធិមនុស្សអង្គការសហប្រជាជាតិដើម្បីបញ្ចៀសការប្រើអំពើហិង្សាណាមួយ។
លោកផៃ ស៊ីផាន រដ្ឋលេខាធិការនិងជាអ្នកនាំពាក្យទីស្តីការគណៈរដ្ឋមន្ត្រី ថ្លែងថា៖ «គណៈរដ្ឋមន្ត្រីមិនមែនជាទីកន្លែងដែលត្រូវតវ៉ានោះទេ»។
ប៉ុន្តែលោកកែវ រ៉េមី រដ្ឋលេខាធិការទីស្តីការគណៈរដ្ឋមន្ត្រីមួយរូបទៀត សន្យាថា នឹងជួយសម្រួលជាមួយថៅកែរោងចក្រ។
«យើងត្រូវមានការចរចាជាមួយគ្នា។ រាជរដ្ឋាភិបាលនឹងសម្របសម្រួលបញ្ហានេះ»។
យ៉ាងណាក៏ដោយ លោករ៉ុង ឈុន ប្រធានសមាគមគ្រូបង្រៀនឯករាជ្យនិងជាប្រធានសហភាពសហជីពកម្ពុជាដែលចូលរួមដឹកនាំបាតុកម្មក្រុមកម្មករ បានប្រកាសមិនបញ្ឈប់ការទាមទារទេ ប្រសិនបើមិនមានការសន្យាដំឡើងប្រាក់ឈ្នួលកម្មករឲ្យដល់១៦០ដុល្លារក្នុងមួយខែ ដូចការទាមទារនោះទេ។
កាលពីថ្ងៃអាទិត្យសមាគមរោងចក្រកាត់ដេរដែលហៅកាត់ថា GMAC បានចេញលិខិតចំហមួយដោយចោទប្រកាន់សហជីពចំនួនប្រាំមួយថា បង្កហិង្សានិងញុះញង់កម្មករឲ្យធ្វើកូដកម្ម និងបង្កឲ្យមានការបញ្ឈប់ផលិតកម្មរបស់រោងចក្រ។ ហើយGMACបានចោទប្រកាន់ថា រដ្ឋាភិបាលមិនចាត់វិធានការលើសហជីពទាំងនោះ។
នៅថ្ងៃច័ន្ទនេះលោកអ៊ិត សំហេង រដ្ឋមន្ត្រីក្រសួងការងារ បានអំពាវនាវឲ្យក្រុមសហជីពបញ្ឈប់ការដឹកនាំបាតុកម្ម«ជាបន្ទាន់»ដោយគំរាមថា នឹងចាត់វិធានការតាមផ្លូវច្បាប់លើសហជីពទាំងនោះ។
លោកអ៊ិត សំហេងចោទប្រកាន់ថា សហជីពទាំងនោះបានញុះញង់ គំរាមកំហែងកម្មករឲ្យឈប់ធ្វើការ បំផ្លិចបំផ្លាញទ្រព្យសម្បតិ្តរោងចក្រ និងបិទផ្លូវ និងធ្វើឲ្យផលិតកម្មរោងចក្រកាត់ដេរស្ទើរតែផ្អាកទាំងស្រុង៕