បាងកក —
ក្រុមការពារច្បាប់និយាយថា ការសម្រេចរបស់សាលាឧទ្ធរណ៍ប្រឆាំងលោក Anwar Ibrahim មេដឹកនាំគណបក្សប្រឆាំងហើយនឹងការសម្រេចដាច់ដោយឡែកមួយទៀតរបស់តុលាការជាន់ខ្ពស់ពាក់ព័ន្ធនឹងលោក Karpal Singh មេធាវីរបស់លោកនោះ បង្ហាញថា ឯករាជ្យភាពរបស់ប្រព័ន្ធតុលាការម៉ាឡេស៊ីកំពុងដើរថយក្រោយបន្ថែមទៀត។
កាលពីសប្តាហ៍មុន លោក Anwar Ibrahim មេដឹកនាំគណបក្សប្រឆាំងនៅម៉ាឡេស៊ី បានត្រូវសាលាឧទ្ធរណ៍ផ្តន្ទាទោសលើបទចោទប្រកាន់ពីការរួមភេទមនុស្សប្រុសដូចគ្នា។ ការផ្តន្ទាទោសបដិសេធការសម្រេចរបស់តុលាការកំពូលកាលពីឆ្នាំ២០១២ដែលបានឲ្យលោកឲ្យរួចខ្លួនទោសនោះ។
លោកបានត្រូវតុលាការកាត់ឲ្យជាប់គុក៥ឆ្នាំ ក៏ប៉ុន្តែលោកអាចនៅមានសេរីភាព ដោយសារប្រាក់ធានានៅក្រៅឃុំឃាំង ខណៈដែលលោកប្តឹងឧទ្ធរណ៍សាលក្រមនោះ។
ឥឡូវនេះ លោក Karpal Singh មេធាវីរបស់លោក Anwar ប្រឈមមុខជាប់គុក៣ឆ្នាំលើបទចោទប្រកាន់តាមច្បាប់សម័យអាណានិគមឆ្នាំ១៩៤៨ពីការរួមភេទមនុស្សប្រុសដូចគ្នា នៅពេលដែលតុលាការកំពូលក្នុងទីក្រុង Kuala Lumpur អានសាលក្រមសម្រេចដាក់ទោសនៅថ្ងៃអង្គារ។
លោក Singh ជាមេដឹកនាំគណបក្សប្រជាធិបតេយ្យ ដែលជាគណបក្សប្រឆាំងដ៏ធំ ហើយការចោទប្រកាន់នោះទាក់ទិននឹងអត្ថាធិប្បាយដែលលោកបានធ្វើចំពោះបញ្ហាធម្មនុញ្ញពាក់ព័ន្ធនឹងព្រះចៅ Sultan Perak។
ពួកអ្នកគាំទ្រសិទ្ធិមនុស្ស និងច្បាប់បានរឹះគន់ការសម្រេចរបស់តុលាការនោះ ដោយហៅសាលក្រមថា មានគោលបំណងខាងនយោបាយ។
លោក Phil Robertson អនុប្រធានទទួលបន្ទុកតំបន់អាស៊ីនៃអង្គការសិទ្ធិមនុស្ស Human Rights Watch ដែលមានទីតាំងក្នុងសហរដ្ឋអាមេរិក បាននិយាយថា សាលក្រមនោះទំនងធ្វើឲ្យអន្តរាយដល់ឯករាជ្យភាពរបស់តុលាការ។
«គេបានកំចាត់លោក Anwar មេដឹកនាំគណបក្សប្រឆាំង ហើយគេក៏បានកំចាត់ប្រធានគណបក្ស Democratic Action ដែលជាគណបក្សប្រឆាំងធំទី២ផងដែរ។ នេះប្រាកដជាការព្យាយាមផ្តួលរំលំពួកប្រឆាំង ដោយការប្រើប្រាស់តុលាការ ហើយនឹងធ្វើឲ្យពួកគេចុះខ្សោយបន្ថែមទៀត ដើម្បីកុំឲ្យពួកគេអាចបង្កើតបញ្ហាបាន»។
ការចោទប្រកាន់ប្រឆាំងលោក Anwar ពីបទរួមសង្វាសមនុស្សភេទដូចគ្នានៅឆ្នាំ២០០៨នោះ បានត្រូវតុលាការកំពូលសម្រេចឲ្យរួចទោសនៅឆ្នាំ២០១២។ រឿងក្តីកើតមានឡើងបន្ទាប់ទៀតលើបទចោទប្រកាន់ស្រដៀងគ្នា ប្រឆាំងលោក Anwar ក្នុងទសវត្សរ៍១៩៩០ ព្រមជាមួយបទចោទប្រកាន់រឿងពុករលួយ។
ក្នុងឆ្នាំ១៩៩៩ លោក Anwar បានត្រូវតុលាការកាត់ឲ្យជាប់ទោស៩ឆ្នាំពីបទពុករលួយហើយនឹងជាប់គុក៦ឆ្នាំពីបទរួមរក្សមនុស្សភេទដូចគ្នា ដែលជាការខុសច្បាប់ក្នុងប្រទេសម៉ាឡេស៊ី កាន់សាសនាអ៊ីស្លាមនោះ។ តុលាការកំពូលបានបដិសេធការកាត់ទោសឲ្យលោកជាប់ទោសនោះ ហើយលោក បានត្រូវដោះលែងក្នុងឆ្នាំ២០០៤។
លោក Anwar ធ្លាប់ធ្វើជាឧបនាយករដ្ឋមន្រ្តីនៅក្រោមការដឹកនាំដោយលោក Mahathir Mohamad មុនពេលមេដឹកនាំនយោបាយទាំង២នេះបានឈ្លោះប្រកែកខាងនយោបាយក្នុងអំឡុងពេលមានវិបត្តិហិរញ្ញវត្ថុអាស៊ីនៅចុងទសវត្សរ៍១៩៩០។
លោក Anwar ក៏បានចោទប្រកាន់គណបក្សគ្រប់គ្រងអំណាចពីបទបក្ខពួកនិយម និងគ្រួសារនិយម ហើយបានអំពាវនាវឲ្យមានកំណែទម្រង់សេដ្ឋកិច្ច។
ពួកអ្នកវិភាគអះអាងថា ការចោទប្រកាន់ហើយនឹងការផ្តន្ទាទោសពីដំបូងៗ នោះក៏មានគោលបំណងធ្វើឲ្យអន្តរាយដល់ប្រជាប្រិយភាពដែលរីកកាន់តែខ្លាំងឡើងរបស់លោក Anwar ផងដែរ។
ចាប់តាំងពីការដោះលែងលោកចេញពីគុកមក លោក Anwar បានកសាងអាជីពនយោបាយរបស់លោកឡើងវិញ ហើយបានប្រុងប្រៀបប្រកួតប្រជែងយកអាសនៈក្នុងរដ្ឋ Selangor ភាគកណ្តាលនៅថ្ងៃទី២៣ ខែមិនានេះ។
ពួកអ្នកវិភាគនយោបាយនិយាយថា លោក Anwar បានត្រូវខ្សុចប្រាប់ឲ្យទទួលយកតួនាទីជាប្រមុខរដ្ឋមន្រ្តីរបស់រដ្ឋនោះ។
លោក Sam Zarifi ជានាយកគណៈកម្មការគណៈវិនិច្ឆ័យអន្តរជាតិប្រចាំតំបន់អាស៊ីប៉ាស៊ីហ្វិក (ICJ)។ លោកនិយាយថា វិធានការខាងតុលាការនេះ ទំនងជាមានគោលដៅធ្វើឲ្យលោក Anwar ចេញពីឆាកនយោបាយ។
«តាមការណ៍ពិត ពេលវេលានៃរឿងក្តីនេះ ហើយនឹងសន្ទុះដែលនៅទីបញ្ចប់ពួកគេធ្វើការកាត់ទោស និងមិនស្តាប់សាវនាការបន្ធូរបន្ថយទោសលោកនោះ គឺមានន័យថា លោក Anwar មិនអាចឈរឈ្មោះសភាម្តងទៀត ហើយជាការណ៍ពិត លោកត្រូវស្ថិតនៅក្រៅឆាកនយោបាយមួយរយៈពេល។ រឿងទាំងអស់នេះប្រាប់ឲ្យដឹងថា មានហេតុផលខាងនយោបាយចំពោះបញ្ហានេះ។ នេះមិនមែនជាការកាត់ក្តីត្រឹមត្រូវទេ»។
ពួកអ្នកសង្កេតការណ៍ខាងច្បាប់និយាយថា ការសម្រេចរបស់តុលាការកំពូលនៅឆ្នាំ២០០៤ដើម្បីដោះលែងលោក Anwar ចេញពីគុកនេះ បានបង្កើនការរំពឹងទុកជាមុនថា ប្រព័ន្ធតុលាការរបស់ម៉ាឡេស៊ីមានឯករាជ្យភាពរបស់ខ្លួនឡើងវិញ បន្ទាប់ពីឥទ្ធិពលខាងនយោបាយពាក់ព័ន្ធនឹងសាលក្រមប្រឆាំងនឹងលោក Anwar ក្នុងឆ្នាំ១៩៩៩។
ទាំងលោក Anwar និងលោក Karpal Singh ត្រូវគេរំពឹងថា នឹងប្តឹងឧទ្ធរណ៍ប្រឆាំងនឹងការផ្តន្ទាទោសពួកអស់លោក៕
ប្រែសម្រួលដោយលោកជឹង ប៉ូជីន