វ៉ាស៊ីនតោន —
ក្រុមអង្គការសង្គមស៊ីវិលក្នុងប្រទេសកម្ពុជានិយាយថា កំណើននៃអំពើរើសអើងនយោបាយនិងការគំរាមកំហែងពលរដ្ឋដែលមិនបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជាគឺជាការប៉ះទង្គិចដល់ដំណើរការប្រជាធិបតេយ្យ។ លោកសុខ ខេមរានៃវីអូអេ ពីរដ្ឋធានីវ៉ាស៊ីនតោន បានរាយការណ៍ថា ពលរដ្ឋកម្ពុជាជាច្រើនមានការព្រួយបារម្ភខ្លាំងចំពោះសេរីភាពនៃការអនុវត្តសិទ្ធិស្របច្បាប់។
ការបោះឆ្នោតជាតិថ្ងៃទី២៨ ខែកក្កដាបង្កើតជាលទ្ធផលចម្រូងចម្រាសមួយដែលមិនអាចបែងចែកខុសត្រូវឃើញ ជាពិសេសការស៊ើបអង្កេតរឿងភាពមិនប្រក្រតី។ តែកំណើនសំឡេងគណបក្សជំទាស់ហើយនឹងការធ្លាក់សំឡេងគាំទ្រយ៉ាងច្រើនរបស់គណបក្សប្រជាជនកម្ពុជានេះបានបង្ករបញ្ហាដល់ប្រជាពលរដ្ឋ ដែលគ្រាន់តែប្រើសិទ្ធិតាមច្បាប់និងប្រជាធិបតេយ្យដើម្បីជ្រើសរើសមេដឹកនាំប្រទេស។
ពលរដ្ឋត្រូវរងនូវការគម្រាមកំហែងពីអាជ្ញាធរនិងអ្នកមាននិន្នាការដែលលម្អៀងទៅរកគណបក្សប្រជាជនកម្ពុជារបស់លោកនាយករដ្ឋមន្ត្រីហ៊ុន សែនស្ទើរតែគ្រប់ខេត្ត។ បញ្ហាទាំងនោះមានដូចជា ការប្រើពាក្យសំដីដៀមដាម ការសម្លុតគំរាមកំហែងនានា ដោយ ផ្ទាល់មាត់ ឬតាមកិច្ចប្រជុំ និងអំពើបំភិតបំភ័យផ្សេងៗទៀតលើពលរដ្ឋដែលមិនបានបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា។
លោកបណ្ឌិតពុទ្ធា ហង្ស នាយកប្រតិបត្តិនៃអង្គការឃ្លាំមើលការបោះឆ្នោតមួយឈ្មោះថា និចហ្វ៊ិច បានថ្លែងថា បើអាជ្ញាធរ ឬជនណានៅតែបន្តកៀបសង្កត់ប្រជាពលរដ្ឋ នោះបញ្ជាក់ថា ដំណើរការប្រជាធិតេយ្យនៅកម្ពុជាកំពុងជួបនឹងបញ្ហាហើយ។
លោកនិយាយថា៖ «បើទោះបីជាប្រមុខរដ្ឋាភិបាលលោកអះអាងពីការពង្រីកពង្រឹងលទ្ធិប្រជាធិបតេយ្យ ប៉ុន្តែបើអាជ្ញាធរមូលដ្ឋាននៅតែមិនអនុវត្តនូវការពង្រីក ផ្ទុយទៅវិញកៀបសង្កត់ទៅលើប្រជាពលរដ្ឋ នោះគឺបង្ហាញថា គាត់បានរារាំងដល់ដំណើរការរបស់ប្រមុខរាជរដ្ឋាភិបាលឬក៏រារាំងដល់ការរីកចម្រើននៃលទ្ធិប្រជាធិតេយ្យ»។
លោកបានអះអាងថា ពលរដ្ឋកម្ពុជានៅតែមានក្តីបារម្ភក្រោយការបោះឆ្នោត ដោយសារការរើសអើងនយោបាយនិងសកម្មភាពរិតត្បិតរបស់អាជ្ញាធរ។
លោកនិយាយថា៖ «ការរើសអើងនេះទៀតគឺសំដៅទៅលើអាជ្ញាធរខ្លះ ដែលកត់សម្គាល់ថា ពលរដ្ឋដែលមិនបានបោះឆ្នោតឲ្យគណបក្សរបស់ខ្លួន។ អញ្ចឹងសកម្មភាពនេះធ្វើឡើងតាមរបៀបការអញ្ជើញជួប អញ្ជើញហៅប្រជុំ ហើយនឹងមានការប្រើពាក្យដៀមដាមឬដើរកាត់មុខផ្ទះប្រើពាក្យមិនសមរម្យទៅលើពលរដ្ឋរបស់ខ្លួន»។
លោកពុទ្ធា ហង្សបានអះអាងថា បញ្ហានេះកើតឡើងសឹងតែគ្រប់ខេត្តដែលរដ្ឋាភិបាលគួរណាស់មានវិធានការបង្គ្រាបរឿងនេះ។
ប្រសិនបើមានការទទួលស្គាល់លទ្ធផលបោះឆ្នោតគឺសំឡេង៦៨ទល់និង៥៥ដូចការអះអាងរបស់គណបក្សប្រជាជនកម្ពុជាមែននោះ វាបង្ហាញឲ្យឃើញថា គណបក្សប្រជាជនកម្ពុជារបស់លោកនាយករដ្ឋមន្ត្រីហ៊ុន សែនដែលកាន់កាប់អំណាច៣០ឆ្នាំ ត្រូវគេដឹងថា មានការធ្លាក់សំឡេងឆ្នោត២២អាសនៈ បើប្រៀបធៀបទៅនឹការបោះឆ្នោតឆ្នាំ២០០៨ ដែលគណបក្សនេះទទួលបាន៩០អាសនៈ។
ក្រុមសង្គមស៊ីវិលនិងអ្នកវិភាគខ្លះបានអះអាងថា បញ្ហានេះហើយដែលជាការបង្ករ ឲ្យមានភាពចម្រូងចម្រាស់ខ្លាំងក្នុងចំណោមអ្នកគាំទ្រទាំងថ្នាក់ជាតិ និងថ្នាក់មូលដ្ឋាន។ ការគំរាមកំហែងនេះឆ្លុះបញ្ចាំងពីការមិនសុខចិត្តនិងការមិនគោរពដល់ឆន្ទៈប្រជាពលរដ្ឋម្ចាស់ឆ្នោត ហើយថែមទាំងការសងសឹកគម្រាមកំហែងផងដែរ។
លោកសួន ប៊ុនសក្តិ ប្រធានលេខាធិការដ្នាននៃក្រុមអង្គការសិទ្ធិមនុស្សឬហៅថា អង្គការប្រព្រឹត្តិកម្មដែលមានសមាជិក២០ បានអះអាងថា មានការរកឃើញករណីគំរាមកំហែងខ្លះរវាងប្រជាពលរដ្ឋនិងប្រជាពលរដ្ឋ និងការគំរាមពីអាជ្ញាធរទល់នឹងប្រជាពលរដ្ឋដោយសារអាជ្ញាធរហ្នឹងមាននិន្នាការនយោបាយទៅរកគណបក្សដែលគាត់គាំទ្រ។
លោកនិយាយថា៖ «បញ្ហានេះគឺប៉ះពាល់យ៉ាងធ្ងន់ធ្ងរទីមួយគឺសិទ្ធិប្រជាពលរដ្ឋនិងសិទ្ធិនយោបាយរបស់ប្រជាពលរដ្ឋ។ បើសិនគេចង់គាំទ្រគណបក្សនយោបាយណាមួយ ដែលគេមានជំនឿទៅលើគោលនយោបាយនៃគណបក្សហ្នឹងគឺជាសិទ្ធិនិងសេរីភាពរបស់ប្រជាពលរដ្ឋ។ ហើយបញ្ហានេះក៏ប៉ះពាល់ដល់សិទ្ធិនយោបាយរបស់គេក្នុងការចូលរួមសម្រេចជ្រើសរើសអ្នកដឹកនាំប្រទេសដែលគេចង់ឲ្យដឹកនាំអញ្ចឹងទៅ»។
លោកថ្លែងបន្តថា ប្រសិនបើរឿងនេះនៅតែបន្តដោយគ្មានការទប់ស្កាត់នោះនឹងធ្វើឲ្យមានការបែកបាក់ បែងចែកបក្ខពួកក្នុងសង្គម។
លោកនិយាយថា៖ «តាមពិតទៅ ក្រោយពីការបោះឆ្នោតហ្នឹង យើងនៅតែជាប្រជារាស្ត្រដែលយើងត្រូវរាប់អានគ្នា ស្រឡាញ់គ្នា ដើម្បីកសាងសង្គមមួយដ៏រឹងមាំជាមួយគ្នា។ យើងមិនត្រូវមានអ្វីដែលគុំគួន ឬក៏មានការរើសអើងខ្លាំងក្លាអីទៀតទេ»។
ទោះជាយ៉ាងណាក៏ដោយ លោកហ្វ៊ីល រ៉ូប៊ឺតសុន នាយករងនៃអង្គការសិទ្ធិមនុស្សប្រចាំតំបន់អាស៊ី បានអះអាងថា អង្គការរបស់លោកបានឮព័ត៌មាននេះ តែមិនទាន់បានទទួលរបាយការណ៍ជាក់លាក់ទេ។
លោកនិយាយថា៖ «ដូច្នេះអង្គការសិទ្ធិមនុស្ស Human Rights Watch នឹងបន្តស៊ើបអង្កេតបញ្ហានេះ ហើយយើងនឹងស្រាវជ្រាវរកមើល ថាតើបញ្ហានេះវាកំពុងកើតមានមែនឬទេ។ ជាការណ៍ពិត ប្រសិនបើបញ្ហានេះកើតឡើងមែន វាជាក្តីបារម្ភនិងជាបញ្ហាធ្ងន់ធ្ងរ ព្រោះថា មិនគួរមាននរណាម្នាក់ត្រូវគេសងសឹកចំពោះការបោះឆ្នោតឲ្យគណបក្ស ណានោះទេ។ ជាថ្មីម្តងទៀត យើងមិនទាន់មានអ្វីជាភស្តុតាងថា រឿងនេះកើតមាននៅឡើយទេ។ យើងក៏មិនទាន់មានភស្តុតាងដែរ»។
អ្នកនាំពាក្យប៉ូលិសគឺលោកឧត្តមសេនីយ៍ឯកគាត ច័ន្ទថារិទ្ធិ បានអះអាងថា លោកក៏ពុំទាន់ទទួលបានរបាយការណ៍អំពីការគម្រាមកំហែងដែរ។
លោកនិយាយថា៖ «ខ្ញុំអត់បានទទួលរបាយការណ៍ហ្នឹងទេ។ ខ្ញុំអត់មានសោះក្នុងរបាយការណ៍ខ្ញុំ ប្រចាំថ្ងៃ។ សេចក្តីរាយការណ៍ដែលបានទទួលគឺថា ស្ថានភាពល្អប្រសើរ អត់មានបញ្ហាអ្វីកើតឡើងទេ» ។
នៅពេលសួរ ថាតើនឹងមានវិធានការទេ ប្រសិនបើរឿងនេះកើតមាន ហើយវាបង្កឲ្យមានការបារម្ភដល់ពលរដ្ឋ។
លោកថ្លែងបន្តថា៖ «រឿងហ្នឹងបើសិនជាករណីបទល្មើសព្រហ្មទណ្ឌទាក់ទងនឹងច្បាប់ រឿងហ្នឹងបើគេប្តឹងទៅប៉ូលិស នោះប៉ូលិសនឹងចាត់ការស៊ើបអង្កេត តាមដានតាមច្បាប់ តាមទម្លាប់របស់ភារកិច្ចប៉ូលិសហ្នឹងហើយ»។
ក្រុមមន្ត្រីសិទ្ធិមនុស្សបានអះអាងថា អំពើហិង្សាផ្សេងទៀតមានរហូតដល់វាយសម្លាប់មួយករណីនៅស្រុកកៀនស្វាយ ខេត្តកណ្តាល និងការដុតផ្ទះផងដែរនៅខេត្តកំពត និងខេត្តកំពង់ចាម ដោយសារតែការរើសអើងនយោបាយនេះ។
រឿងនេះត្រូវគេដឹងថា កើតចេញពីការបោះឆ្នោត។ នៅឯថ្នាក់ជាតិវិញ គេសង្កេតឃើញមានការដាក់ពង្រាយកងទ័ពដែលមន្ត្រីរដ្ឋាភិបាលបកស្រាយថា ជាកាតព្វកិច្ចការពារស្ថិរភាព និងសុវត្តិភាព នៅពេលក្រុមជំទាស់ប៉ុនប៉ងធ្វើមហាបាតុកម្មប្រឆាំងនឹងលទ្ធផលបោះឆ្នោត ដែលគេចាត់ទុក ថាកើតចេញពីការលួចបន្លំនោះ៕