ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

សព​របស់​លោក John Lewis នឹង​ត្រូវ​បញ្ចុះ​នៅ​ថ្ងៃ​ព្រហស្បតិ៍​នេះ


រូបឯកសារ៖ មឈូស​របស់​លោក John Lewis ដែល​ត្រូវបាន​សែង​ដោយ​កងយោធា​កិត្តិយស​អាមេរិក នៅ​លើ​កាំជណ្តើរ​ខាង​មុខ​វិមាន​សភា​កាពីតុល​នៅ​ក្នុង​រដ្ឋធានី​វ៉ាស៊ីនតោន​នៃ​សហរដ្ឋ​អាមេរិក កាលពី​ថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២០។
រូបឯកសារ៖ មឈូស​របស់​លោក John Lewis ដែល​ត្រូវបាន​សែង​ដោយ​កងយោធា​កិត្តិយស​អាមេរិក នៅ​លើ​កាំជណ្តើរ​ខាង​មុខ​វិមាន​សភា​កាពីតុល​នៅ​ក្នុង​រដ្ឋធានី​វ៉ាស៊ីនតោន​នៃ​សហរដ្ឋ​អាមេរិក កាលពី​ថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២០។

អតីត​ប្រធានាធិបតី​សហរដ្ឋ​អាមេរិក​មួយ​ចំនួន​គឺ​លោក Barack Obama លោក Bill Clinton និង​លោក George W. Bush ត្រូវ​គេ​រំពឹង​ថា ​ស្ថិត​ក្នុង​ចំណោម​អ្នក​កាន់ទុក្ខ​ដែល​នឹង​ចូលរួម​នៅ​ក្នុង​ពិធី​បុណ្យ​សព​របស់​លោក Lewis នៅ​ព្រះវិហារ​គ្រិស្ត​សាសនា Ebenezer Baptist Church។

សព​របស់​លោក John Lewis ដែល​ជា​សមាជិក​សភា និង​ជា​និមិត្តិរូប​សិទ្ធិ​ស៊ីវិល​របស់​សហរដ្ឋ​អាមេរិក នឹង​ត្រូវ​បញ្ចុះ​នៅ​ថ្ងៃ​ព្រហស្បតិ៍​នេះ នៅ​ក្រោយ​ពិធី​បុណ្យ​សព​របស់​លោក​នៅ​ទីក្រុង Atlanta រដ្ឋ Georgia។

អតីត​ប្រធានាធិបតី​សហរដ្ឋ​អាមេរិក​មួយ​ចំនួន​គឺ​លោក Barack Obama លោក Bill Clinton និង​លោក George W. Bush ត្រូវ​គេ​រំពឹង​ថា ​ស្ថិត​ក្នុង​ចំណោម​អ្នក​កាន់ទុក្ខ​ដែល​នឹង​ចូលរួម​នៅ​ក្នុង​ពិធី​បុណ្យ​សព​របស់​លោក Lewis នៅ​ព្រះវិហារ​គ្រិស្ត​សាសនា Ebenezer Baptist Church។ លោក Obama ត្រូវ​គេ​រំពឹង​ថា​ នឹង​ថ្លែង​នៅ​ក្នុង​ពិធី​បុណ្យ​សព​នោះ។

បន្ទាប់មក សព​របស់​លោក Lewis នឹង​ត្រូវ​បញ្ចុះ​នៅ​ទីបញ្ចុះសព South View Cemetery នៅ​ក្នុង​ទីក្រុង Atlanta។

លោក Lewis បាន​ស្លាប់​កាល​ពី​សប្ដាហ៍​មុន​ដោយសារ​ជំងឺ​មហារីក​លំពែង​នៅ​អាយុ ៨០ ឆ្នាំ។

លោក Lewis បាន​ធ្វើ​ជា​សមាជិក​រដ្ឋសភា​អស់​រយៈពេល ៣៣ ឆ្នាំ តំណាង​ឲ្យ​សង្កាត់​ទី ៥ នៃ​រដ្ឋ Georgia ដែល​ក្នុង​នោះ​រួម​មាន​ទាំង​ទីក្រុង Atlanta ផង​ដែរ។

ពិធី​បុណ្យសព​របស់​លោក Lewisនៅ​ថ្ងៃ​ព្រហស្បតិ៍​នេះ​ គឺ​ជា​ពិធី​ចុងក្រោយ​នៃ​ការ​រៀបចំ​ពិធី​បុណ្យសព​របស់​លោក​រយៈពេល​មួយ​សប្ដាហ៍។ សព​របស់​លោក​ត្រូវ​បាន​គេ​ដង្ហែរ​កាល​ពី​ថ្ងៃ​អាទិត្យ​ឆ្លងកាត់​ស្ពាន​មួយ​នៅ​ក្នុង​ទីក្រុង Selma រដ្ឋ Alabama ដែល​នៅ​ទី​នោះ កាល​ពី​នៅ​ជា​យុវជន​ក្នុង​ឆ្នាំ ១៩៦៥ លោក​ស្ថិត​ក្នុង​ចំណោម​អ្នក​ដើរក្បួន​ទាមទារ​សិទ្ធិ​ស៊ីវិល​នានា ដែល​រង​ការ​វាយ​ដំ​ដោយ​ប៉ូលិស។

សព​របស់​លោក​ត្រូវ​បាន​គេ​តម្កល់​អស់​រយៈពេល ២ ថ្ងៃ នៅ​វិមាន​សភា​ក្នុង​រដ្ឋធានី​វ៉ាស៊ីនតោន មុន​ពេល​ដង្ហែរ​ទៅ​កាន់​រដ្ឋ Georgia៕

XS
SM
MD
LG