ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

សព​របស់​លោក John Lewis ត្រូវ​តម្កល់​នៅ​វិមាន​សភា​អាមេរិក​សម្រាប់​សាធារណជន​គោរព

ប្រជាពលរដ្ឋ​ឈរ​មើល​មឈូស​ដាក់​សព​របស់​លោក John Lewis ដែល​គ្រប​ដោយ​ទង់ជាតិ​សហរដ្ឋ​អាមេរិក ដែល​ត្រូវបាន​តម្កល់​នៅ​វិមាន​សភា​អាមេរិក​ក្នុង​រដ្ឋធានី​វ៉ាស៊ីនតោន​សម្រាប់​សាធារណជន​គោរព នៅ​ថ្ងៃ​ទី២៧ ខែកក្កដា ឆ្នាំ២០២០។ (AP)
ប្រជាពលរដ្ឋ​ឈរ​មើល​មឈូស​ដាក់​សព​របស់​លោក John Lewis ដែល​គ្រប​ដោយ​ទង់ជាតិ​សហរដ្ឋ​អាមេរិក ដែល​ត្រូវបាន​តម្កល់​នៅ​វិមាន​សភា​អាមេរិក​ក្នុង​រដ្ឋធានី​វ៉ាស៊ីនតោន​សម្រាប់​សាធារណជន​គោរព នៅ​ថ្ងៃ​ទី២៧ ខែកក្កដា ឆ្នាំ២០២០។ (AP)

លោក Lewis បាន​ស្លាប់​កាល​ពី​សប្ដាហ៍​មុន​ក្នុង​អាយុ ៨០ ឆ្នាំ បន្ទាប់ពី​បាន​​ប្រយុទ្ធ​នឹង​ជំងឺ​មហារីក​លំពែង​ដំណាក់កាល​ចុង​ក្រោយ​ពេញ​មួយ​ឆ្នាំ​មក។

សព​របស់​លោក John Lewis ដែល​ជា​សមាជិក​រដ្ឋសភា និង​ជា​និមិត្តរូប​សិទ្ធិ​ស៊ីវិល​របស់​សហរដ្ឋ​អាមេរិក ត្រូវ​តម្កល់​ជា​សាធារណៈ​នៅ​វិមាន​រដ្ឋសភា​ក្នុង​រដ្ឋធានី​វ៉ាស៊ីនតោនកាល​ពីថ្ងៃ​អង្គារ​ ដើម្បី​សាធារណជន​និង​អ្នក​កាន់​ទុក្ខអាចចូល​សម្តែង​ការ​គោរពក្នុង​ថ្ងៃ​ចុង​ក្រោយ។

លោក Lewis បាន​ស្លាប់​កាល​ពី​សប្ដាហ៍​មុន​ក្នុង​អាយុ ៨០ ឆ្នាំ បន្ទាប់ពី​បានប្រយុទ្ធ​នឹង​ជំងឺ​មហារីក​លំពែង​ដំណាក់កាល​ចុង​ក្រោយ​ពេញ​មួយ​ឆ្នាំ​មក។

ថ្លែង​នៅ​ឯសាល​ក្រោម​ដំបូល​មូល​របស់​វិមាន​សភា​កាល​ពី​ថ្ងៃ​ច័ន្ទ អ្នកស្រី Nancy Pelosi ប្រធាន​រដ្ឋសភា​សហរដ្ឋ​អាមេរិក បាន​ហៅ​លោក Lewis ថា​ ជា​មនសិការ​របស់​សភា​ជាតិ​អាមេរិក។ អ្នកស្រីថ្លែងយ៉ាង​ដូច្នេះ​ថា៖

«វា​ជា​ការ​សក្តិ​សម​ណាស់​ដែល​លោក John Lewis បាន​ត្រូវ​តម្កល់​នៅ​សាល​សព​ជាមួយ​អ្នក​ស្នេហា​ជាតិ​ដទៃ​ទៀត ដោយ​សព​លោក​តម្កល់​នៅ​លើវេទិកា​តម្កល់​មឈូសតែ​មួយ​ដែល​ត្រូវប្រើ​ដើម្បី​តម្កល់​សព​លោក​ប្រធានធិបតី Abraham Lincoln ដែរ»។

កម្រងរូបភាព VOA៖ លោក John Lewis ពី​មេដឹកនាំ​សិទ្ធិ​ពលរដ្ឋ​ទៅ​ជា​សមាជិក​រដ្ឋសភា (១៩៤០-២០២០)

លោក John Lewis បង្ហាញ​រូប​លោក​លើ​ទស្សនាវដ្ដី​ Life Magazine​ ចេញ​ផ្សាយ​ខែ​មីនា ឆ្នាំ ១៩៦៥ នៅ​ក្នុង​ការិយាល័យ​របស់​លោក ក្នុង​ក្រុង Atlanta រដ្ឋ Georgia ថ្ងៃ​ទី​ ៧ ខែសីហា ឆ្នាំ​១៩៨៦។
1/12 លោក John Lewis បង្ហាញ​រូប​លោក​លើ​ទស្សនាវដ្ដី​ Life Magazine​ ចេញ​ផ្សាយ​ខែ​មីនា ឆ្នាំ ១៩៦៥ នៅ​ក្នុង​ការិយាល័យ​របស់​លោក ក្នុង​ក្រុង Atlanta រដ្ឋ Georgia ថ្ងៃ​ទី​ ៧ ខែសីហា ឆ្នាំ​១៩៨៦។
លោក John Lewis ដែល​កាល​ពី​ពេល​នោះ​គឺ​ជា​គណៈកម្មាធិការ​និស្សិត​អហិង្សា ត្រូវ​បាន​កងកម្លាំង​សន្ដិសុខ​រដ្ឋ Alabama វាយ​ ដើម្បី​បំបែក​ហ្វូង​បាតុករ​នៅ​ក្រុង Selma។ លោក Lewis បាន​រងគ្រោះ​ប្រេះ​ឆ្អឹង​លលាដ៍​ក្បាល​ ថ្ងៃទី ៧ ខែមីនា ឆ្នាំ​១៩៦៥។
2/12 លោក John Lewis ដែល​កាល​ពី​ពេល​នោះ​គឺ​ជា​គណៈកម្មាធិការ​និស្សិត​អហិង្សា ត្រូវ​បាន​កងកម្លាំង​សន្ដិសុខ​រដ្ឋ Alabama វាយ​ ដើម្បី​បំបែក​ហ្វូង​បាតុករ​នៅ​ក្រុង Selma។ លោក Lewis បាន​រងគ្រោះ​ប្រេះ​ឆ្អឹង​លលាដ៍​ក្បាល​ ថ្ងៃទី ៧ ខែមីនា ឆ្នាំ​១៩៦៥។
លោក John Lewis (​ស្ដាំបង្អស់) ដើរ​កៀក​ដៃ​ជាមួយនឹង​ក្រុម​មេដឹកនាំ​ទាមទារ​សិទ្ធិ​ពលរដ្ឋ​​ដទៃទៀត ដឹកនាំ​ការ​តវ៉ា​ទាមទារ​សិទ្ធិ​ឲ្យ​ពលរដ្ឋ​ស្បែក​ខ្មៅ ដោយ​ដើរ​ដង្ហែ​ក្បួន​​ទៅ​កាន់​សាលាក្ដី​ក្នុង​ក្រុង Montgomery រដ្ឋ​ Alabama ថ្ងៃទី​១៧ ខែមីនា ឆ្នាំ​១៩៦៥។
3/12 លោក John Lewis (​ស្ដាំបង្អស់) ដើរ​កៀក​ដៃ​ជាមួយនឹង​ក្រុម​មេដឹកនាំ​ទាមទារ​សិទ្ធិ​ពលរដ្ឋ​​ដទៃទៀត ដឹកនាំ​ការ​តវ៉ា​ទាមទារ​សិទ្ធិ​ឲ្យ​ពលរដ្ឋ​ស្បែក​ខ្មៅ ដោយ​ដើរ​ដង្ហែ​ក្បួន​​ទៅ​កាន់​សាលាក្ដី​ក្នុង​ក្រុង Montgomery រដ្ឋ​ Alabama ថ្ងៃទី​១៧ ខែមីនា ឆ្នាំ​១៩៦៥។
លោក John Lewis ឈរ​ឱប​ដៃ​ស្ដាប់​លោក Wilson Baker​ (បែរ​ខ្នង) ដែល​ជា​នាយក​ផ្នែក​សុវត្ថិភាព​សាធារណៈ ព្រមាន​អំពី​គ្រោះថ្នាក់​នៃ​ការ​តវ៉ា​នៅ​ពេល​យប់​នៅ​ក្នុង​ក្រុង​ Selma រដ្ឋ​ Alabama ថ្ងៃទី ២៣ ខែកុម្ភៈ ឆ្នាំ​១៩៦៥។
4/12 លោក John Lewis ឈរ​ឱប​ដៃ​ស្ដាប់​លោក Wilson Baker​ (បែរ​ខ្នង) ដែល​ជា​នាយក​ផ្នែក​សុវត្ថិភាព​សាធារណៈ ព្រមាន​អំពី​គ្រោះថ្នាក់​នៃ​ការ​តវ៉ា​នៅ​ពេល​យប់​នៅ​ក្នុង​ក្រុង​ Selma រដ្ឋ​ Alabama ថ្ងៃទី ២៣ ខែកុម្ភៈ ឆ្នាំ​១៩៦៥។
លោក John Lewis (ឆ្វេង​បង្អស់) រួម​ជាមួយ​នឹង​បណ្ដា​មេដឹកនាំ​ទាមទារ​សិទ្ធិ​ពលរដ្ឋ​ស្បែក​ខ្មៅ​ដទៃទៀត ដឹកនាំ​ពិធី​ហែ​បុណ្យសព​​លោក Jimmie Lee Jackson សកម្មជន​សិទ្ធិ​ពលរដ្ឋ​ស្បែក​ខ្មៅ នៅ​ក្រុង Marion រដ្ឋ​ Alabama កាល​ពី​ថ្ងៃ​ទី ៣ ខែ​មីនា ឆ្នាំ១៩៦៥។
5/12 លោក John Lewis (ឆ្វេង​បង្អស់) រួម​ជាមួយ​នឹង​បណ្ដា​មេដឹកនាំ​ទាមទារ​សិទ្ធិ​ពលរដ្ឋ​ស្បែក​ខ្មៅ​ដទៃទៀត ដឹកនាំ​ពិធី​ហែ​បុណ្យសព​​លោក Jimmie Lee Jackson សកម្មជន​សិទ្ធិ​ពលរដ្ឋ​ស្បែក​ខ្មៅ នៅ​ក្រុង Marion រដ្ឋ​ Alabama កាល​ពី​ថ្ងៃ​ទី ៣ ខែ​មីនា ឆ្នាំ១៩៦៥។
លោក John Lewis (ទីមួយ​រាប់​ពី​ឆ្វេង) ជួប​ប្រជុំ​ជាមួយ​នឹង​មេដឹកនាំ​ទាមទារ​សិទ្ធិ​ពលរដ្ឋ​​ដទៃទៀត​ដែល​រួម​មាន​ទាំង​លោក Martin Luther King ដើម្បី​រៀបចំ​ការ​តវ៉ា​ទាមទារ​សិទ្ធិ​ឲ្យ​ពលរដ្ឋ​ស្បែក​ខ្មៅ ហៅ​ថា "March on Washington" ទីក្រុង​ញូវយ៉ក ​សហរដ្ឋអាមេរិក ថ្ងៃ​ទី ៧ ខែមីនា ឆ្នាំ​២០១៥។ 
6/12 លោក John Lewis (ទីមួយ​រាប់​ពី​ឆ្វេង) ជួប​ប្រជុំ​ជាមួយ​នឹង​មេដឹកនាំ​ទាមទារ​សិទ្ធិ​ពលរដ្ឋ​​ដទៃទៀត​ដែល​រួម​មាន​ទាំង​លោក Martin Luther King ដើម្បី​រៀបចំ​ការ​តវ៉ា​ទាមទារ​សិទ្ធិ​ឲ្យ​ពលរដ្ឋ​ស្បែក​ខ្មៅ ហៅ​ថា "March on Washington" ទីក្រុង​ញូវយ៉ក ​សហរដ្ឋអាមេរិក ថ្ងៃ​ទី ៧ ខែមីនា ឆ្នាំ​២០១៥។ 
ក្រុម​មេដឹកនាំ​សិទ្ធិ​ពលរដ្ឋ ដែល​រួម​មាន​ទាំង​លោក John Lewis និង​លោក Martin Luther King Jr. ថ្លែង​ទៅ​កាន់​អ្នក​កាសែត​ បន្ទាប់​ពី​ជួប​ជាមួយ​នឹង​លោក​ប្រធានាធិបតី John F. Kennedy ថ្ងៃ​ទី ២៨ ខែសីហា ឆ្នាំ​១៩៦៣។
7/12 ក្រុម​មេដឹកនាំ​សិទ្ធិ​ពលរដ្ឋ ដែល​រួម​មាន​ទាំង​លោក John Lewis និង​លោក Martin Luther King Jr. ថ្លែង​ទៅ​កាន់​អ្នក​កាសែត​ បន្ទាប់​ពី​ជួប​ជាមួយ​នឹង​លោក​ប្រធានាធិបតី John F. Kennedy ថ្ងៃ​ទី ២៨ ខែសីហា ឆ្នាំ​១៩៦៣។
ក្រុម​មេដឹកនាំ​ទាមទារ​សិទ្ធិ​ពលរដ្ឋ ដែល​រួម​មាន​ទាំង​លោក John Lewis (ឈរ​នៅក្រោយ​ចំ​កណ្ដាល) ​ជួប​ជាមួយ​នឹង​លោក​ប្រធានាធិបតី John F. Kennedy នៅ​សេតវិមាន ក្រោយ​ពី​ការ​តវ៉ា March on Washington បញ្ចប់ រដ្ឋធានី​វ៉ាស៊ីនតោន ថ្ងៃ​ទី ២៨ ខែសីហា ឆ្នាំ​១៩៦៣។
8/12 ក្រុម​មេដឹកនាំ​ទាមទារ​សិទ្ធិ​ពលរដ្ឋ ដែល​រួម​មាន​ទាំង​លោក John Lewis (ឈរ​នៅក្រោយ​ចំ​កណ្ដាល) ​ជួប​ជាមួយ​នឹង​លោក​ប្រធានាធិបតី John F. Kennedy នៅ​សេតវិមាន ក្រោយ​ពី​ការ​តវ៉ា March on Washington បញ្ចប់ រដ្ឋធានី​វ៉ាស៊ីនតោន ថ្ងៃ​ទី ២៨ ខែសីហា ឆ្នាំ​១៩៦៣។
អតីត​ប្រធានាធិបតី​លោក Barack Obama (ស្ដាំ) កាន់​ដៃ​លោក John Lewis​ (ឆ្វេង) ដើរ​ឆ្លង​កាត់​ស្ពាន Edmund Pettus Bridge ដើម្បី​ប្រារព្ធ​ខួប​ទី ៥០ នៃ​ការ​ទាមទារ​សិទ្ធិ​ពលរដ្ឋ នៅ​ក្រុង Selma រដ្ឋ Alabama ថ្ងៃ​ទី ៧ ខែមីនា ឆ្នាំ​២០១៥។ 
9/12 អតីត​ប្រធានាធិបតី​លោក Barack Obama (ស្ដាំ) កាន់​ដៃ​លោក John Lewis​ (ឆ្វេង) ដើរ​ឆ្លង​កាត់​ស្ពាន Edmund Pettus Bridge ដើម្បី​ប្រារព្ធ​ខួប​ទី ៥០ នៃ​ការ​ទាមទារ​សិទ្ធិ​ពលរដ្ឋ នៅ​ក្រុង Selma រដ្ឋ Alabama ថ្ងៃ​ទី ៧ ខែមីនា ឆ្នាំ​២០១៥។ 
លោក John Lewis សមាជិក​រដ្ឋសភា​តំណាង​រដ្ឋ Georgia ខាង​គណបក្ស​ប្រជាធិបតេយ្យ​ ឈរ​ថតរូប​នៅ​មុខ​សម្រង់​សម្ដី​របស់​លោក​ដែល​និយាយ​ថា៖ «បើ​យើង​មិន​ធ្វើ​វា តើ​នរណា​នឹង​ធ្វើ​វា? បើ​មិន​ធ្វើ​វា​ពេល​នេះ តើ​ចាំ​ដល់​ពេល​ណា?»។
10/12 លោក John Lewis សមាជិក​រដ្ឋសភា​តំណាង​រដ្ឋ Georgia ខាង​គណបក្ស​ប្រជាធិបតេយ្យ​ ឈរ​ថតរូប​នៅ​មុខ​សម្រង់​សម្ដី​របស់​លោក​ដែល​និយាយ​ថា៖ «បើ​យើង​មិន​ធ្វើ​វា តើ​នរណា​នឹង​ធ្វើ​វា? បើ​មិន​ធ្វើ​វា​ពេល​នេះ តើ​ចាំ​ដល់​ពេល​ណា?»។
លោក John Robert Lewis ដែល​ជា​ជ័យលាភី​ទាមទារ​សិទ្ធសម្រាប់​ពលរដ្ឋ​អាមេរិកាំង​ដើម​កំណើត​អាហ្វ្រិក ទទួល​​មេដាយ​សេរីភាព​​ពី​លោក​ប្រធានាធិបតី Barack Obama នៅ​ក្នុង​ឆ្នាំ ២០១១។
11/12 លោក John Robert Lewis ដែល​ជា​ជ័យលាភី​ទាមទារ​សិទ្ធសម្រាប់​ពលរដ្ឋ​អាមេរិកាំង​ដើម​កំណើត​អាហ្វ្រិក ទទួល​​មេដាយ​សេរីភាព​​ពី​លោក​ប្រធានាធិបតី Barack Obama នៅ​ក្នុង​ឆ្នាំ ២០១១។
ពលរដ្ឋ​នាំ​គ្នា​យក​ផ្កា​មក​ដាក់​នៅ​ជិត​រូប​គំនូរ​លោក John Lewis ក្នុង​ក្រុង Atlanta រដ្ឋ​ Georgia ក្រោយ​ពី​លោក​ទទួល​មរណភាព កាល​ពី​ថ្ងៃ​សុក្រ ទី​ ១៧។ អក្សរ​លើ​រូប​គំនូរ​នេះ​សរសេរ​ថា «វីរបុរស»។ 
12/12 ពលរដ្ឋ​នាំ​គ្នា​យក​ផ្កា​មក​ដាក់​នៅ​ជិត​រូប​គំនូរ​លោក John Lewis ក្នុង​ក្រុង Atlanta រដ្ឋ​ Georgia ក្រោយ​ពី​លោក​ទទួល​មរណភាព កាល​ពី​ថ្ងៃ​សុក្រ ទី​ ១៧។ អក្សរ​លើ​រូប​គំនូរ​នេះ​សរសេរ​ថា «វីរបុរស»។ 
Previous slide
Next slide

ប្រធាន​ព្រឹទ្ធសភា​សហរដ្ឋ​អាមេរិក លោក Mitch McConnell ក៏​បាន​ថ្លែង​សរសើរ​លោក Lewis ដែរ ដោយ​លោក​ថា «លោក Lewis បាន​រស់​នៅនិង​ធ្វើ​ការ​ដោយ​ភាព​បន្ទាន់ ដោយ​សារ​កិច្ចការដែល​លោកត្រូវ​ធ្វើ​មាន​ភាព​បន្ទាន់។»

លោក​ប្រធានាធិបតី​ Donald Trump ​មិន​មាន​វត្តមាន​នៅ​ក្នុងពិធី​នោះ​ទេ ហើយ​លោក​ធ្លាប់​បាន​ទាស់​សម្តី​តាម​ Twitter ជាមួយ​លោក Lewis។ ក្រោយ​លោក Lewis បាន​និយាយ​ថា​ លោក Trump មិន​ស្រប​ច្បាប់ លោក​ត្រាំ​ Trump បាន​ហៅ​ស្រុក​ដែល​លោក Lewis តំណាង​ក្នុង​សភា​ថា​ ជា​តំបន់​«ពោរពេញ​ដោយ​បទ​ឧក្រិដ្ឋ»។

លោក​អនុប្រធានាធិបតី​ Mike Pence បាន​សម្តែង​ការ​គោរព​របស់​លោក​កាល​ពីច័ន្ទ ព្រម​ជាមួយ​លោក Joe Biden ​អតីត​អនុប្រធាធិបតី​មក​ពី​គណបក្ស​ប្រជាធិបតេយ្យ។

បន្ទាប់ពី​តម្កល់​ជា​សាធារណៈ​នៅ​ក្នុង​រដ្ឋធានី​វ៉ាស៊ីនតោន នៅ​ថ្ងៃ​ពុធ សព​របស់​លោក Lewis នឹង​ត្រូវ​បញ្ជូន​ទៅ​តម្កល់​ជា​សាធារណៈ​នៅ​ក្នុង​វិមាន​សភា​រដ្ឋ Georgia ក្នុង​ទីក្រុង Atlanta មុន​ពេល​ពិធី​បុណ្យ​សព​ចុងក្រោយ​របស់​លោក​ធ្វើ​ឡើង​នៅ​ថ្ងៃ​ព្រហស្បតិ៍​នៅ​វិហារ​គ្រិស្ដសាសនា Ebenezer Baptist Church។ សព​របស់​លោក​នឹង​ត្រូវ​បញ្ចុះ​នៅ​ទីបញ្ចុះសព South View Cemetery ក្នុង​ទីក្រុង Atlanta៕

XS
SM
MD
LG