ប្រជាជនអ៊ីស្រាអែល និងប៉ាឡេស្ទីនប្រឈមនឹងការស្វែងរកទីជម្រកសម្រាប់ជនភៀសខ្លួន
ក្រុមមន្ត្រីអង្គការសហប្រជាជាតិបាននិយាយកាលពីថ្ងៃអង្គារ ទី ២៤ ខែតុលាថា ការវាយប្រហារតាមអាកាសរបស់អ៊ីស្រាអែល និងការគំរាមកំហែងនៃការលុកលុយដោយថ្មើរជើងបានធ្វើឱ្យមនុស្ស ៤សែននាក់ផ្លាស់ទីលំនៅ ក្នុងតំបន់ហ្កាហ្សា (Gaza)។ ទន្ទឹមនឹងនេះ ជនជាតិអ៊ីស្រាអែលប្រហែល ២ សែន នាក់ត្រូវបានជម្លៀសដោយសារតែការវាយប្រហាររបស់ក្រុមហាម៉ាស់ ដោយបានបំពេញសណ្ឋាគារ និងផ្ទះសំណាក់នៅក្នុងទីក្រុងរមណីយដ្ឋាន Eilat ភាគខាងត្បូងនិងបានជំរុញឱ្យរដ្ឋជ្វីហ្វសាងសង់ទីក្រុងតង់សម្រាប់លំនៅដ្ឋានរបស់ពួកគេ។ អ្នកឆ្លើយឆ្លងព័ត៌មានក្រុងយេរូសាឡឹម អ្នកស្រី Linda Gradstein រាយការណ៍អំពីរឿងនេះ។ លោក សុខ ខេមរា នៃវីអូអេ ជូនសេចក្ដីប្រែសម្រួល៕