អ្នកតាំងលំនៅជនជាតិជ្វីហ្វនៅតំបន់ West Bank ទទួលស្វាគមន៍ការជាប់ឆ្នោតរបស់លោក Donald Trump និងការជ្រើសរើសលោក Mike Huckabee ជាឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិកប្រចាំប្រទេសអ៊ីស្រាអែល។
ពលរដ្ឋអ៊ីស្រាអែលកំពុងតាមដានយ៉ាងដិតដល់ទៅលើការបោះឆ្នោតនៅសហរដ្ឋអាមេរិក ដោយឃើញលទ្ធផលឆ្នោតមានសារៈសំខាន់ក្នុងការសម្រេចពីលទ្ធផលនៃសង្គ្រាមនៅតំបន់ហ្ហ្កាហ្សានិងផលវិបាកនៃសង្គ្រាមនេះ។
កុមារអ៊ីស្រាអែល និងប៉ាឡេស្ទីនជាច្រើននាក់កំពុងមានជំងឺបាក់ស្បាតជាខ្លាំង ដោយសារតែក្រុមហាម៉ាស់ធ្វើការវាយប្រហារលើអ៊ីស្រាអែលកាលពីថ្ងៃទី៧តុលាឆ្នាំទៅ និងសង្រ្គាមជាង៨ខែរវាងភាគីទាំងពីរ។ គ្រូពេទ្យនៃភាគីទាំងពីរបាននិយាយថា ការប៉ះពាល់អាចមានរយៈពេលវែង ដល់អ្នកដែលងាយរងគ្រោះបំផុតនៅក្នុងសង្គម។
ក្រោយពីអ៊ីស្រាអែល បានបង្ហាញភស្តុតាង ថាយ៉ាងហោចណាស់ បុគ្គលិក ១២ នាក់នៃទីភ្នាក់ងារនេះ បានចូលប្រឡូកក្នុងអំពើសម្លាប់រង្គាលជនជាតិ អ៊ីស្រាអែលនៅថ្ងៃទី៧ ខែតុលា។ ប្រទេសផ្តល់ជំនួយធំៗជាច្រើន បានផ្អាកជំនួយ។
ក្រុមគ្រួសាររបស់ចំណាប់ខ្មាំងសញ្ជាតិអ៊ីស្រាអែលចំនួន ១៣៦នាក់ ដែលនៅជាប់ឃុំនៅក្នុងតំបន់ហ្កាហ្សានៅឡើយនោះ បាននិយាយថាពេលវេលាជិតអស់ហើយក្នុងការនាំយកមនុស្សជាទីស្រឡាញ់របស់ពួកគេមកផ្ទះវិញ។
ជនជាតិអ៊ីស្រាអែលរាប់ម៉ឺននាក់ដែលកំពុងរស់នៅក្រៅប្រទេសបានវិលត្រឡប់មកកាន់ប្រទេសអ៊ីស្រាអែលវិញដើម្បីចូលរួមជាមួយនឹងកងទាហានបម្រុងនិងជួយក្នុងសង្រ្គាមប្រឆាំងនឹងក្រុមហាម៉ាស់ (Hamas)។
ក្រុមគ្រួសារចំណាប់ខ្មាំងជិត ២៤០ នាក់ដែលគេជឿថា ក្រុមហាម៉ាស់កំពុងឃុំខ្លួននៅតំបន់ហ្កាហ្សា បានដើរហែក្បួនរយៈពេលប្រាំថ្ងៃពីទីក្រុង Tel Aviv ទៅកាន់ទីក្រុងហ្ស៊េរុយសាឡិម។ ពួកគេនិយាយថា ពួកគេចង់ឱ្យរដ្ឋាភិបាលធ្វើកិច្ចការបន្ថែមទៀតដើម្បីយកមនុស្សជាទីស្រឡាញ់របស់ខ្លួនមកវិញ។
នៅពេលមានការអំពាវនាវកើនឡើងឱ្យមានការឈប់បាញ់គ្នានៅក្នុងសង្គ្រាមរវាងអ៊ីស្រាអែលនិងក្រុមហាម៉ាស់នៅតំបន់ហ្កាហ្សា អ៊ីស្រាអែលកំពុងគិតអំពីអ្វីដែលកើត មានឡើងបន្ទាប់ពីការប្រយុទ្ធចប់។
ក្រុមមន្ត្រីអង្គការសហប្រជាជាតិបាននិយាយកាលពីថ្ងៃអង្គារ ទី ២៤ ខែតុលាថា ការវាយប្រហារតាមអាកាសរបស់អ៊ីស្រាអែល និងការគំរាមកំហែងនៃការលុកលុយដោយថ្មើរជើងបានធ្វើឱ្យមនុស្ស ៤សែននាក់ផ្លាស់ទីលំនៅ ក្នុងតំបន់ហ្កាហ្សា (Gaza)។
គោលដៅមួយនៃគោលដៅមួយចំនួនរបស់ប្រធានាធិបតីសហរដ្ឋអាមេរិកលោក Joe Biden នៅក្នុងប្រទេសអ៊ីស្រាអែលកាលពីថ្ងៃពុធគឺជួយដោះស្រាយវិបត្តិមនុស្សធម៌នៅក្នុង Gaza Strip។
កាលពីថ្ងៃពុធ ភាពតានតឹងកាន់តែកើនឡើងនៅព្រំដែនភាគខាងជើងរបស់ប្រទេសអ៊ីស្រាអែល ស្របពេលដែលក្រុមសកម្មប្រយុទ្ធ Hezbollah បានបាញ់គ្រាប់មីស៊ីលកម្ទេចរថក្រោះដៅលើមូលដ្ឋានទ័ពរបស់អ៊ីស្រាអែលមួយកន្លែង។
មានការព្រួយបារម្ភនៅអ៊ីស្រាអែលអំពីសមរភូមិទីពីរ ខណៈរ៉ុក្កែត និងកាំជ្រួចប្រឆាំងរថក្រោះជាច្រើនគ្រាប់ត្រូវបាញ់កាលពីថ្ងៃអង្គារចេញពីភាគខាងត្បូងលីបង់ចូលភាគខាងជើងអ៊ីស្រាអែល។ ចំនួនអ្នកស្លាប់ទាំងសងខាងបន្តកើនឡើង ខណៈការប្រយុទ្ធគ្នារវាងអ៊ីស្រាអែល និងក្រុមហាម៉ាសនៅតំបន់ Gaza បានបន្តអស់រយៈពេលបួនថ្ងៃ។
ចំនួនមនុស្សស្លាប់ដោយសារការវាយឆ្មក់ពីក្រុមហាម៉ាស់ (Hamas) លើប្រទេសអ៊ីស្រាអែលបានឡើងដល់ជាង ៧០០នាក់ ហើយជនអំបូរប៉ាឡេស្ទីនជាង ៤០០នាក់បានស្លាប់ក្នុងការវាយបកតាមអាកាសរបស់អ៊ីស្រាអែល។ អ្នកស្រី Linda Gradstein ជូនសេចក្តីរាយការណ៍អំពីរឿងនេះពីទីក្រុង Jerusalem។ កញ្ញា ទុំ ម្លិះ ប្រែសម្រួល៕
ភរិយាប្រធានាធិបតីអ៊ុយក្រែនអ្នកស្រី Olena Zelenska បានធ្វើដំណើរទៅកាន់អ៊ីស្រាអែលកាលពីពេលកន្លងទៅនេះ ដើម្បីជួបជាមួយនឹងអ្នកជំនាញអ៊ីស្រាអែលខាងជំងឺបាក់ស្បាតនិងការស្ដារនីតិសម្បទា ដោយស្វះស្វែងរកជំនួយសម្រាប់ទាហាននិងពលរដ្ឋអ៊ុយក្រែន
ភូមិ Turmus Ayya របស់ប៉ាឡេស្ទីននៅតែភ័យរន្ធត់ បន្ទាប់ពីអ្នកតាំងលំនៅជនជាតិជ្វីហ្វប្រហែល ៤០០ នាក់ ដែលខឹងសម្បាចំពោះការវាយប្រហារដ៏គួរឲ្យរន្ធត់របស់ប៉ាឡេស្ទីនដែលបានសម្លាប់ជនជាតិអ៊ីស្រាអែល ៤ នាក់ នៅស្ថានីយប្រេងឥន្ធនៈក្បែរនោះបានសម្រុកចូលភូមិ និងបានបំផ្លាញទ្រព្យសម្បត្តិ។
អស់ពេលជាច្រើនទសវត្សរ៍មកនេះ ពលរដ្ឋអាមេរិកាំងកាន់សាសនាជី្វហ្វគឺជា អ្នកគាំទ្រយ៉ាងខ្លាំងចំពោះប្រទេសអ៊ីស្រាអែល ដែលមានចាប់ពីការរៃអង្គាសប្រាក់សម្រាប់រដ្ឋអ៊ីស្រាអែល រហូតដល់ការជំរុញឱ្យមានការគាំទ្រអ៊ីស្រាអែលពីសំណាក់រដ្ឋាភិបាលអាមេរិក។
ស្របពេលដែលប្រទេសអ៊ីស្រាអែលដែលកំពុងមានការបែកបាក់ខ្លាំងក្លាបា្ររព្ធខួប ៧៥ឆ្នាំនៃទិវាឯករាជ្យរបស់ខ្លួន អ្នកវិភាគមួយចំនួននិយាយថា អ៊ីរ៉ង់កំពុងមានសន្ទុះខ្លាំងនៅក្នុងតំបន់មជ្ឈិមបូព៌ាហើយអាចជាការគំរាមកំហែងដល់អ៊ីស្រាអែល។
ប្រជាពលរដ្ឋអ៊ីស្រាអែលនិងប៉ាឡេស្ទីន កំពុងតាមដានយ៉ាងយកចិត្តទុកដាក់ដល់ការ បោះឆ្នោតប្រធានាធិបតីសហរដ្ឋអាមេរិក។
Israelis and Palestinians are closely following the U.S. elections. For many in Israel, incumbent Donald Trump is the most pro-Israeli U.S. president in history. Some in the Jewish state fear that a Joe Biden victory could mean a change in U.S. foreign policy – one that Palestinians would welcome.