ជំងឺគ្រុនចាញ់ប្រភេទថ្មី ដែលមានភាពស៊ាំទៅនឹងថ្នាំប្រឆាំងនឹងជំងឺគ្រុនចាញ់ Artemisinin បានរីករាលដាលគួរឲ្យព្រួយបារម្ភក្នុងប្រទេសកម្ពុជា ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ។
កាលសប្តាហ៍កន្លងទៅ រដ្ឋាភិបាលកម្ពុជា និងមជ្ឈមណ្ឌល ប្រយុទ្ធប្រឆាំងជំងឺគ្រុនចាញ់ បានប្រកាសពីគម្រោងការយុទ្ធសាស្ត្ររយៈពេល៥ឆ្នាំ របស់ខ្លួន ក្នុងការបំបាត់ជំងឺគ្រុនចាញ់ពីប្រទេសកម្ពុជា។
លោក នៅ វណ្ណារិន នៃ VOA បានជួបសម្ភាសជាមួយលោក វេជ្ជបណ្ឌិត ហ៊ុយ រ៉េកុល ប្រធានមជ្ឈមណ្ឌលជាតិប្រយុទ្ធនិងជំងឺគ្រុនចាញ់ នៃក្រសួងសុខាភិបាលកម្ពុជា ដើម្បីពិភាក្សាអំពីជំងឺគ្រុនចាញ់ ដែលមានភាពស៊ាំទៅនឹងថ្នាំArtemisininនេះ។ សូមស្ដាប់បទសម្ភាសន៍ទាំងស្រុងរវាងដូចតទៅ៖