ភ្នំពេញ៖ កងកម្លាំងមានសមត្ថកិច្ចបានប្រើប្រាស់កម្លាំងកងទ័ពឆ័ត្រយោង៩១១និងកម្លាំងកងរាជអាវុធហត្ថប្រដាប់ដោយខែល តំបងឆក់និងដែកបំពង់ទីបបានវាយបង្ក្រាបយ៉ាងចាស់ដៃទៅលើក្រុមកម្មករដែលឈរតវ៉ាដោយដៃកាន់ទឹកសុទ្ធនិងបដា។
ការប៉ះទង្គិចដោយអំពើហិង្សានៅថ្ងៃព្រហស្បត៍នេះបានកើតឡើងនៅក្នុងរោងចក្រចំនួនបីផ្សេងៗគ្នាគឺនៅតាមបណ្តោយផ្លូវវេងស្រេង ផ្សារដីហុយ និងនៅក្នុងរោងចក្រយ៉ាកជីងដែលមានទីតាំងនៅតាមបណ្តោយផ្លូវជាតិលេខ៤ចំងាយប្រមាណជាង២០គីឡូម៉ែត្រពីទីក្រុងភ្នំពេញ។
មន្ត្រីសហជីពនិងមន្ត្រីឃ្លាំមើលការរំលោភសិទ្ធិមនុស្សបានអះអាងថាយ៉ាងតិចមានក្រុមកម្មករជិត២០នាក់រួមទាំងទាំងព្រះសង្ឃផងបានរងរបួសនិងអ្នកតវ៉ាប្រមាណ១៥នាក់ផ្សេងទៀតត្រូវបានចាប់ខ្លួន។
លោក វ៉ន ពៅ ប្រធានសមាគមឯករាជ្យនិងប្រជាធិបតេយ្យនៃសេដ្ឋកិច្ចក្រៅប្រព័ន្ធត្រូវបានកម្លាំងយោធាឆ័ត្រយោង៩១១វាយនឹងដែកបំពង់ទីបដួលសន្លប់និងបែកក្បាលនិងព្រះសង្ឃ៥អង្គផ្សេងទៀតត្រូវបានវាយទាត់ធាក់ឱ្យរងរបួសក្នុងពេលមានការប៉ះទង្គិចនៅរោងចក្រយ៉ាកជីង។
ចាន់ ផានីតអាយុ២២ឆ្នាំបានរងរបួសដោយសារវាយនឹងដែកបំពង់ទីបបាននិយាយរៀបរាប់ថាមានជនទីបីបង្កប់ក្នុងក្រុមបាតុករមកបង្កហេតុដែលនាំឱ្យមានអំពើហិង្សាទើបឈានរហូតដល់មានការប៉ះទង្គិចគ្នា។
លោកនិយាយថា៖«រត់មកវាយពួកខ្ញុំតែម្តងមានទាំងស្រីមានទាំងប្រុស មានចំពាម មានកាំភ្លើងនិងដំបងឆក់មកវាយពួកខ្ញុំហើយចាប់។ មានអ្នកបាតដៃទីបីមកចាប់ខ្ញុំឱ្យពួកទាហានវាយទៀត។តែខ្ញុំរើបម្រាស់រួចតែគ្នាខ្ញុំគេចាប់បីនាក់។ចាប់វាយជិតងាប់ហើយឈូសផងយកកាំភ្លើងអុកក្រោយខ្នងទៀត»។
មានសមាជិកសភាតំណាងរាស្ត្រខាងគណបក្សសង្គ្រោះជាតិមួយចំនួនបានទៅសង្កេតមើលព្រឹត្តិការណ៍នៃការប៉ះទង្គិចគ្នានេះ។
លោក នុត រំដួល អ្នកតំណាងរាស្ត្រមណ្ឌលខេត្តកំពង់ស្ពឺខាងគណបក្សសង្គ្រោះជាតិបានចាត់ទុកថាកម្លាំងយោធាបានប្រើប្រាស់អំពើហិង្សាយ៉ាងព្រៃផ្សៃមកលើក្រុមកម្មករនិងព្រះសង្ឃ។លោកបានបញ្ជាក់ថាសូម្បីតែលោកជាអ្នកតំណាងរាស្ត្រក៏ត្រូវកម្លាំងយោធារុញច្រាននិងគំរាមដែរ។
លោកនិយាយថា៖«ពេលខ្ញុំមកដល់គេគឃ្លើនដាក់យើង។ ពួកទាហានទាំងអស់ហ្នឹងគឃ្លើនដាក់យើងហើយទៅចាប់យុវជនម្នាក់ដែលអត់មានបញ្ហាអ្វីសោះនេះទៅចាប់គ្នាដែរ។ គ្នាឈរមើលចាប់អូសវៃគ្នាបួនប្រាំដំបងហើយធាក់ផងទាត់ផងតើវាសមទេ។ហើយសួរថាគ្នាមានចោលដុំថ្មឬក៏អត់។នេះនៅចំពោះមុខខ្ញុំផង»។
លោកចាប សោភ័ណ្ឌប្រធានវរៈកងទ័ពឆ័ត្រយោង៩១១ដែលឈរនៅចាំបញ្ជានៅកន្លែងកើតហេតុបានចោទប្រកាន់ថាក្រុមកម្មករបានចោលដុំថ្មមកលើកម្លាំងសមត្ថកិច្ចមុនទើបលោកបានប្រើប្រាស់ការបង្ក្រាប។
លោកនិយាយថា៖«ឱ្យពួកខ្ញុំរងគ្រោះឬក៏យ៉ាងម៉េច? ទាហានខ្ញុំស្តាប់បទបញ្ជាណាស់។ ខ្ញុំថាឱ្យប្រុងៗសម្រាកៗ។ ពួកហ្នឹងវាមានស្តាប់អ្នកណាគេ។អ្នកណាជាអ្នកទទួលខុសត្រូវថាកុំគប់តែបើសិនមានមួយគប់។កុំថាបងឯងខ្ញុំក៏ទប់អត់ជាប់ដែរ»។
លោកអំ សំអាតប្រធានផ្នែកបច្ចេកទេសស៊ើបអង្កេតរបស់អង្គការសិទ្ធិមនុស្សលីកាដូបានហៅការបង្រ្កាបរបស់កម្លាំងយោធាទៅលើក្រុមកម្មករថាជាការរំលោភសិទ្ធិមនុស្ស។
លោកនិយាយថា៖«កន្លងមកយើងអត់ដែលឃើញមានការប្រើប្រាស់កងកម្លាំងយោធាទេពីព្រោះកងកម្លាំងយោធាភាគច្រើនខ្ញុំឃើញគេប្រើប្រាស់ដើម្បីការពារបូរណភាពទឹកដីហើយហ្នឹងជួយប្រជាពលរដ្ឋនៅពេលដែលគ្រោះមហន្តរាយដូចជាទឹកជំនន់ឬក៏ខ្យល់ព្យុះជាដើម»។
ដោយឡែកព្រះតេជគុណ ប៊ុត ប៊ុនតិញប្រធានបណ្តាញព្រះសង្ឃឯករាជ្យដើម្បីយុត្តិធម៌សង្គមដែលតែងតែចូលរួមមហាបាតុកម្មជាមួយនឹងគណបក្សសង្គ្រោះជាតិនិងបុគ្គលិករបស់មជ្ឈមណ្ឌលអប់រំច្បាប់សម្រាប់សហគមន៍ចំនួនបីនាក់ត្រូវបានឃាត់ខ្លួនដាច់ដោយឡែកមួយទៀតក្នុងខេត្តព្រះវិហារក្នុងខណៈពេលដែលអំពើហិង្សាបានកើតមានឡើងដ៏រំជើបរំជួលនៅក្នុងទីក្រុងភ្នំពេញ។
ក្រុមព្រះសង្ឃរួមទាំងកម្មករនិងអ្នករងគ្រោះដីធ្លីមកពីតំបន់បឹងកក់បានបិទផ្លូវជាតិលេខបួនបណ្តាលឱ្យរថយន្តរាប់រយគ្រឿងបានកកស្ទះដើម្បីទាមទារឱ្យដោះលែងព្រះសង្ឃនិងកម្មករដែលកម្លាំងមានសមត្ថកិច្ចបានចាប់ខ្លួន៕