ការបង្ហោះផ្កាយរណបឃ្លាំមើលអាកាសធាតុថ្មីមួយអាចជួយសង្គ្រោះដល់ជីវិតមនុស្ស ដោយការព្យាករណ៍ច្បាស់ជាងមុនអំពីអាកាសធាតុអាក្រក់កើតឡើង។
ផ្កាយរណប GOES-R satellite របស់ទីភ្នាក់ងារ The National Oceanic and Atmospheric Administration (NOAA ) ត្រូវបានគេបង្ហោះចេញពីស្រុក Cape Canaveral រដ្ឋ Florida កាលពីថ្ងៃទី១៩ ខែវិច្ឆិកា ហើយនឹងស្ថិតនៅលើតារាវិថីចម្ងាយ ៣៦.០០០គីឡូម៉ែត្រលើផែនដី។ ទីភ្នាក់ងារ NOAA និយាយថា ផ្កាយរណបនេះអាចនឹងបង្កើនប្រព័ន្ធឃ្លាំមើលអាកាសធាតុក្នុងប្រទេស ហើយទីភ្នាក់ងារ NOAA នឹងមានសមត្ថភាពខ្លាំងជាងមុនក្នុងការព្យាករណ៍អាកាសធាតុបានប្រាកដប្រជា ទាន់ពេល ហើយនិងឃើញការព្រមានច្បាស់លាស់។
ទីភ្នាក់ងារ NOAA និយាយថាផ្កាយរណបនេះ តម្រូវឲ្យមានការសាកល្បងសម្ភារៈ៦មុខរបស់ខ្លួន បន្ទាប់មកនឹងប្រតិបត្តិការក្នុងរយៈពេលមួយឆ្នាំ។
ផ្តាយរណបនេះអាចនឹងថតរូបភាពលើមេឃលឿនជាង៥ដងធៀបនឹងផ្កាយរណប បច្ចុប្បន្ន ហើយក៏ផ្តល់រូបភាពលម្អិតកម្រិត៤ដងលើសពីផ្កាយរណបច្ចុប្បន្នដែរ។ វាអាចផ្តល់ព័ត៌មានលម្អិតដើម្បីជួយតាមដានគន្លងខ្យល់ព្យុះ Hurricane និង Tornadoes រន្ទះ ទឹកជំនន់ ហើយនិងអាកាសធាតុអាក្រក់ផ្សេងទៀតផងដែរ៕