វ៉ាស៊ីនតោន —
អង្គការឃ្លាំមើលសិទ្ធិមនុស្សនិងសេរីភាពពិភពលោករបស់ស.រ.អា.មួយឈ្មោះ Freedom House បានជំរុញឲ្យស.រ.អា.ផ្តល់ថវិកាពេញលេញសម្រាប់កញ្ចប់ថវិកាអន្តរជាតិ។ លោកសុខ ខេមរានៃវីអូអេបានរាយការណ៍ពីរដ្ឋធានីវ៉ាស៊ីនតោនថា ការអំពាវនាវយ៉ាងដូច្នេះកើតឡើងក្នុងពេលដែលថវិកាសម្រាប់អង្គការសង្គមស៊ីវិលផ្នែកសិទ្ធិមនុស្សនិងប្រជាធិបតេយ្យអាចមានផលប៉ះពាល់ ដោយសារតែការកាត់បន្ថយក្នុងពេលសភាស.រ.អា.កំពុងពិភាក្សារឿងថវិកានិងក្នុងពេលដែលស.រ.អា.កំពុងជួបវិបត្តិថវិកា កាត់បន្ថយការចំណាយរបស់រដ្ឋឬហៅថា Sequestration។
ក្រុមអ្នកឃ្លាំមើលក្នុងប្រទេសអាមេរិកឈ្មោះអង្គការ Freedom House និយាយ ថា សភាស.រ.អា.គួរផ្តល់ការគាំទ្រថវិកាជិត៤៨ពាន់លានដុល្លារឲ្យបានពេញលេញ តាមសំណើនានាទាក់ទងនឹងកិច្ចការការបរទេស ដោយហៅការនោះថា ជារឿង មានតម្លៃមិនអាចកាត់ថ្លៃបាន សម្រាប់គោលនយោបាយការបរទេសរបស់ស.រ.អា.។
នៅក្នុងរបាយការណ៍គោលនយោបាយដែលបានចេញផ្សាយកាលពីដើមខែនេះ អង្គការ Freedom House បាននិយាយថា ថវិកាការបរទេសសម្រាប់កិច្ចការអន្តរ ជាតិដែលបង្កើតបានត្រឹមតែមួយភាគរយនៃថវិកាស.រ.អា.ទាំងមូលនោះ អាចដោះស្រាយបានបញ្ហារំលោភសិទ្ធិសេរីភាពនិងផ្តល់ការគាំពារជីវិតដល់មនុស្សដែលកំពុងជាប់គុក ជាប់ទារុណកម្មឬស្លាប់ដោយសារតែការសម្តែងមតិដើម្បីសេរីភាព។
អនុសាសន៍របស់អង្គការ Freedom House បានកើតឡើងនៅពេលសភាស.រ.អា. បន្តពិភាក្សាអំពីបញ្ហាថវិកានិងកើតឡើងក្នុងពេលដែលមានការជាប់គាំងរឿងវិបត្តិថវិកាឬការកាត់ប្រាក់ចំណាយរបស់រដ្ឋដែលបន្តកកស្ទះថវិកា។
ក្រុមអ្នកវិភាគនយោបាយនិយាយថា វិបត្តិថវិកាស.រ.អា.ដែលអាចនាំឲ្យមានការកាត់បន្ថយការផ្តល់ថវិកាទៅក្រៅប្រទេសនោះ អាចមានបញ្ហាលំបាករយៈពេលវែងក្នុង ប្រទេសជាច្រើន ដូចជាកម្ពុជា។ ប្រទេសកម្ពុជាពឹងផ្អែកលើជំនួយបរទេសជា ពិសេសក្នុងផ្នែកអង្គការក្រៅរដ្ឋាភិបាលផងដែរក្នុងការជួយពង្រឹងស្ថិរភាពនយោ បាយធ្វើឲ្យប្រសើរឡើងផ្នែកសិទ្ធិជាមូលដ្ឋាននិងសេរីភាពនានា។
លោកស្រីសារា ទ្រីស្ទ័រ (Sarah Trister) ដែលជាអ្នកតាក់តែងរបាយការណ៍គឺជានាយកចាត់ចែងកិច្ចការទាក់ទងនឹងសភានៅឯអង្គការ Freedom House។ លោកស្រីបានថ្លែងប្រាប់វីអូអេផ្នែកខេមរភាសាថ្មីៗថា រដ្ឋាភិបាលស.រ.អា.ផ្តល់ថវិកាដល់អង្គការមិនមែនរដ្ឋាភិបាលជាច្រើន ដូចជាក្រុមអង្គការសិទ្ធិមនុស្ស ក្រុមអ្នកតស៊ូមតិផ្នែកប្រជាធិបតេយ្យ ក្រុមអ្នកសង្កេតការណ៍ផ្នែកបោះឆ្នោត និងវិស័យផ្សេងៗទៀត។
ការផ្តល់ជំនួយនេះបានធ្វើឲ្យមានការផ្លាស់ប្តូរយ៉ាងខ្លាំងចំពោះការអភិវឌ្ឍក្នុងប្រទេសទាំងនោះ។ ក៏ប៉ុន្តែលោកស្រីបានអះអាងថា ថវិកានេះត្រូវតែបន្តផ្តល់ ហើយត្រូវតែផ្តល់ទៅដល់ក្រុមអង្គការក្នុងស្រុក ជាមួយនឹងវិធានការណ៍ខ្លះដែលជាការធានាសន្តិសុខផ្នែកហេរញ្ញវត្ថុ។
អ្នកស្រីនិយាយថា៖ «ការគាំទ្រដល់ក្រុមសង្គមស៊ីវិលគឺទាមទារឲ្យមានកម្មវិធីច្នៃប្រឌិតដែលឆ្លើយតបទៅនឹងតម្រូវការនានានៃអង្គការក្រៅរដ្ឋាភិបាលនានាដែលនៅតាមប្រទេសទាំងឡាយ តែរឿងនេះក៏ត្រូវការពឹងពាក់លើការផ្តល់ថវិកាជាប្រចាំផងដែរក្នុងការផ្តោតទៅលើការវិវត្តរ៍រយៈពេលយូរ។ ហើយប្រសិនបើកម្រិតនៃការផ្តល់ថវិកា ត្រូវគេកាត់ ឬក៏ការផ្តល់ថវិកានៅថ្ងៃអនាគតស្ថិតក្នុងមន្ទិលសង្ស័យ នោះជារឿងលំបាកសម្រាប់ក្រុមអង្គការនានាដើម្បីធ្វើគម្រោងការណ៍ និងអនុវត្តកម្មវិធីរយៈ ពេលវែង»។
រដ្ឋបាលលោកប្រធានាធិបតីបារ៉ាក់ អូបាម៉ាបានកំណត់តំបន់អាស៊ីជាតំបន់ ដ៏សំខាន់នៃវិស័យការទូតអន្តរជាតិ នៅពេលឥទ្ធិពលចិនកំពុងកើនក្នុងតំបន់នេះ។
នៅតំបន់អាស៊ីអាគ្នេយ៍ ឬអាស៊ានវិញ រឿងនេះមានន័យថា ជាកិច្ចប្រឹង ប្រែងជាថ្មីឡើងវិញក្នុងការគាំទ្រកម្ពុជាដែលចិនក្តោបក្តាប់ឥទ្ធិពលខ្លាំងក្លានោះ។
លោកស្រី Trister បាននិយាយថា ការផ្តល់ថវិកាគាំទ្រផ្នែកប្រជាធិបតេយ្យ និង សិទ្ធិមនុស្សក្នុងតំបន់អាស៊ីជាផ្នែកមួយនៃគោលនយោបាយការបរទេសរបស់ស.រ.អា.។ ទោះជាយ៉ាងណាក៏ដោយ វាស្រេចលើសភាក្នុងការផ្តល់ថវិកាទៅលើកម្មវិធីទាំងនោះ ហើយក៏មានការបកស្រាយខុសៗគ្នាយ៉ាងទូលំទូលាយផងដែរ ចំពោះសេចក្តីព្រាងច្បាប់ចំណាយថវិកាសារពើពន្ធឆ្នាំ២០១៤ ក្នុងសភានិងព្រឹទ្ធសភា។
លោកស្រីអះអាងថា៖ «សភាគួរតែគិតថា កម្មវិធីប្រជាធិបតេយ្យនិងសិទ្ធិមនុស្សគឺ ជាការចំណាយក្នុងកម្រិតល្មមដើម្បីប្រតិបត្តិការ។ ប៉ុន្តែផលប្រយោជន៍ដ៏ធំ ដែលបានត្រឡប់មកវិញពីការផ្តល់ថវិកានោះគឺជួយកសាងដៃគូប្រជាធិបតេយ្យប្រកបដោយស្ថិរភាព ដែលសហការជាមួយស.រ.អា.លើបញ្ហាធំទូលាយ យ៉ាងច្រើន រួមទាំងបញ្ហាសន្តិសុខជាតិ បញ្ហាសេដ្ឋកិច្ច បញ្ហាពាណិជ្ជកម្ម និងបញ្ហាការទូត»។
ទោះជាយ៉ាងដូច្នេះក្តី នៅពេលមានការរិតបណ្តឹងផ្នែកថវិកាលើវិស័យជាច្រើន អ្នកវិភាគនយោបាយខ្លះដូចជាលោកប្រេដ អាដាំ (Brad Adams) នាយកអង្គការ Human Rights Watch ប្រចាំតំបន់អាស៊ីបានថ្លែងប្រាប់វីអូអេខ្មែរថា ប្រទេស កម្ពុជាអាចនឹងទទួលបានថវិកាបន្ថែម។
លោកនិយាយថា៖ «អ្នកធ្វើការនៅសភាស.រ.អា.ពិតជាមិនសប្បាយចិត្តនឹងរបបគ្រប់គ្រងនៅភ្នំពេញទេ។ វាពិតជាមានការពិភាក្សាគ្នាច្រើនពីការកាត់បន្ថយជំនួយខ្លះ តែបន្ថែមជំនួយសម្រាប់បញ្ហាប្រជាធិបតេយ្យ អភិបាលកិច្ចល្អ និងពង្រឹងច្បាប់។ ខ្ញុំមិនអាចដឹងបានទេពីលទ្ធផលយ៉ាងណា ព្រោះនេះជារឿងនយោបាយ ហើយរឿងរ៉ាវអាចកើតឡើងបានក្នុងរឿងនយោបាយនោះ។ នេះជាទិសដៅ ដែលកំពុងដំណើរការ ពេលនេះ»។
លោកស្រី Trister ត្រួតពិនិត្យមើលយ៉ាងដិតដល់អំពីការស្នើថវិកាក្រោមចំណង ជើងថា «ការគ្រប់គ្រងដោយយុត្តិធម៌និងដោយប្រជាធិបតេយ្យ»ដែលស.រ.អា.ទុកថវិកាសម្រាប់គោលដៅសម្រើកិច្ចការផ្នែកសេរីភាព និងប្រជាធិបតេយ្យ។
រដ្ឋបាលលោកអូបាម៉ាកំពុងស្នើថវិកា១០លាន៩សែនសម្រាប់កម្មវិធីនានាក្នុងប្រទេសកម្ពុជាស្មើនឹងជិត៥០ភាគរយ បើធៀបនឹងឆ្នាំ២០១២។ នេះជាការសរសេររបស់លោកស្រី Trister ក្នុងរបាយការណ៍របស់លោកស្រី។ លោកស្រីបាន បញ្ជាក់ថា អង្គការ Freedom House រីករាយនឹងឃើញថា ចំនួនថវិកាភាគច្រើនធ្លាក់ទៅដល់ក្រុមអង្គការសង្គមស៊ីវិល ដែលនឹងផ្តល់អំណាចដល់ក្រុមនេះជួយផ្នែកតស៊ូមតិដើម្បីកែទម្រង់និងការពារសិទ្ធិមនុស្ស។
លោកស្រី Trister បានសរសេរទៀតថា នៅក្នុងតំបន់អាស៊ី ជាទូទៅ សំណើសុំថវិកាផ្នែកការគ្រប់គ្រងដោយយុត្តិធម៌ និងដោយប្រជាធិបតេយ្យ (GJD) មាន ចំនួនជាង១០៤លានដុល្លារក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិក។ នេះជាចំនួនកើន២៥ភាគរយធៀបនឹងឆ្នាំ២០១២។
លោកបណ្ឌិតចន សូសៀយ៉ារី (John Ciorciari) សាស្ត្រាចារ្យផ្នែកគោលនយោ បាយសាធារណៈនៅឯសាកលវិទ្យាល័យ Univerisity of Michigan បានថ្លែងប្រាប់វីអូអេខ្មែរ ថា សភាស.រ.អា.គួរពិចារណាអំពីផលប៉ះទង្គិចរយៈពេលវែងនៃការកាត់បន្ថយថវិកាក្រៅប្រទេស។
លោកនិយាយថា៖ «ទោះជាយ៉ាងណាក្តី ខ្ញុំគិតថា ជារឿងមានសុវត្ថិភាពក្នុងការនិយាយថា កម្មវិធីស្តីពីសិទ្ធិមនុស្សនិងប្រជាធិបតេយ្យនឹងអាចប្រឈមមុខចំពោះការផ្តល់ការគាំទ្រថវិកាក្នុងបរិយាកាសសារពើពន្ធដូច្នេះ។ រឿងនេះជារឿងសំខាន់បំផុតដែលក្រសួងការបរទេសស.រ.អា. ទីភ្នាក់ងារផ្តល់ជំនួយស.រ.អា. និងទីភ្នាក់ងារពាក់ព័ន្ធដទៃទៀត ក្នុងរង្វង់ស្ថាប័ននីតិប្រតិបត្តិក៏ដូចជាសមាជិកសភាដែលពាក់ព័ន្ធ ធ្វើការជំរុញ ឲ្យបានខ្លាំងកា្លដើម្បីការពារកម្មវិធីទាំងនោះនៅឆ្នាំខាងមុខ»។
លោកសាស្ត្រាចារ្យចន សូសៀយ៉ារីបន្ថែមថា ចំពោះបញ្ហាគុណភាពនៃកម្មវិធី ទាំងនោះគឺអាស្រ័យទៅលើការផ្តល់ថវិកាគាំទ្រឲ្យបានឋិតឋេរ។
លោកពន្យល់ថា៖ «ការកសាងអង្គការសង្គមស៊ីវិលដោយឋិតថេរ វាត្រូវការពេលវេលា ជាពិសេសក្នុងបណ្តាប្រទេសដែលមានជំហរនយោបាយសម្រាប់អង្គការនានាមានតិចតួច និងត្រូវរិតត្បិត។ ក្រុមអង្គការសង្គមស៊ីវិលមិនអាចរីកលូតលាស់បានដល់ឫស គល់ ហើយអាចកសាងបានយុត្តិសាស្ត្រដែលស៊ីសង្វាក់គ្នា ប្រសិនបើថវិកា របស់ក្រុមប្រទេសផ្តល់ជំនួយរអាក់រអួលនិងមិនអាចទស្សន៍ទាយបាននោះ»។
ដោយឡែក បើតាមលោកស្រីស៊ីហុកុ ហ្គោតុ (Shihoko Goto) អ្នកស្រាវជ្រាវ នៃមជ្ឈមណ្ឌល Woodrow Wilson Center ជាអង្គការតាក់តែងគោលនយោបាយ របស់ស.រ.អា.មួយក្នុងរដ្ឋធានីវ៉ាស៊ីនតោន ថ្លែងថា ជំនួយស.រ.អា.សម្រាប់កិច្ចការកសាងសមត្ថភាពគួរតែងត្រូវគេមើលឃើញថា ជាកិច្ចខិតខំប្រឹងប្រែងផ្នែកយុទ្ធសាស្ត្រនៃផលប្រយោជន៍ជាតិរបស់ស.រ.អា.។
ថវិកាសម្រាប់ពាណិជ្ជកម្មអាចជួយការរីកលូតលាស់ផ្នែកសេដ្ឋកិច្ចក្នុងបណ្តាប្រទេសផ្សេងទៀតតែវាអាចជួយបង្កើនតម្រូវការសម្រាប់ទំនិញស.រ.អា.និងសេវាកម្មផ្សេងៗដែរ។
អ្នកស្រីនិយាយថា៖ «ការវែកញែកអំពីជំនួយកសាងសមត្ថភាពដូច្នេះ វាលំបាកហើយក្នុងការយកឈ្នះលើសភាក្នុងរឿងនេះ នៅពេលមានរឿងច្របូកច្របល់ទាក់ទងនឹងវិបត្តិថវិកា Sequestration ក៏ដូចជាការបែងចែកនយោបាយនៅឯសភាដែរ។ បញ្ហានេះគួរត្រូវកត់សម្គាល់ដែរថា ក្រុមអង្គការឯកជនដែលគ្មានប្រាក់ចំណេញ កំពុងដើរតួនាទីខ្លាំងកា្លមិនធ្លាប់មាន ក្នុងការផ្តល់ជំនួយ ដូចជាពីអង្គការផ្តល់ជំនួយមនុស្សធម៌ នានាដើម្បីជួយផ្នែកអប់រំក៏ដូចជាកសាងសមត្ថភាព។ ជារឿយៗ ជំនួយមកពីទីភ្នាក់ងារ ផ្តល់ជំនួយស.រ.អា.ក៏ដូចជាទីភ្នាក់ងារពាក់ព័ន្ធរបស់អ.ស.ប.ជាការលំបាកសម្រាប់ជួយដល់អង្គការក្រៅរដ្ឋាភិបាល»។
លោកស្រីបានបញ្ជាក់បន្តថា ទោះជាយ៉ាងណាក្តីក៏ស.រ.អា.មិនមែនជាម្ចាស់ជំនួយ តែមួយទេសម្រាប់ការអភិវឌ្ឍន៍ដែរ។
លោកស្រីនិយាយថា៖ «ជាការណ៍ពិត មានការប្រណាំងប្រជែងគ្នាក្នុងការផ្តល់ជំនួយក្នុងចំណោមប្រជាជាតិអាស៊ី ជាពិសេសប្រទេសចិន ជប៉ុននិងកូរ៉េខាងត្បូង ដែលប្រជែងគ្នាដើម្បីផ្តល់ជំនួយទៅមុខទៀតដើម្បីអភិវឌ្ឍន៍ប្រជាជាតិនានា។ បញ្ហានេះកើតឡើងគួរឲ្យភ្នាក់ផ្អើល ជាពិសេសនៅប្រទេសភូមាពេលនេះ។ ហើយសម្រាប់បណ្តាប្រទេសដែលទទួលជំនួយ ជាការណ៍ពិតគឺជារឿងល្អ នៅពេលដែលការប្រកួតប្រជែងរបស់ ប្រទេសផ្តល់ជំនួយអាចអនុញ្ញាតឲ្យពួកគេពង្រឹងជំហររបស់ពួកគេបន្តទៅទៀត»។
លោកប្រេដ អាដាំនៃអង្គការ Human Rights Watch វិញបានអះអាងថា រឿងនេះ មិនថា ឡើយជាបញ្ហាយ៉ាងណានោះទេ ស.រ.អា.ចាំបាច់ត្រូវបន្តការប្តេជ្ញាចិត្តរបស់ ខ្លូនក្នុងគាំទ្រអង្គការសង្គមស៊ីវិលក្នុងតំបន់អាស៊ី។
លោកនិយាយថា៖ «ថវិកាដែលស.រ.អា.ផ្តល់គឺជាពិតជារឿងសំខាន់ណាស់សម្រាប់ក្រុមអង្គការនានាក្នុងការតាមឃ្លាំមើល ថាតើរដ្ឋាភិបាលនានាកំពុងធ្វើអ្វី ក្នុងការធ្វើឲ្យរដ្ឋាភិបាលទាំងនោះសុចរិត ក្នុងការប្រយុទ្ធនឹងអំពើពុករលួយ និងក្នុងងើបឈរតស៊ូដើម្បីសិទ្ធិស្ត្រី សិទ្ធិកុមារ និងការប្រយុទ្ធនឹងការរំលោភបំពានសិទ្ធិមនុស្សនានា»។
លោកអាដាំបានបន្តថា សភាស.រ.អា.មិនគួរកាត់ជំនួយទៅបរទេសដែល ជួយដល់តំបន់អាស៊ី និងអាស៊ីអាគ្នយ៍ទេ។ លោកបានបន្ថែមថា រាប់ទសវត្សរ៍ ហើយដែលយើងឃើញ ពីជំនាន់មួយទៅជំនាន់មួយ ក្រុមសកម្មជននិងអ្នក នយោបាយផង ទទួលបានផលប្រយោជន៍ពីការផ្តល់ថវិកានេះ៕